ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

លោក ជាវ តា​យ ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​កំពត​សង្ក្រាន ចូលឆ្នាំថ្មី​ប្រពៃ​​ណី​ជាតិ ខ្មែរ ឆ្នាំ​២០១៨​ខាងមុខ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ដើម្បី​បង្ក​បរិយាកាស​នូវ​ភាពសប្បាយ​រីករាយ​អំណរ​សាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​ជូន​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ព្រមទាំង​ជំរុញ​លើកកម្ពស់ វិស័យ ទេសចរណ៍ ក្នុង​ខេត្ត​ឲ្យបាន​កាន់តែ​មាន​ការរីកច​ម្រើ​ន​និង​ភាព​ទាក់ទាញ​ថែម​ទៀត​នោះ នៅ​ព្រឹក​ថ្ងៃ​សុក្រ ០៧​កើត ខែ​ចេត្រ ព​.​ស ២៥៦១​ត្រូវ​នឹង​ថ្ងៃទី​២៣​ខែ​មីនា ឆ្នាំ​២០១៨​រដ្ឋបាល​ខេត្ត​កំពត បាន​បើក​កិច្ចប្រជុំ​គណៈកម្មការ រៀបចំ​កំពត​សង្ក្រាន ក្រោម​កិច្ច​ដឹកនាំ​ប្រជុំ​ដោយ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត​។​

​កម្មវិធី​ដែល​ត្រៀម​រៀបចំ​បុណ្យ​កំពត​សង្ក្រាន​ឆ្នាំ​២០១៨​នៅក្នុង​កិច្ចប្រជុំ​ដែល​មាន​គណៈកម្មការ​ចំនួន​៦​បាន​បង្ហាញ​ពី​តួនាទី​ភារកិច្ច​ទទួលខុសត្រូវ រួមមាន​៖ កម្មវិធី​ក្រុង​ពាលី​សុំ​សេចក្តីសុខ​ចម្រើន​-​ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី -​ពី​ធី​បើក​និង​កាត់់​ខ្សែបូរ​សម្ពោធ​ពិព័រណ៍​កំពត​សង្ក្រាន នៅក្នុង​រយៈពេល​បី​ថ្ងៃ​បី​យប់ នា​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​នា​ឱកាស​ឈាន​ចូល​មក​ដល់​ខាង​មុខ​នេះ​។​ចំពោះ​កម្មវិធី​ដែល​ត្រូវ​ត្រៀម​រៀបចំ​រួមមាន របាំ​ត្រុដិ ការ​រាំ​កំសាន្ត​របស់​ក្រុមយុវជន ការតាំងពិព័រណ៍ សមិទ្ធផល​និង​ផលិតផល ល្បែង​ប្រជាប្រិយ​ខ្មែរ  ការសំដែង​សិល្បៈ ការប្រជុំ​តន្ត្រី​និង​រាំ​កំសាន្ត​លក្ខណៈ​មហាជន ការ​ទស្សនា​ពិព័រណ៍​ប្រឡង​ម្ហូបអាហារ​និង​បង្អែម ការប្រកួត​កីឡា​មិត្តភាព​របស់​ក្រុមយុវជន ពិធី​ស្រង់​ព្រះ ការបាញ់​កាំជ្រួច និង​បណ្ដែតប្រទីប រួម​និង​មាន​ការជូន​ពានរង្វាន់​ជ័យលាភី​ដល់​បេក្ខជន​ក្នុង​កម្មវិធី​នី​មួយៗ​នៃ​ការប្រឡង​នា​ឱកាស​កំពត​សង្ក្រាននេះ​ផងដែរ​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ លោក ជាវ តា​យ អភិបាលខេត្ត​បាន ថ្លែងអំណរគុណ​ចំពោះ​បណ្ដា​ក្រុមហ៊ុន និង​សប្បុរសជន​នានា​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​គាំទ្រ និង​ក៏​បាន​អំពាវនាវ ឲ្យមាន​ការសហការ​គ្នា​ឲ្យបាន​កាន់តែ​ល្អ​ថែម​ទៀត និង​បាន​ផ្ដាំផ្ញើ ដល់​សមាជិក​កិច្ចប្រជុំ ពិសេស​គណៈកម្មកា​រកំ​ពត​សង្ក្រាន នី​មួយៗ ត្រូវ​យកចិត្តទុកដាក់​សហការ​គ្នា​អនុវត្ត​ពី​តួនាទី​ភារកិច្ច​រៀងខ្លួន ដោយ​យកចិត្តទុកដាក់​បំផុស​ការអប់រំ​ផ្សព្វផ្សាយ ដល់​មន្ទីរ អង្គភាព ក្រុមហ៊ុន​ឯកជន និង​ប្រជាពលរដ្ឋ ឲ្យមាន​ការសហការ​ចូលរួម​តុបតែង​កែលម្អ និង​សម្អាត អនាម័យ​នៅតាម​មន្ទីរ អង្គភាព​និង​នៅ​តាម​លំនៅដ្ឋាន​រៀងខ្លួន ជាពិសេស​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ត្រូវ​បង្កើន​ការការពារ​រក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​មក​លម្ហែ កម្សាន្ត​។​ដើម្បី​ធ្វើឲ្យ​ដំណើរការ​នៃ​ការប្រារព្ធពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ក្នុង​រយៈពេល​បី​ថ្ងៃ​បី​យប់​ដែល​ត្រូវ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​១៦​ខែ​មេសា​ឆ្នាំ​២០១៨​ខាងមុខ​នេះ​ប្រកបដោយ​ភាព​អធិកអធម​ស្រប​តាម​ទំនៀម​ទំលាប់​និង​ប្រពៃណី​ជាតិ​ខ្មែរ​យើង​ឲ្យមាន​ប្រសិទ្ធភាព​និង​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​។​

​សូម​ជំរាប​ថា​៖ ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំច​សំរិទ្ធ​ស័ក ព​.​ស​
២៥៦២ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១៤​ដល់​
​ថ្ងៃទី​១៦ ខែ​មេសា​ឆ្នាំ​២០១៨​នេះ​
​ខេត្ត​កំពត ក៏​ដូច​បណ្ដា​ខេត្ត​មួយចំនួន​ទៀត​បាន​ត្រៀម​ធ្វើ​ពិធីបុណ្យ​សង្ក្រាន ឆ្នាំ​ថ្មី​ក្នុង​ដែន​រដ្ឋបាល​របស់​ខ្លួន ក្នុង​គោលបំណង ដើម្បី​ជំរុញ​លើកកម្ពស់​វិស័យ​ទេសចរណ៍ ស្រប​ទៅតាម​បរិបទ​ប្រទេសជាតិ​មាន​ការអភិវឌ្ឍ​រីកចម្រើន​មាន​សុខ​សន្តិភាព​ពេញលេញ​ព្រមទាំង​ជីវភាព​និង​ការរស់នៅ​របស់​ប្រជា​ពលរដ្ឋ​ប្រកបដោយ​សុខដុមរមនា​៕
​សេង ណា​រិទ្ធ​
​

 

 

r180324a1-(1) r180324a1-(2) r180324a1-(7) r180324a1-(6) r180324a1-(5) r180324a1-(8) r180324a1-(3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.