ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ឈ្មួញ​យក​គ្រឿងចក្រ ទៅធ្វើ​សកម្មភាព​ជីក​កកាយ​ភ្នំ​មួយកន្លែង ដឹក​លក់​រាល់ថ្ងៃ នៅ​ក្រុង​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ កូនភ្នំ​មួយកន្លែង កំពុង​ទទួល​រង​ការបាត់បង់​ជា​បណ្តើរៗ ដោយ​ត្រូវ​បាន​ឈ្មួញ​ម្នាក់​នៅក្នុង​ក្រុងប៉ៃលិន ធ្វើ​សកម្មភាព យក​គ្រឿងចក្រ ទៅ​ជីក​កកាយ​ដឹក​លក់​ចែកចាយ​តាម​ភូមិ​រាល់ថ្ងៃ ។ តែ​ពេល​ឃើញ​ខាង​សារព័ត៌មាន ចូល​ទៅ​សួរនាំ ស្រាប់តែ​បើក​បរទាំងរ​ថយ​ន្ត និង​គ្រឿងចក្រ​គេចខ្លួន​បាត់​ស្រមោល ។

​ហេតុការណ៍ ក្រុម​ឈ្មួញ​លួច​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ ដី​កូនភ្នំ​លក់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​ថ្ងៃ ទី​១៦ ខែ​មីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​រាយការណ៍​ឱ្យដឹងថា គេ​ឃើញ​ឈ្មួញ​ម្នាក់ រស់នៅ​ក្នុង​ក្រុង​ប៉ៃលិន បានធ្វើ​សកម្មភាព​យក​គ្រឿងចក្រ​ទៅ​ជីក​ក​កាយ​ដី​កូនភ្នំ​ខាងលើ ដឹក​លក់​អស់​រយ​:​ពេល​ជា​យូរ​មក​ហើយ ដោយ​គ្មាន​ការហាមឃាត់​ពី​មន្ទីរ​ពាក់ព័ន្ធ​នោះ​ទេ ។ ប្រភព​បន្តទៀតថា ពេល​កំពុង​តែ​ដឹក​ជញ្ជូន​នោះ ខាង​សារព័ត៌មាន​ចំនួន​៤​ស្ថាប័ន បាន​ចុះ​ទៅ​សួរនាំ ស្រាប់តែ​ម្ចាស់​គ្រឿងចក្រ​មិនបាន​និយាយ​អ្វី​ទាំងអស់ ដោយ​ប្រញា ប់​បើកបរ​គ្រឿងចក្រ​ឡើង​លើ​រថយន្ត​ធំ ហើយ​ក៏​បើក​ចេញពី​កន្លែង​ជីក​កកាយ​នោះ ឆ្ពោះ​ទៅ​ក្រុង​ប៉ៃលិន បាត់​ស្រមោល​តែ​ម្តង ។

​ទោះបីជា​យ៉ាងណា​ក៏ដោយ រហូតមកដល់​ពេលនេះ កូនភ្នំ​មួយកន្លែង​ខាងលើ ត្រូវបាន​គេ​លួច​ជីក​ក កាយ​ជា​រឿយៗ ធ្វើឱ្យ​ទទួល​រង​ការខូចខាត និង​បាត់បង់​ស្ទើរតែ​អស់រលីង​ទៅហើយ ដោយ​អ្នកខ្លះ​យក​ទៅ​ចា ក់​ក្រាល​ធ្វើ​ផ្លូវលំ ខ្លះទៀត​ឆ្លៀត​ឱកាស​យកទៅលក់​នៅ​តាម​ភូមិ ដោយ​សង្ស័យ​ថា គ្មាន​ច្បាប់ទម្លាប់​អ្វី ត្រឹមត្រូវ​នោះឡើ យ ។ លើសពីនេះ ភ្នំ​ជាច្រើន​នៅក្នុង​ខេត្ត​ប៉ៃលិន ដែល​ស្ថិតនៅ​ក្បែរ​ផ្លូវ​ជាតិ គេ​សង្កេតឃើញ​បាត់បង់​ទំរង់​ដើ ម ដោយ​ក្លាយទៅជា​ក្រហេង​ក្រហូង មើល​មិន​ចុះ​ភ្នែក​អ្នកធ្វើ​ដំណើរ​តាម​ផ្លូវ​នោះទេ ។

​ចំណែក​ភ្ញៀវ​ទេសចរ ក៏បាន​លើកឡើង​ថា មិនគួរ​អនុញ្ញាតឱ្យ​ឈ្មួញ​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ភ្នំ ដែល​ជា​សម្បត្តិ​ធម្មជាតិ​នោះទេ គួរតែ​ទុក​ឱ្យ​មាន​ដើមឈើ​ដុះ​ទ្រុប​ទ្រុល មាន​ទេសភាព​ល្អ​ស្រស់បំព្រង​ដូច​ប្រ ទេស​ជិតខាង​នោះ​ក៏​អាច​ធ្វើឱ្យ​អាកាសធាតុ​មាន​លំនឹង​ផងដែរ ។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា ខ​ង​លោ ក​អត់​ដឹង​រឿង​ថា​មាន​គេ​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ភ្នំ​នោះទេ ប្រហែលជា​គេ​លួចលាក់​ជីក​កកាយ លុះ​មាន មន្ត្រី​បរិស្ថាន ឬ​អ្នកសារព័ត៌មាន​ទៅ​សួរនាំ នោះ​គេ​បញ្ឈប់​សកម្មភាព ។ លោក​បន្ត​ទៀត​ថា ភ្នំ​ខាងលើ​មើល ទៅ​តូចតាច ហើយ​នៅ​ឆ្ងាយ​ពី​ផ្លូវ​ជាតិ​ដែរ មិនមាន​អ្វី​ប៉ះពាល់​ដល់​បរិស្ថាន​នោះទេ ៕

 

r180319a3 r180319a4 r180319a5 r180319a1 r180319a2

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.