ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

សមត្ថកិច្ច​ខេត្ត​កំពត សហការ​ជាមួយ​សមត្ថកិច្ច​ស្រុក​កំពង់ត្រាច បង្ក្រាប​សង្វៀនមាន់​នៅ​ភូមិ​កោះ​ខ្លូត ឃាត់ខ្លួន​មនុស្ស​៦​នាក់ ម៉ូតូ​ចំនួន​១៨​គ្រឿង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ សង្វៀន​ប្រជល់មាន់​មួយកន្លែង ដែល​តែង​លួច​ឆ្មក់​លេង​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រាច ត្រូវ​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក ចេញ​ប្រតិ​ប​តិ្ត​ការបង្ក្រាប ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៦​នាក់ ដកហូត​ម៉ូតូ​ចំនួន​១៨​គ្រឿង អា​គក​២​ក្បាល ព្រម​ទាំង​សម្ភារៈ​មួយចំនួនទៀត​។​

​ការបង្ក្រាប​ល្បែង​ប្រជល់មាន់​នេះ បាន​ប្រព្រឹត្តឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៤​ខែ​មីនា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​សង្វៀន​ប្រជល់មាន់​ខាងលើ សមត្ថកិច្ច​ឲ្យដឹងថា ក្នុង​ប្រតិ​ប​តិ្ត​ការនេះ កម្លាំង​បាន​ដកហូត​ម៉ូតូ​ចំនួន​១៨​គ្រឿង និង​ឃាត់ខ្លួន​អ្នកញៀន​ល្បែង​ប្រជល់មាន់​ចំនួន​៦​នាក់ រួមមាន​៖  ១.​ឈ្មោះ ខូវ មា​វ ,២.​ឈ្មោះ អ៊ុក ទន់ ,៣.​ឈ្មោះ យិុន រឹ​ម ,៤.​ពេជ្រ ធឿន ,៥.​ឈ្មោះ យេន ពី ,៦.​ឈ្មោះ សុខ ពុទ្ធ​។​ទាំងអស់គ្នា រស់នៅ​ក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​បច្ចុប្បន្ន ក្រុម​អ្នក​ញៀន​ល្បែង​ជល់​មាន់​ទាំង​៦​នាក់ និង​ម៉ូតូ​ចំនួន​១៨​គ្រឿង ព្រមទាំង​មាន់គក​២​ក្បាល ក៏​ដូច​ជា​សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួនទៀត សមត្ថកិច្ច​បាន​និង​កំពុង​រៀបចំ​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​នៅ​ថ្ងៃ​បន្ទាប់​៕
​សេង ណា​រិទ្ធ​

 

r180325b3 r180325b1 r180325b2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.