ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ព័ត៌មាន​ទាក់ទង​នឹង​មន្ទីរ​សង្គមកិច្ច​ខេត្ត​សៀមរាប​ដែល​ឆ្ងាយ​ពី​ការពិត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

យោង​តាម​ព័ត៌មាន​ផ្សព្វផ្សាយ​តាមរយៈ​គេហទំព័រ​ក្នុងស្រុក​បាន​និយាយថា ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្តសៀមរាប លោក អោ ម៉ៅ​បាន​កឹបកេង​ថវិកាជាតិ​ក្នុងរ​យៈជាង ២​ឆ្នាំ សរុប​ជា​ប្រាក់​រាប់រយ​លាន​រៀល​ដោយ​ឃុបឃិត​ជាមួយ​មន្ត្រី មួយចំនួន​ក្នុង​មន្ទីរ ។​

​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ សង្កត់ធ្ងន់​ថា លោក អោ ម៉ៅ ជា​ប្រធាន​មន្ទីរ​បាន​ធ្វើ​សកម្មភាព​កឹបកេង​លើ​ខ្ទង់​ប្រាក់ ចំណាយ​របស់​រដ្ឋ​ដូចជា ប្រាក់​ជួយ​ជនរងគ្រោះ​ដោយ​គ្រោះធម្មជាតិ​, ប្រាក់​ចំណាយ​លើ​ផ្នែក​ថែទាំ​ជួសជុល និង​លើ​ផ្នែក​រដ្ឋបាល ។ ព័ត៌មាន​បញ្ជាក់​បន្ថែម​ទៀត​ថា គេ​បាន​ឃើញ​ក្រុមអធិការកិច្ច និង​សវនកម្ម​ក្រសួង​ចុះ​ត្រូតពិនិត្យ​ដែរ តែ​ហាក់បីដូច​រក្សា បាន​ភាពស្ងប់ស្ងាត់ អាច​មាន​ទំនាក់ទំនង​ស្វាគមន៍​ពី​លោក អោ ម៉ៅ ប្រធាន​មន្ទីរ​សង្ក​ម​កិច្ច​ខេត្តសៀមរាប ។​

​មានប្រសាសន៍​ទាក់ទិន​នឹង​ព័ត៌មាន​ខាងលើ លោក អោ ម៉ៅ ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្តសៀមរាប បញ្ជាក់​ប្រាក់​អ្នក យក​ព័ត៌មាន​យើង​ទាំង​ទឹកមុខ​ញញឹម​ថា “​មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​”​ឡើយ ។ តែ​នេះ​ជា​សេរីភាព​និយាយ​របស់គេ តែ​សេរីភាព បែបនេះ និង​ធ្វើឱ្យ​ខូច​កិត្តិយស​របស់​អ្នកដទៃ ។ គេ​អាច​និយាយ​ក្នុង​រូបភាព​បែប​មិន​សប្បាយចិត្ត​ណាមួយ ចំពោះ​យើង ព្រោះថា ការនិយាយ​ដែល​គ្មាន​ភស្តុតាង​ជាក់លាក់​បែបនេះ គឺ​មិន​ត្រឹម​ប៉ះពាល់​កិត្តិយស​បុគ្គល​មួយចំនួន​ក្នុង​មន្ទីរ​នោះទេ គឺ​ប៉ះពាល់​រហូតដល់​កិត្តិយស​ថ្នាក់ដឹកនាំ ក្រុមអធិការកិច្ច និង​សវនកម្ម​ក្រសួង​ថែម​ទៀត ។​

​លោក អោ ម៉ៅ បន្ថែមថា ផ្ទុយទៅវិញ​ប្រជាពលរដ្ឋ​រងគ្រោះ​ជាក់ស្តែង បងប្អូន​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​តែង ពេញចិត្ត​ពេញ​ថ្លើម ចំពោះ​សកម្មភាព​ជាក់ស្តែង​ក្នុង​ការចុះ​ជួយ​បាន​ទាន់ពេលវេលា ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ បងប្អូន​បាន​សម្តែង ការដឹងគុណ ចំពោះ​មន្ទីរ និង​ដឹង​គុណ​ដល់​ឯកឧត្តម រដ្ឋមន្ត្រី វង សូ​ត ថែម​ទៀត ដែល​ឯកឧត្តម តែង​ធ្វើ​ការដោះស្រាយ​បាន ទាន់ពេលវេលា ជួយ​ជនរងគ្រោះ នៅក្នុង​ខេត្ត​តាមរយៈ​ចុះជួយ​ដោយ​ផ្ទាល់​របស់​មន្ត្រី​សង្គមកិច្ច​ខេត្ត​ហើយ​ដែល​កន្លងមក​ក៏​មិន ដែល​មាន​ការទិតៀន ឬ​មាន​ពាក្យបណ្តឹង​ពី​បទ​មិន​ប្រក្រតី​ណាមួយ​ទៅ​កាន់​មន្ទីរ ឬ​ក្រសួង​នោះឡើយ ៕
​ដោយ ៖ រ​.​ស​

 

vongsot1 vongsot2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.