ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

សមិទ្ធិផល​នានា​នៅក្នុង​វត្ត​សុ​វណ្ណា​រាម​ត្រូវបាន សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោម​អធិបតិភាព លោក​គាវ លាង​គា​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ថ្ពង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពង់ស្ពឺ ៖ លោក គាវ​លាង​គា អភិបាល​នៃ​គណៈ​អភិបាលស្រុក​ថ្ពង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ជំនួស​អោយ​ឯកឧត្តម​អ្នកឧញ៉ា លី យ៉ុង​ផាត់ សមាជិក​ព្រឹត្តសភាជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​ការចូលរួម​ដោយ​លោក​ឡាយ កង ប្រធាន​ក្រុមប្រឹក្សា​ស្រុក នៅ​ព្រឹក​ថ្ងៃទី​២៥​ខែ​មិនា​ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​សមិទ្ធផល​នានា នៅ​វត្ត​សុ​វណ្ណា​រាម ហៅ​វត្ត​ត្រពាំង​ភ្នៅ សិត្ថនៅក្នុង​ភូមិ​ស្នួល ឃុំ​អម​លាំ​ង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ​។​

​ក្នុងឱកាស​នោះ លោក គា​វ លាង​គា អភិបាល​ស្រុក​ថ្ពង ក៏បាន​លើកឡើង​ថា អ្វី​ដែល​បាន​ដាក់​សម្ពោធ​ឲ្យប្រើ​ប្រាស់​នៅថ្ងៃនេះ គឺ​កើត​ចេញពី​ការស្នើសុំ​របស់​មេភូមិ មេឃុំ​នៃ​គណបក្ស​ប្រជាជន ហើយ​ការស្នើសុំ​នេះ​សបញ្ជាក់​ថា ពួកគាត់​យកចិត្តទុកដាក់​ចំពោះ​ប្រជាជន មិន​យក​លុយ​មក​ដាក់​ហោ​ប៉ាវ​ខ្លួនឯង​ចាយ​នោះទេ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា បើ​ទោះបី​គណបក្ស​ប្រឆាំង​ត្រូវ​តុលាការ​រំលាយ​ទៅ​ហើយ​ក្តី គណបក្ស​ប្រជាជន​ចង់​រស់នៅ​ជាមួយ​បងប្អូន អតីត​បក្សប្រឆាំង ដោយ​សោម​មន​ស្សរី​ករាយ ប្រកប​ដោយ​ការអភិវឌ្ឍន៍ និង​ដោយ​សុខសន្តិភាព ក្នុងន័យ​ជា​ពលរដ្ឋ​កម្ពុជា​តែ​មួយ​។​

​លោក​រំលឹក​ឡើង​ថា នៅ​ឆ្នាំ​១៩៧៧​រូប​លោក​ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ ទាំងអស់​ដែល​កំពុង​ឆ្លងកាត់​ក្នុង​របប​ខ្មៅ​ងងឹត​សម្លាប់​យ៉ាង​រំ​គៀល លោក​មិន​ភ្លេច​បាន​ទេ​គឺ​លោក​បាន​ទទួលទាន​ហូប​បបរ មួយ​ចាន​ទើប​មានជីវិត​មកទល់ពេលនេះ ដូច្នេះ​ទើប​លោក​គោរព​ដឹងគុណ​ចំពោះ​ថ្ងៃ​រំដោះ​៧​មករា ឆ្នាំ​១៩៧៩ ដោយ​មាន​គណៈបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​នោះ​គឺ​សម្តេច​អគ្គមហាសេនា​បតិ​តេជោ ហ៊ុន សែន ដែរ​ខឹតខំ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​អោយ​រីក​ចំ​រេ​ី​ន​គ្រប់​វិស័យ ។​

​លោក គា​វ លាង​គា ក៏​បាន​បន្ថែមថា ការអភិវឌ្ឍន៍ និង​សម្ពោធ​សមិទ្ធផល​នានា​ថ្ងៃនេះ គឺ​បាន​មក ពី​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន បានមក​ពី​ការប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន ហើយ​សមិទ្ធផល​ដ៏​ច្រើន​ស្អេកស្កះ នេះ​គឺជា​ការខិតខំ​ប្រឹងប្រែង​ដោយ​មិន​ខ្លាច​នឿយហត់ របស់​ក្រុមការងារ​គណបក្ស​ប្រជាជន ជាពិសេស​គឺ​សប្បុរសជន​មាន​ការជឿជាក់ លើ​កិច្ចការ​មនុស្សធម៌​ដ៏​ប្រសើរ​ចំពោះ​ប្រជាពលរដ្ឋ​ស្រុក​ថ្ពង​នេះ​តែម្តង​។​

​សមិទ្ធផល​ដែល​ត្រូវ​សម្ពោធ​នា​ថ្ងៃ​នេះ​រួមមាន ផ្លូវលំ​ពី​ក្លោងទ្វារ​វត្ត​ដល់​ផ្លូវជាតិ​ចំនួន​១​ខ្សែ ផ្លូវលំ​ចូល​ក្នុង​ភូមិ​ចំនួន​១​ខ្សែ​ស្មើ​១១១០​ម៉ែត្រ​មាន​ទទឹង​៥​ម៉ែត្រ .​និង​សាលា​ធម្មសភា ចំនួន​១​ខ្នង​ដែរ​មាន​ប្រវែង​២៨​ម៉ែត្រ​ចុច​៣០​ទទឹង ១៩​ម៉ែត្រ​៣០ ចំណាយ​ថវិកា​អស់​ជាង​១២​ដូល្លារ​អាមេរិក ។​

​នៅក្នុង​ឱកាស​នេះ​ដែរ លោក គា​វ លាង​គា អភិបាល​ស្រុក​ថ្ពង បាន​ផ្តល់​ជូន​តាជី​យាយជី​ចំនួន​៤០​នាក់​ក្នុង​១​នាក់ៗ​ទទួលបាន​ក្រណាត់ស​មួយ​ដុំ ថវិការ​ចំនួន​១០០០០​រៀល និង​សិស្សានុសិស្ស​ចំនួន​២០០​នាក់​ក្នុង​ម្នាក់ៗ​ទទួលបាន​សៀវភៅ​១​ក្បាល ប៊ិច​១​ដើម ។

​ជា​ក្រោយ​ថ្នាក់ដឹកនាំ​ទាំងអស់​គ្រប់​ជាន់​ថ្នាក់​នៅ​ក្នុង​ស្រក​ថ្ពង​និង​មានពុធ​បរិស័ទ្ច​ចូលរួម​ធរាប់បាទ​ព្រះសង្ឃ​ចំនួន​១០៥​អង្គ ដើម្បី​ធ្វើការ​ឧទ្ទិស​កុលស​ជូន​ដល់​មាតាមិតា​បុព្វការីជន ដែល​បាន​បាត់បង់​ជីវិត​ក្នុង​បុពហេ​តុ​ជាតិ​មាតុភូមិ ៕

 

r180325a1 r180325a2 r180325a5 r180325a4 r180325a3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.