ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប​៖ បន្ត​ស្ថាបនា​ផ្លូវជាតិ​លេខ​33A ដែល​នៅសល់​ប្រវែង​៧៥០​ម៉ែត្រ ឲ្យបាន​រួចរាល់​ក្នុង​ឆ្នាំ​២០១៨​នេះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ ផ្លូវជាតិ​លេខ​33A ត​ភ្ជាប់​ពី​ទីប្រជុំជន​សេះស ឆ្ពោះទៅ​កាន់​ឆ្នេរកែប ដែល​មាន​ចម្ងាយ​ប្រវែង ៧.៨០០​ម៉ែត្រ បន្ទាប់​ពី​ស្ថាបនា​រួចរាល់​ប្រវែង​៧.០៥០​ម៉ែត្រ ហើយ​នៅសល់​ប្រវែង​៧៥០​ទៀត​នោះ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប នឹង​បន្ត​ស្ថាបនា​ឲ្យបាន​រួចរាល់ ក្នុង​ឆ្នាំ​២០១៨​។​នេះ​ជា​ការលើកឡើង​ពី​មន្ត្រី​ជំនាញ ដែល​កំពុង​អនុវត្ត​ការងារ​នៅ​ចំណុច​ការដ្ឋាន​ផ្លូវ​ខាងលើ​។​

​លោក ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប បាន​ប្រាប់ កម្ពុជា​ថ្មី នៅ​រសៀល​ថ្ងៃ​ទី​២១​ខែ​មីនា ឆ្នាំ​២០១៨​នេះ​ថា លោក​នឹង​ខិតខំ​ដឹកនាំ​មន្ត្រី​ជំនាញ អនុវត្ត​ផ្លូវ​ដែល​នៅ​សេសសល់​ប្រវែង ៧៥០​ម៉ែត្រ​នេះ​ឲ្យបាន​រួចរាល់​ជា​ស្ថាពរ ក្នង​ឆ្នាំ​២០១៨​នេះ​។​លោក​ប្រធាន​បាន​បញ្ជាក់ទៀតថា ចម្ងាយ​ផ្លូវ​សរុប​មាន​ប្រវែង ៧.៨០០​ម៉ែត្រ​នេះ ត្រូវបាន​ស្ថាបនា​តាម​គម្រោង ដែល​មាន​ប្រវែង​ទទឹង​គិត​បូក​រួម​ទាំង​ចិញ្ចើមផ្លូវ​សងខាង​ផង​គឺ​មាន​ប្រវែង​៣៣​ម៉ែត្រ​។​ក្នុងនោះ​យើង​បាន​រៀបចំ​ស្ពាន​-​ប្រព័ន្ធ​លូ​ជាច្រើន​កន្លែង និង​ធ្វើ​សួន​ចំ​ពាក់កណ្តាល​ទ្រូងផ្លូវ សម្រាប់​ដាំ​ផ្កា​ចម្រុះ​ពណ៌ និង​ដាំ​បង្គោល​ភ្លើង​បំពាក់​ដោយ​សឡា​(​ប្រើ​អំពូ​លឋាម​ពល​ព្រះអាទិត្យ​)​ទាំងអស់​ផងដែរ​។​ជាមួយនេះដែរ ការថែទាំ​ផ្លូវ​លោក​បាន​ចាត់​ឲ្យ​មន្ត្រី​អនុវត្ត​តាម​តួនាទី ភារកិច្ច​របស់​ខ្លួន ពិសេស​ការបាញ់ទឹក​លា​ង​សម្អាត​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​33A និង​ការថែទាំ​ផ្លូវ ថែ​សួន​គ្រប់​ខំ​ណុ​ចនៃ​ដងផ្លូវ​ជុំវិញ​ខ្សែក្រវាត់​ខេត្ត​ទាំងមូល​។​

​មហាជន​ក៏ដូចជា​អ្នកដំណើរ មាន​អំណរ​សាទរ​ខណៈ​ដង​ផ្លូវជាតិ​លេខ​33A​ត្រូវ​បាន​ស្ដាប​នា ពង្រីក​តួ​ផ្លូវ​ដ៏​ធំ​ទូលាយ​ងាយស្រួល​ធ្វើ​ចរាចរ ដោយ​ពួកគេ​បាន​លើកឡើង​ថា កាលពីមុន​ដងផ្លូវ​មួយ​នេះ​មាន​សភាព​តូចចង្អៀត ថែមទាំង​មាន​ជង្ហុក​ពិបាក​ធ្វើ​ដំណើ​រណាស់ តែ​ពេល​នេះ​ត្រូវបាន​ស្ថាបនា​មាន​ភាព​ធំ​ទូលាយ រលើប​រលោង មាន​សុវត្ថិភាព​ពេល​ធ្វើដំណើរ គឺ​គ្មាន​ការព្រួយបារម្ភ​ទៀត​ទេ​។​

​សូមបញ្ជាក់​ថា​៖ ផ្លូវជាតិ​លេខ​33A ដែល​មាន​ប្រវែង​៧.៨០០​ម៉ែត្រ គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន តាមរយៈ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន រួមជាមួយ​នឹង​ការស្នើ​សុំ​ពី​សំណាក់ លោក​អភិបាលខេត្ត​ផងដែរ ហើយ​ត្រូវបាន​បើក​ការដ្ឋាន​ស្ថាបនា​ឡើង​ក្នុង​អំឡុង​ឆ្នាំ​២០១៣ ដែល​មាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប ជា​ប្រតិ​ប​តិ្តក​រ​។​លើសពីនេះ ផ្លូវជាតិ​លេខ​33A ត្រូវបាន​ស្ថាបនា​ឡើង​តាម​លក្ខណៈ​បច្ចេកទេស ប្រកបដោយ​គុណភាព ពី​សំណាក់​ក្រុមបច្ចេកទេស ដែល​មាន​បទពិសោធន៍​ខ្ពស់ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប ហើយ​សង្ឃឹមថា ផ្លូវ​មួយ​ខ្សែ​យ៉ាង​ធំ​ទូលាយ​ដែល​ជា​ចំណងដៃ​របស់​ប្រមុខ​ដឹកនាំ​ប្រទេស​សម្រាប់​ផ្តល់ជូន​ខេត្ត​កែប នឹង​បាន​រួចរាល់​ជា​ស្ថាពរ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​៕
​សេង ណា​រិទ្ធ​
​

 

 

r180321c1 r180321c9 r180321c5 r180321c4 r180321c3 r180321c2 r180321c6 mr180321c7 r180321c8

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.