ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ពលរដ្ឋ​ឃើញ​កាំ​កុង​ត្រូវ​ឧស្សាហ៍​ក្នុង​ការចុះ​ត្រួតពិនិត្យ​ទំនិញ​តាម​ផ្សារ តែ​បើក​ដៃ​ឱ្យ​ឈ្មួញ​នាំ​ចូល​ដោយ​ខ្វះ​ការត្រួតពិនិត្យ​ច្រកទ្វារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន ៖ បើ​តាម​គេ​សង្កេត​ឃើញ​សាខា​កាំកុងត្រូល​ខេត្ត​ប៉ៃលិន ដែលមាន លោក ឈឹម វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ដែល​ទើបនឹង​ផ្លាស់​មក​កាន់​តំណែង​ថ្មី នៅ​ខេត្ត​ប៉ៃលិន បាន​ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​សហការ​ជា​មន្ត្រី ពាណិជ្ជកម្ម​ខេត្ត ដើម្បី​ចុះ​ត្រួតពិនិត្យ​ទំនិញ​ហួស​សុពលភាព ខូច​គុណភាព និង​ធ្វើ តាម​ទីផ្សារ និង​តាម​សាលារៀន​,​តាម​ស្តង់​ទំនិញ លើ​ចំនី​អារ​ហារ​បរិភោគ ។​

​ពួកគាត់​នៅតែ​មាន​ក្តីព្រួយបារម្ភ​យ៉ាងខ្លាំង​ដដែល ចំពោះ ទំនិញ​តាម​ច្រកទ្វារ​អន្នរ​ជាតិ​ព្រំ​, ត្រូវបាន​គេ​បើកភ្លើង​ខៀវ ឱ្យ​ដឹក​ចូល​យ៉ាង​គគ្រឹកគគ្រេង​ទាំង​យប់​ទាំង ដោយ​គ្មាន​ការ​ត្រួវ​ពិនិត្យ​អ្វី គិតតែ​កត់​ក្បាល​រថយន្ត​ចេញ ចូល  ។​

​ប្រភព​ព័ត៌មាន​ពី ពលរដ្ឋ​ព្រមទាំង អាជីវករ​លក់ដូរ​មួយចំនួន​នៅ​ផ្សារ​និង​តាម​ដងផ្លូវ​,​សាលារៀន បានឱ្យដឹងថា បញ្ហា​សារធាតុ​គីមី ដែល​ធ្វើឱ្យ​ប៉ះពាល់ និង​បង្ក​ជា​ក្តីបារម្ភ​យ៉ាងខ្លាំង​នោះ មិនមែន​បង្កឡើង​ដោយសារ​អ្នក លក់ដូ​រទាំង នោះទេ ដោយសា​ក្រុម ឈ្មួញ​ជា​អ្នក​ដឹកទំនិញ​នាំចូល មាន​រថយន្ត​តូច​,​ធំ មក​ពី​ទឹកដី​ប្រទេស​ថៃ ។ ប្រភព​បន្តទៀតថា បើសិនជា​មន្ត្រី​កាំកុងត្រូល មិន​ធ្វើ​ការទប់ស្កាត់​នៅ​ច្រក​ទ្វារ​នោះទេ  វា​អាច​នឹង​មាន​បញ្ហា​គ្រោះថ្នាក់​ដល់​សុខភាព ពលរដ្ឋ​និង​សិស្ស​តាម​សាលារៀន តាម​ភូមិ និង​ក្នុង​ផ្សារ​ជាក់​គ្រោះជា​មិនខានឡើយ ។​

​ប្រភព​ពលរដ្ឋ​ពី​អាជីវករ​បាន​បន្ដថា  ព្រោះ​ចំណីអាហារ​ខូច​គុណភាព និង​មាន​ផ្ទុក​សារធាតុ​គីមី បាន​ក្លាយជា​ឃាតករ​លាក់​មុខ អាច​បំផ្លាញ​សុខភាព និង​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាពលរដ្ឋ ។ លើសពី​នេះ​គេ​ឃើញ​មន្ត្រី​កាំកុងត្រូល​ចុះ​ត្រួតពិនិត្យ​ហាក់ ដូចជា​គ្រាន់តែ​យក​មុខ​ប៉ុណ្ណោះ ដោយ​ចុះ​ចាប់​ឆែកឆេរ តែ​តូប​លក់ដូរ​តូចតាច​ប៉ុណ្ណោះ ចំណែក​កន្លែង​បោះ​ដុំ​ធំ នៅក្នុង​ក្រុង​ប៉ៃលិន យូរៗ​ៗ​បាន​ចុះ​ពិនិត្យ​ដង​នេះ​ដោយសារ​មន្ត្រី​ជំនាញ​,​លោក​,​ប្រធាន​សាខា​កាំកុងត្រូល​សង្ស័យ​ត្រូវរ៉ូវ​គ្នា​ខាង​ឈ្មួញ​បង់លុយ​ឱ្យ​មុខ​, កន្លែង​ស្តង់​បោះ​ដុំ​ធំ ទុក្ខ​ទំនិញ​នោះ​ដើម្បី​យក ទៅ​ដាក់​លក់​ចែកចាយ​តាម​ផ្សារ​និង​តាម​ភូមិ​,​តែ​ជំនាញ មិនសូវ​ពិនិត្យ​នោះឡើយ​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ ភ្នាក់ងារ​ព័ត៍មាន​យើង​មិនអាច​ទាក់ទង​ទៅ​លោក ឈឹម វាសនា ប្រធាន​កាំ​កុង ត្រូល សាខា​ខេត្ត​ប៉ៃលិន ដែល​ទើបនឹង​ផ្លាស់​មក​កាន់​នៅ​ខេត្ត​ប៉ៃលិន បានទេ ដោយសារ​សុំ​លេខ​ទូរស័ព្ទ​ពី​ពី​លោក​,​ឈឹម វាសនា ប្រធាន មន្ត្រី​កាំកុងត្រូល​ផ្ទាល់​នៅ​និង​មុខ​លោក​មិន​ព្រម​ឱ្យ​បន្ត​មក​លោក​ឱ្យ​ភ្នាក់ងារ​ព័ត៌មាន​ទៅ​សុំ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក តែ​មន្ត្រី​មួយចំនួន​គេ​ហាក់ដូច​មិន​ពេញចិត្ត​ក្រុមការងារ​បណ្ដាញ​ព័ត៌មាន​សោះ ៕

 

r180322e1 r180322e3 r180322e5 r180322e6 r180322e4 r180322e2

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.