ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

​នៅ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន ធ្វើ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ប៉ៃលិន ៖ កាលពី ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០១៨ គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព ឯកឧត្តម អ៊ី ឈាន សមាជិក​អចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួយ​ខេត្ត​ប៉ៃលិន និង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន និង​ឯកឧត្តម កើត សុធា ប្រធាន គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត ព្រមទាំង​សមាជិក​សមាជិកា​បក្ស​មកពី​គ្រប់​មជ្ឈដ្ឋាន ប្រមាណ​ជាង ៣០០​នាក់​ផង​ដែរ​។​

​ឯកឧត្តម កើត សុធា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត បាន​មានប្រសាសន៍​លើកឡើងថា​៖ រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ដឹកនាំ​ប្រទេស គណបក្ស​បាន​ជួបប្រទះ​នូវ​ឧបសគ្គ​តូច ធំ រាប់មិនអស់ ចាប់តាំងពី​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣ សភាពការណ៍ តានតឹង ស្មុគស្មាញ និង​គ្រោះថ្នាក់​បំផុត ហើយ​ជា​បន្តបន្ទាប់​មក​ទៀត ក៏​បាន​លេចឡើង​នូវ​ឧបាយកល និង​សកម្មភាព​ជាច្រើន​ដែល​មាន​បំណង​បន្ទុច​បន្អាក់​បង្កចលាចល និង​រារាំង​ដល់​ការដឹកនាំ របស់​គណបក្ស​ប្រជាជន​កម្ពុជា រហូត​ឈានដល់​មាន​ពួក​ក្បត់ជាតិ​ឃុបឃិត​ជាមួយ​បរទេស រៀបចំ​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។​

​ឯកឧត្តម កើត សុធា បាន​មានប្រសាសន៍​បន្ដ​ថា​៖ ទោះបីជា​សភាពការណ៍​កន្លងទៅ​មាន​លក្ខណៈ​តានតឹង និង​ស្មុគស្មាញ​យ៉ាងណា​ក៍ដោយ ក៍​គណៈកម្មាធិការ​គណ​បក្ស​ខេត្ត និង​គណបក្ស​គ្រប់​ជាន់​ថ្នាក់​ក្នុង​ទូទាំង​ខេត្ត បាន​អនុវត្តន៍​តាម​គោលការណ៍ គោលនយោបាយ​របស់​គ​ណ​បក្ស និង​ផែនការ​ណែនាំ​របស់​គណៈ​អចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល​គណបក្ស ដោយ​ខិតខំ​ជម្នះ​បាន​រាល់​ឧបសគ្គ ឈាន​ទៅ​ទទួល​បាន​នូវ​ស្ថានភាព​ល្អប្រសើ​រទាំង​សន្តិសុខ​សាធារណៈ និង​ការកែលម្អ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន ព្រមទាំង​ធានាបាន​នូវ​ប្រក្រតីភាព​នៃ​ជីវភាព​សង្គម ។​

​ឯកឧត្តម អ៊ី ឈាន ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា​៖ ឆ្នាំ​២០១៨ នេះ គឺជា​ឆ្នាំ​ដែល​ត្រូវ​បញ្ចប់​អាណត្តិ​រដ្ឋសភា និង​រាជរដ្ឋាភិបាល (២០១៣-២០១៨) និង​ជា​ឆ្នាំ​ដែល​ត្រូវ​ចាប់ផ្តើម​នីតិកាល​ថ្មី​រយៈពេល​៥​ឆ្នាំ​ទៀត នៅពេល​ខាងមុខ​នេះ​ដែរ ដូច្នេះ ពិតជា​មាន​កិច្ចការ​ច្រើនណាស់​ដែល​ត្រូវ​ធ្វើ​នា​ពេល​ចំពោះមុខ ក្នុងនោះ​គឺ​តម្រូវ​ឲ្យ​យើង​គ្រប់គ្នា​ធ្វើ​កិច្ចការ​ឲ្យបាន​ល្អ ដើម្បី​បម្រើឲ្យ​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ​នីតិកាល​ទី​៦ នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ។​

​ជាមួយគ្នានេះ ឯកឧត្តម​ក៍​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដ៏​ស្មោះ ចំពោះ​ថ្នាក់ដឹកនាំ​គណបក្ស និង​ក្រុមការងារ​គ្រប់​ជាន់ថ្នាក់ ព្រមទាំង​សមាជិក សមាជិកា​គណបក្ស​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើឲ្យ​សម្រេច​រាល់​ភារកិច្ច​ដែល​គណបក្ស និង​ប្រជាជន​ប្រគល់ជូន​កន្លងមក ពិសេស​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤ និង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ ។​

​សូមបញ្ជាក់​ថា​៖ បន្ទាប់ពី​លោក​ជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន និង​សមាជិក​នៃ​អង្គ​សន្និបាត បាន​ឡើង​បញ្ចេញ​មតិ​យ៉ាង​ផុសផុល​រួចមក ជា​លទ្ធផល​អង្គសន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា​នា​ឆ្នាំ​នេះ បាន​ដាក់ចេញ​នូវ​ទិសដៅ​មួយចំនួន​ដូចជា​៖ 1-​គណបក្ស​មូលដ្ឋាន និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​យកចិត្តទុកដាក់​បញ្ហា​សន្តិសុខ (​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​) ពិសេស​ការពារ​សន្លឹក​ឆ្នោត និង​ការិយាល័យ​បោះឆ្នោត​។ 2- បន្ត​អនុវត្ត​កិច្ចការងារ ការផ្តល់សេវា​សាធារណៈ​គ្រប់​ប្រភេទ (​ធ្វើ​ដូច​ភ្លៀងរលឹម តាម​អភិក្រម ៥​ចំណុច របស់ សម្តេច​តេជោ​)​។ 3- ខិតខំ​ផ្សព្វផ្សាយ​សមិទ្ធផល​ស្នាដៃ​របស់ គណបក្ស​ប្រជាជន​កម្ពុជា ដល់​ប្រជាជន​ឱ្យបាន​យល់​ជ្រាប​ច្បាស់​។ 4-​ប្រមូល​ចងក្រង​ទិន្នន័យ​សមាជិក​តាម​ក្រុម​បក្ស​ឱ្យ​បាន​ច្បាស់លាស់ និង​ពង្រីក​សមាជិក​ថ្មី​បន្ថែម​ទៀត ដើម្បី​យក​ប្រៀប​ឈ្នះ​ក្នុង​ការបោះឆ្នោត​នាពេលខាងមុខ និង 5-​បន្ត​សាមគ្គីភាព​ផ្ទៃក្នុង ទាំង​រដ្ឋ ទាំង​ក្នុង​ជួរ​បក្ស ។​

​នៅក្នុង​ឱកាស​នោះ​ដែរ គណអធិបតី ក៍​បាន​ចែក​ជូន​ដល់​សមាជិក សមាជិកា ដែល​មក​ពី​មូលដ្ឋាន ចំនួន​ប្រមាណ​ជាង ៣០០​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន ២​ម៉ឺន​រៀល​ផងដែរ ៕
​ដោយ ស សារឿ​ន​

 

r180320b9 r180320b8 r180320b7 r180320b6 r180320b5 r180320b4 r180320b3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.