ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

អាជ្ញាធរ​កម្ពុជា​-​ថៃ​រួមគ្នា​សម្អាត​បរិស្ថាន អនាម័យ​ក្រោម​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ច្រកទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែត​(

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​មិនា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ អាជ្ញាធរ​កម្ពុជា​-​ថៃ​រួមគ្នា​សម្អាត​បរិស្ថាន អនាម័យ​ក្រោម​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ច្រកទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែត​។​ដោយ​ខាង​កម្ពុជាដឹ​នាំ​ដោយ​លោកឪម ចាន់ថា អភិបាលរង​ខេត្ត​បន្ទាយ​មាន​ជយ័​តំណាង​ឯកឧត្តម សួន បវរ អភិបាល​នៃ​គណៈ​អភិ​បាន​ខេត្ត​បន្ទាយ​មាន​ជយ័ លោក​ឧកញ៉ា សាន ស៊ានហូ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត​និង​មាន​ការអញ្ជើញ​រួម​ពី​សំណាក់​កងកម្លាំងប្រដាប់អាវុធ​ជាច្រើន​ស្ថាបណ្ណ័ ព្រមទាំង​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ជា​ច្រើន​កុះករ​ផង​ដែរ​។​

​ដោយឡែក ភាគី​ថៃ ដឹកនាំ​ដោយ​លោក ផន​ភុត ផេន​ផាត អភិបាលខេត្ត​ស្រះកែវ ព្រមទាំង​មាន​ការចូលរួម​ពី​មន្ត្រីរាជការ អាជ្ញាធរ​ដែនដី កងកម្លាំងប្រដាប់អាវុធ លោកគ្រូ​អ្នកគ្រូ​និង​សិស្សានុសិស្ស​ផងដែរ​។​សូម​ជំរាប​ដែរ​ថា​៖​ការចុះ សម្អាត​បរិស្ថាន អនាម័យ​នេះ ដោយ​ខាង​កម្ពុជា​បានចាប់ផ្តើម​រើស​កាកសំណល់​ចាប់​ពី​សាលាក្រុង​ឆ្ពោះទៅកាន់​ច្រកទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែត បន្ទាប់មក​ក៏​ចាប់ផ្តើម​សម្អាត​រួម​ជាមួយ​ភាគី​ថៃ​តែម្តង​។​

​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន នៅក្នុង​ឪ​កាស​នោះ​ដែរ​លោក​ឧកញ៉ា​សាន ស៊ានហូ បាន​លើកឡើង​ថា​៖​យើង​រៀបចំ​ពិធី​នេះ​ឡើង​ដោយ​មាន​ការឯកភាព​គ្នា​រវាង​ថ្នាក់ដឹកនាំ​ខេត្ត​បន្ទាយ​មាន​ជយ័ ប្រទេស​កម្ពុជា​នឹង​ថ្នាក់ដឹកនាំ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ក្នុង​កិច្ចប្រជុំ​កន្លងទៅ​នៅ​ស្រុក​អារញ្ញ​ប្រទេស​ថៃ​។​

​លោក​អភិបាលក្រុង​បន្តថា ៖ ដោយ​មើលឃើញ​ថា​នៅក្រោម​ស្ពាន​មិត្តភាព​មួយ​នេះ ពោ​ពេញ​ទៅ​ដោយ​សំរាម​និង​កាក​សំណល់​ផ្សេងៗ ដែល​ប្រជាពលរដ្ឋ​យើង​ក៏​ដូចជា​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ដែល​ធ្វើដំណើរ​ឆ្លងកាត់ តែងតែ​បោះ​នូវ​កាកសំណល់​ផ្សេងៗ​ចូល​ទៅ​ក្រោម​ស្ពាន​គួបផ្សំ​និង​ស្លឹកឈើ​ជ្រុះ​ផង​នោះ​ទើប បង្ក​ឲ្យមាន​ភាព​ក្លិនស្អុយ បណ្តាល​ឲ្យ​ប៉ះពាល់​ទៅដល់​ភ្ញៀវ​ទេសចរណ៍​ដែល​ធ្វើដំណើរ​ទៅ​មក​។​សូម​បញ្ជាក់​ដែរ​ថា​៖​នេះ​ជា​លើក​ទី​១​ហើយ ដែល​ថ្នាក់ដឹកនាំ​ខេត្ត​ជាប់​ព្រំដែន​ទាំង​២​បាន រួមគ្នា​ធ្វើ​ការសម្អាត​បរិស្ថាន អនាមយ័​នៅ​ទីតាំង​ខាងលើនេះ​៕
​

r180324e1 (1) r180324e1 (2) r180324e1 (3) r180324e1 (4) r180324e1 (5) r180324e1 (6) r180324e1 (7)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.