ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ឃាត់ខ្លួន​អ្នកកាសែត​៤​នាក់ ពាក់ព័ន្ធ​រឿង​ជំរិត​ទារប្រាក់​២​លាន​រៀល ពី​ពលរដ្ឋ​ជា​ថ្នូរ និង​ការចាប់​ម៉ាស៊ីន​កាត់​ឈើ នៅ​ខេត្ត​រតនគិរី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រតនគិរី ៖ អធិការនគរបាល​ស្រុក​វើន​សៃ ខេត្ត​រតនគិរី នា​ល្ងាច​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០១៨ បាន​ទទួល​បណ្តឹង​ពី​ពលរដ្ឋ​ថា មាន​អ្នកកាសែត​៤​នាក់ បាន​ជំរិត​ទារប្រាក់​២​លាន​រៀល ពី​ពលរដ្ឋ​ជា​ថ្នូរ និង​ការចាប់​ម៉ាស៊ីន កាត់ឈើ ខណៈ​ពលរដ្ឋ​កំពុង​អារឈើ​ក្នុង​ចំការ ស្ថិតក្នុង​ឃុំ​កោះ​ពាក់ ស្រុក​វើន​សៃ ខេត្ត​រតនគិរី ដើម្បី​យក​មក​ធ្វើ​ផ្ទះ​។​

​អនុវត្តតាម​បទបញ្ជា​របស់ លោក​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ស្រុក បាន​ចុះ​ទៅ​នាំខ្លួន អ្នកកាសែត​ទាំង​៤​នាក់ មក​អធិការដ្ឋាន​ធ្វើការ​សាកសួរ​បំភ្លឺ​។​

​អ្នកកាសែត​ទាំង​៤​នាក់ ដែល​ពាក់ព័ន្ធ​រឿង​ជំរិត​ទារប្រាក់​២​លាន​រៀល ពី​ពលរដ្ឋ ខាងលើ​រួមមាន ទី​១៖ ឈ្មោះ សេង ឌី​វ៉ាន់​សារព័ត៌មាន​មហានគរ​អច្ឆរិយៈ​, ទី​២៖ ឈ្មោះ ផាន ផន ទូរទស្សន៍​រស្មី​បូព៌ា​, ទី​៣៖ ឈ្មោះ សន ចាន់​ឌី ទូរទស្សន៍​អន​ឡាញ​រស្មី​បូព៌ា​, ទី​៤៖ ឈ្មោះ ឡេត ឡី សារព័ត៌មាន​សង្គម​កម្ពុជា​។​
​នា​ព្រឹក​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០១៨​នេះ អធិការនគរបាល ស្រុក​វើន​សៃ បាន​បញ្ជូន​អ្នក​ទាំង​៤ មក​ស្នងការដ្ឋាន​ដើម្បី​សាកសួរ​បន្ត​។ ជា​លទ្ធផល​រកឃើញថា ក្នុងចំណោម​៤​នាក់​នោះ មាន​ម្នាក់​ឈ្មោះ សេង ឌី​វ៉ាន់ ជា​អ្នក​បង្ខំ​ទារប្រាក់​២​លាន ពី​ពលរដ្ឋ​ដោយផ្ទាល់​។​

​ក្រោយ​សាកសួរ​ចប់ បាន​ធ្វើ​ការណែនាំ និង​ធ្វើ​កិច្ចសន្យា ឲ្យ​វិល​ទៅផ្ទះ​វិញ កាលពី​វេលា​ម៉ោង​១០៖៣០​នាទី ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មីនា​នេះ ៕

 

r180319b2 r180319b1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.