ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

សព​បុរស​ម្នាក់​ដែល​លង់ទឹក​ស្លាប់ កាល​ពី​ម្សិលមិញ​នោះ ត្រូវបាន​ទទួល​ការឧបត្ថម្ភ ជ្រោមជ្រែង​ពី​លោក​ស្នងការ​ខេត្ត និង​អជ្ញាធរ​ក្នុង​តំបន់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ សព​បុរស​ម្នាក់​ដែល​ស្លាប់​ដោយសារ​លង់ទឹក​កាលពី​រសៀល​ម្សិលមិញ​នោះ ត្រូវបាន​កម្លាំង​សមត្ដ​កិច្ច​នៃ​ស្នង​ករ​នគរបាល​ខេត្ត​កំពត ផ្តល់​កា្ត​មឈូស ព្រម​ទាំង​អង្ករ​ចំនួន​២​បាវ​ស្មើនឹង​១០០​គីឡូក្រាម នៅ​ព្រឹក​ថ្ងៃទី​២០​ខែ​មីនា ឆ្នាំ​២០១៨​នេះ ដោយ​សម្ភារៈ​ទាំងនេះ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត ផ្តល់ជូន​ដល់​ក្រុមគ្រួសារ​សព ឈ្មោះ សុខ វ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​ច្រនៀង​ទេ ឃុំ​ភ្នំ​ប្រាសាទ ស្រុក​កំពង់ត្រាច ខេត្ត​កំពត ដែល​ស្លាប់​ដោយសារ​លង់ទឹក កាលពី​រសៀល​ថ្ងៃ​ទី​១៩​ខែ​មីនា ឆ្នាំ​២០១៨ ហើយ​នេះ​ជា​មឈូស​លើក​ទី​១១៤ ដែល​លោក​ស្នងការ​ខេត្ត​កំពត​តែងតែ​ជួយ​ឧបត្ថម្ភ​ដល់​សព​ជនក្រីក្រ​ទូទាំង​ខេត្ត ។ តាមរយៈ​នេះ​ដែរ លោក​អូន ខន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់ត្រាច រួមជាមួយ​លោក សេង សុគន្ធ​ចាត់ អធិការនគរបាល​ស្រុក​កំពង់ត្រាច ក៏​បាន​ពាំនាំ​នូវ​ថវិកា​ចំនួន​៣០​មីុន​រៀល​សម្រាប់​ប្រគល់​ដល់​ក្រុមគ្រួសារ​សព ដើម្បី​ជួយ​រំលែក​ទុក្ខ​ផងដែរ​។​

​សូមជម្រាបថា កាល​វេលា​ម៉ោង​១៤​និង​១៥​នាទី រសៀល ថ្ងៃទី​១៩​ខែ​មីនា ឆ្នាំ​២០១៨ មាន​ការភ្ញាក់ផ្អើល ខណៈ​ជនរងគ្រោះ​ខាងលើ ឈ្មោះ សុខ វ៉ា ភេ​ទ្រុស អាយុ​៣៥​ឆ្នាំ ចុះ​អូស​ឆឹប​ក្នុង​ស្រះ ដែល​ស្ថិតនៅក្នុង​ភូមិ​ច្រនៀង​ទេ ឃុំ​ភ្នំ​ប្រាសាទ ស្រុក​កំពង់ត្រាច ខេត្ត​កំពត ស្រាប់តែ​មិន​ឃើញ​គាត់​ងើបឡើង ពី​ក្នុង​ទឹក​វិញ ។ បន្ទាប់​ពី​បាត់​ខ្លួន សាច់ញាតិ​ព្រមទាំង​អ្នកភូមិ ក៏​នាំគ្នា​ចុះ​រាវរក​ជនរងគ្រោះ​ដោយ​ប្រើ​រយៈពេល​ជិត​កន្លះ​ម៉ោង​ទើប​រាវរក​ឃើញ​សព​ជនរងគ្រោះ​នៅក្នុង​ស្រះ​ទឹក​នោះ​។​

​ក្រោយពី​កើតហេតុ អ្នកភូមិ​បាន​និយាយថា បុរសរងគ្រោះ​រស់ក្នុង​សក​ថា​ន​ភាព​យ៉ាប់យឺន រកបាន​ព្រឹក​ខ្វះ​ល្ងាច មាន​កូនតូចៗ ឯ​ប្រពន្ធ​ពិកា​ភ្នែក និង​មាន​ម្តាយ​ចាស់ជរា ថែមទាំង​មាន​ជីវភាព​ដ៏​លំបាក​បំផុត ពោល​គឺ​ការរស់នៅ​ត្រូវ​ពឹងផ្អែក​តែ​លើ​បុរស​ជា​ប្តី ស្វែងរក​កម្រៃ​មក​ចិញ្ចឹម​គ្រួសារ​ទាំងមូល​តែម្តង ប៉ុន្តែ​ពេល​នេះ​បុរស​ជា​ប្តី ជា​ឪពុក បាន​លាចាក​លោក​បាត់ទៅហើយ តើ​មានអី្វ​ត្រូវ​ពឹងផ្អែ​កទៀត​។​

​ជាមួយនេះដែរ លោក​អភិបាលស្រុក​កំពង់ត្រាច គឺ​លោក​អូន ខន ក៏​សូម​ជួយ​រំលែក​ទុក្ខ​និង​ចូលរួម​សោកស្តាយ ហើយក៏​បាន​ផ្តាំផ្ញើ​ដល់​ក្រុមគ្រួសារ​សព ត្រូវ​ពង្រឹងស្មារតី​ឲ្យបាន​រឹងមាំ និង​ឲ្យមាន​ការប្រុងប្រយ័ត្ន​កុំឲ្យ​កូនៗ​ចុះ​ក្នុង​ទឹក​ត្រពាំង​ផ្តាស​ផ្តាស ក្រែង​មាន​កើត​ជា​ករណី​លង់​ស្លាប់​ដូច​ឪពុក​-​ប្តី ខាងលើនេះ​៕
​សេង ណា​រិទ្ធ​

 

r180320b1 r180320b11 r180320b10 r180320b2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.