ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ខេត្ត​សៀមរាប​រៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ​ស្តីពី​ការចូលរួម​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នា​ព្រឹក​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០១៨​នេះ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន មានប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ស្តីពី ការចូលរួម​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៅ​ខេត្ត​សៀមរាប បានបញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍ បាន​ធ្វើឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ និង​ឯកជន ប្រមាណ ៣០០​លាន​ដុល្លារ​អាម៉េរិក ក្នុង​មួយ​ឆ្នាំៗ ដែល​បញ្ហា​នេះ​ក្រៅពី​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ ក្នុងនោះ​ក៏​បន្សល់ទុក​នូវ​កុមារ​កំព្រា និង​ស្ត្រី​មេម៉ាយ​ផងដែរ ។​

​លោកស្រី MICHELL YEOH បាន​ថ្លែងថា ដើម្បី​លើកកម្ពស់​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា​ក៏ដូចជា​នៅ​ក្នុង​តំបន់​អាស៊ាន​ទាំងមូល ត្រូវ​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ក៏ដូចជា​ប្រព័ន្ធ​ផ្សព្វផ្សាយ ជាពិសេស​ក្មួយៗ​សិស្សានុសិស្ស​ត្រូវ​អោយ​ពួកគេ​យល់ច្បាស់​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។​

​នា​ឱកាស​នោះ​ដែរ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​មាន​ប្រសា​ស​ន៏​ថា​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​ខ្លាំងណាស់​ក្នុង​ការលើកកម្ពស់​ដើម្បី​ទប់ស្កាត់​កាត់បន្ថយ គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដោយ​ថវិកា​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយឆ្នាំៗ​។​

​ឯកឧត្ដម ស៊ុន ចាន់ថុល បាន​កោតសរសើរ​ខ្ពស់​ចំពោះ​ការសហការ​រវាង​ក្រុមហ៊ុន ព្រូដិ​ន​សល​កម្ពុជា បាន​ចូលរួម​ពង្រឹង ក៏​ដូច​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​និង​បាន​ចូលរួម​ផ្តល់យោបល់ ដោយ​ចុះ​ធ្វើការ​អប់រំ​ពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដោយ​ផ្ទាល់​នេះ​។​

​ឯកឧត្ដម បាន​បញ្ជាក់ទៀតថា ជា​រៀងរាល់ថ្ងៃ​មាន​មនុស្ស​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ៥​នាក់ និង​រងរបួស​ចំនួន ១៥​នាក់ ហើយ​ក្នុងចំណោម​អ្នកស្លាប់​មាន ៧០​ភាគរយ ធ្វើដំណើរ​ដោយ​ម៉ូតូ និង​ក្នុង​ចំណោម ៧០​ភាគរយ​នោះ​ទៀត មាន​ចំនួន​៨០​ភាគរយ​ដែល​មិន​ពាក់​មួកសុវត្ថិភាព ដូច្នេះ​សំណូមពរ​ដល់​អ្នកដំណើ​រ​ទាំងអស់ ត្រូវ​ធ្វើដំណើរ​ដោយ​ស្មារតី​ប្រុងប្រយ័ត្ន កុំ​ប្រើប្រាស់​គ្រឿង​ស្រវឹង កុំ​បើកបរ​លើស​ល្បឿន​កំណត់ ត្រូវ​ពាក់​មួកសុវត្ថិភាព និង​មិន​ត្រូវ​ប្រើប្រាស់​ថ្នាក់​ញៀន​ជាដើម ។​ល​។​

​គួររម្លឹកថា គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​កាលពី​ឆ្នាំ​២០១៧ បាន​ចែក​មួក​សុវត្ថិ ភាព​ចំនួន ៣​ម៉ឺន​មួយ ទៅ​ដល់​សិស្សានុសិស្ស ហើយ​គ្រោង​ចែក ៧​ម៉ឺន​មួក​ទៀត​ក្នុង​ឆ្នាំ​២០១៨​នេះ រួម​ជាមួយនឹង​គម្រោង​ចែក​ក្រដាស​ផ្លាត ១​លាន​សន្លឹក ចែក​ក្នុង​ឆ្នាំ​២០១៨​នេះ ដែល​កាលពី​ឆ្នាំ​២០១៧ បាន​ចែក​ចំនួន ៣​លាន​៤​សែន​សន្លឹក​ទូទាំងប្រទេស ៕
​ដោយ សារ៉េត​(​កម្ពុជា​អភិវឌ្ឍ​)

r180321b1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.