ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​ក្រុមគ្រួសារ​សព លោក ឈូក ធី បាន​ទទួល​ថវិកា​ចំនួន ៤ លាន​រៀល ពី​សមាគម​អតីយុទ្ធជន​ស្រុក​កំពង់ត្រាច​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ លោក ឈូក ធី មុខសញ្ញា​ជន​ពិកា បន្ទាប់​ពី​បាន​ទទួលមរណៈភាព នៅក្នុង​លំនៅដ្ឋាន ក្នុង​ភូមិ​ដំណាក់​កន្ទួត ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត កាល​ពី​ម្សិលមិញ​នោះ ត្រូវបាន លោក​វរសេនីយ៍ត្រី សេង សុគន្ធ​ចាត់ ប្រធាន​សមាគម​អតីតយុទ្ធជន​ស្រុក​កំពង់ត្រាច រួម​ដំណើរ​ដោយ​លោក ទិ​ត្យ គឹម​សេង មេបញ្ជាការរង​តំបន់​ប្រតិ​ប​តិ្ត​ការ​សឹក​រង​កំពត និង​ក្រុមការងារ បាន​ពាំនាំ​ថវិកា​ចំនួន ៤.០០០.០០០​រៀល ទៅ​ប្រគល់ជូន​ដល់​ក្រុមគ្រួសារ​សព​របស់លោក នៅឯ​លំនៅដ្ឋាន នៅ​រសៀល​ថ្ងៃ​ទី​២១​ខែ​មីនា ឆ្នាំ​២០១៨​នេះ​។​

​លោក​វរសេនីយ៍ត្រី សេង សុគន្ធ​ចាត់ ប្រធាន​សមាគម​អតីតយុទ្ធជន​ប្រចាំ​ស្រុក​កំពង់ត្រាច បាន​បញ្ជាក់​ឲ្យដឹងថា លោក ឈូក ធី ដែល​ជា​មុខសញ្ញា​ជន​ពិកា បាន​ទទួលមរណៈភាព កាលពី​ថ្ងៃ​អង្គារ ៤​កើត ខែ​ចេត្រ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២០​ខែ​មីនា ឆ្នាំ​២០១៨​ដោយ​រោគាពាធ ក្នុង​អាយុ​៦៦​ឆ្នាំ ដោយ​សព​ត្រូវបាន​តំកល់​និង​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី នៅក្នុង​លំនៅដ្ឋាន​របស់​លោក​ផ្ទាល់ ស្ថិតក្នុង​ភូមិ​ដំណាក់​កន្ទួត ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​លោក​បានឲ្យដឹង​ទៀតថា សមាគម​អតីត​យុទ្ធ​នេះ​គឺ​បាន​បង្កើត​និង​ផ្តួចផ្តើមឡើង ដោយ​សម្តេច​តេជោ ហ៊ុន សែន នៅ​អំឡុង​ឆ្នាំ​២០០៧ ក្នុង​គោលបំណង​សម្រាប់​ប្រមូល​ថវិកា​មកពី​គ្រប់ទិសទី ផ្តល់ជូន​ដល់​ក្រុមគ្រួសារ ជនពិកា ឬ​មុខសញ្ញា​ជន​ពិកា ក៏ដូចជា​យោធិន​ចូលនិវត្តន៍ ដើម្បី​ជួយ​រំលែក​ទុក្ខលំបាក​គ្រប់បែបយ៉ាង ពិសេស​នៅ​ពេល​គាត់​បាន​ទទួលមរណៈភាព ឬ​ដោយ​ប្រការ​ផ្សេងៗ​។​

​ជាមួយនេះដែរ ក្រុមគ្រួសារ​សព លោក ឈូក ធី ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ ចំពោះ​ប្រធាន​សមាគម​អតីតយុទ្ធជន ក៏​ដូចជា​ក្រុម​ការងារ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត​កំពត ដែល​ជានិច្ចកាល​តែងតែ​ជួយឧបត្ថម្ភ ជ្រោមជ្រែង ក៏ដូចជា​ការចូលរួម​ចំណែក​រំលែក​ទុក្ខ​ដល់​គ្រប់​ក្រុម​គ្រួសារ​ជនពិកា​គ្រប់​ទីកន្លែង ពិសេស​ដល់​ក្រុមគ្រួសារ​របស់​គាត់​ផ្ទាល់​នាពេលនេះ​៕
​សេង ណា​រិទ្ធ​

 

r180322a1 r180322a3 r180322a2 r180322a4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.