ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៃ ខេត្ត​ចំនួន ៤ ស្ថិត​ជាប់​ព្រំប្រទល់​ថៃឡង់​ដ៏​ទទួលបាន​សិទ្ធិ​ចេញ «​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​» ទម្រង់ ឌី (D) សម្រាប់​ការនាំចេញ​កសិផល​ដើម្បី​សម្រួល​ដល់​ការនាំ​ចេញ​កសិផល​ជូន​ពាណិជ្ជករ និង​ប្រជាកសិករ​នៅតាម​បណ្តា​យ​ព្រំដែន​កម្ពុជា​,-​ថៃឡង់​ដ៏

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រសួង​ពាណិជ្ជកម្ម បានធ្វើ​ប្រតិភូកម្ម​នៃ​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ (CO) ទម្រង់ (D) ដល់​មន្ទីរ​ពាណិជ្ជកម្ម​នៅតាម​ខេត្ត​៤៖ ប៉ៃលិន​, បាត់ដំបង​, បន្ទាយមានជ័យ និង​ឧត្តរមានជ័យ​។​

​ប៉ៃលិន​៖​នៅ​សាលា​ប្រជុំ​ធំ​សាលាខេត្ត​ប៉ៃលិន​មាន ពិធី​ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ការធ្វើ​ប្រតិភូកម្ម​នៃ​ការចេញ CO ទម្រង់ ឌី (D) សម្រាប់​ខេត្ត​ទាំង ៤​នេះ ត្រូវបាន​រៀបចំ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៨ នៅ​សាលាខេត្ត​ប៉ៃលិន ក្រោម​អធិបតីភាព ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង មាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់ និង​អាជ្ញាធរ​ខេត្ត​ពាក់ព័ន្ធ ព្រមទាំង​តំណាង​វិស័យ​ឯកជន ១០០​នាក់​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បានចាត់ទុក​ព្រឹត្តិការណ៍​នេះ​គឺជា​ភស្តុតាង​ថ្មី​មួយទៀត​ដែល​បញ្ជាក់​ពី​ការបេ្តជ្ញាចិត្ត​របស់​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ការអនុវត្ត​គោលនយោបាយ​កំណែ​ទម្រង់​របស់​រាជរដ្ឋាភិបាល​។
​ឯកឧត្តម​បាន​គូសបញ្ជាក់ថា ការធ្វើ​ប្រតិភូកម្ម​នេះ​មិន​ត្រឹមតែ​ជា​ការផ្ទេរ​ភាពជា​ម្ចាស់​នៃ​មុខងារ​ទេ ថែមទាំង​ជា​ការទទួលខុសត្រូវ​ក្នុង​ការគ្រប់គ្រង និង​ការអនុវត្ត​មុខងារ​ឲ្យ​កាន់តែ​មាន​ប្រសិ្ធទ្ធភាព និង​តម្លាភាព ជៀសវាង​នូវ​បាតុភាព​អសកម្ម និង​ការកកស្ទះ​កសិផល ជាយថាហេតុ​. ..​។​

ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ទៀត​ថា ក្រសួង​ពាណិជ្ជកម្ម​នឹង​បន្ត​ធ្វើ​ប្រតិភូកម្ម​សេវា​ធា​រណៈ​នេះ ដល់​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ផ្សេងៗ​ទៀត​នា​ពេល​អ​នា​គត់​។ ទន្ទឹមគ្នា​នឹង​ការបណ្តុះ​បណា្តល​មន្ត្រីរាជការ​មន្ទីរពា​ណិ​ជ្ជកម្ម​ជាមុន ទាំង​កម្រិត​ជំនាញ​ទាក់ទង​វិធាន​ប្រភព​ដើម​ទំនិញ ក៏ដូចជា​ការប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម នៃ ការចេញ ស៊ី​អូ CO ផងដែរ​។​

​គួរ​រំលឹក​ដែរ​ថា​ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិកា​ររ​វាង​ការខិតខំ​ប្រឹងប្រែង​ទាំង​នៅ​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ​សំដៅ​ធានា​ឲ្យមាន​ការអភិវឌ្ឍដ៏​ទូលំទូលាយ​ប្រកបដោយ​និរន្តរភាព​ព្រមទាំង​ដើម្បី​ពង្រឹង​និង​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​មូលដ្ឋាន​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​និង​អនុវត្តន៍​ក្របខណ្ឌ​យុទ្ធសាស្ដ្រ​ស្តីពី​កំណែទម្រង់​វិមជ្ឈការ​និង​វិសហមជ្ឈការ​ចាប់តាំងពី​ឆ្នាំ​២០០៥​។​ក្នុងន័យនេះ​ក្រសួង​ពាណិជ្ជកម្ម​កន្លង​មក​បាន​ធ្វើ​ប្រតិភូកម្ម​សេវា​សាធារណៈ​ជា​បន្តបន្ទាប់ ដល់​មន្ទីរ​ពាណិជ្ជកម្ម​នៅ​ថ្នាក់ក្រោម​ជាតិ សំដៅ​ឆ្លើយតប​តម្រូវការ​អទិភាព​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន និង​កាត់បន្ថយ​ភាពក្រីក្រ ជាពិសេស​ការ​បង្ខិត​សេវា​សាធារណៈ​ឲ្យ​កាន់តែ​ជិត​ប្រជាពលរដ្ឋ​បំផុត​។​

​បើតាម​ទិន្ន័យ​របស់​នាយកដ្ឋាន​នាំចេញ​-​នាំ​ចូល​បានឲ្យដឹងថា ការនាំចេញ​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ទៅ​កាន់​ទីផ្សារ​បរទេស បាន​កើនឡើង​រហូត​ដល់​១១,១៥៣ លាន​ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ​២០១៧ ពោល​គឺ​ស្មើនឹង​ជាង​១៨% បើ​ប្រៀបធៀប​ឆ្នាំ​២០១៦ ដែល​ទឹកប្រាក់​ត្រឹមតែ ៩,៤២១ លាន​ដុល្លារ​អាមេរិក ប៉ុណ្ណោះ​។ ដោយឡែក​ការនាំចេញ​តាម​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ ទម្រង់ ឌី (D) ទៅ​កាន់​ទីផ្សារ​តំបន់​អាស៊ាន បាន​កើនឡើង​ប្រមាណ​ជាង ៦៦% គឺ​ពី​ទឹកប្រាក់ ៧២៨ លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ​២០១៦ រហូត​ដល់​ទឹកប្រាក់​១,២១៤ លាន​ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ​២០១៧៕​ដោយ​៖​ស សារឿ​ន​

 

r180322b1 mr180322b2 r180322b3 r180322b4 r180322b5 r180322b6 r180322b7 r180322b8 r180322b9

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.