ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

អាជ្ញាធរ​ក្រុង​ប៉ោយប៉ែ​ត​បន្ត​ដាក់រ​បាំង​ពុះ​ទ្រូងផ្លូវ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​និង​គ្រោះថ្នាក់​ចរ​ចរណ៍​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​១៨​ខែ​មីនា​ឆ្នាំ​២០១៨​នេះ លោក​ឧកញ៉ា សាន ស៊ានហូ​អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ជាច្រើន​រូប​បន្ត​ដាក់រ​បាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ដើម្បី​កាត់បន្ថយ​នូវ​ការកកស្ទះ​និង​គ្រោះថ្នាក់​ចរាចរណ៍​។​

​សូម​ជម្រាប​ដែរ​ថា ៖ ការដាក់រ​បាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​នេះ​គឺជា​លើក​ទី​២​ហើយ ដោយ​លើក​ទី​១​គឺ​ចាប់ផ្ដើម​ពី​ចំណុច​ទល់មុខ​ទីស្នាក់ការ​គយ​និង​រដ្ឋាករ រហូត​ទៅ​ដល់​ផ្សារ​រ៉ា​និង​លើក​ទី​២​បន្ត​ពី​ផ្សារ​រ៉ា រហូត​ទៅ​ដល់​វត្ត​បា​លិលេ​យ្យ សង្កាត់​ប៉ោយប៉ែត ។ បើ​តាម​លោក​ឧកញ៉ា សាន ស៊ានហូ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​អ្នក​សារព័ត៍មាន​ឲ្យដឹងថា ៖ ការដាក់រ​បាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​នេះ​គឺជា​លើក​ទី​២​ហើយ ដោយ​លើក​ទី​១​ដាក់​បាន​ចំនួន​១០០​ដុំ និង​លើក​ទី​២​នេះ​ក៏​បាន​ចំនួន​១០០​ដុំ​ដែរ​។​

​លោក​ឧកញ៉ា​បាន​បន្តថា ៖​ក្នុង​មួយ​ដុំ​ចំណាយ​ថវិកា​អស់​ចំនួន​៣៦០០​បាត​(​លុយ​បាត​)​។​លោក​ឧកញ៉ា​បានបញ្ជាក់​ថា​៖​លោក​នឹង​រៀបចំ​បន្តទៀត​ជា​បណ្ដើរ​បណ្ដើរ​តាម​ដំណាក់កាល ដោយ​ចាប់ពី​ចំណុច​រង្វង់​មូល​ក្រុង​ប៉ោយប៉ែ​ត​រហូត​ទៅ​ដល់​ចំណុច​ផ្សារ​កណ្ដាល ស្ថិតនៅក្នុង​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។​

​ទាក់ទិន​ទៅ​នឹង​សកម្មភាព​របស់​លោក​ឧកញ៉ា​សាន ស៊ានហូ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែត ត្រូវបាន​ប្រជាពលរដ្ឋ​ក៏ដូចជា​មហាជន​លើកឡើងថា​៖​តាំ​ពី​លោក​ឧកញ៉ា ឡើង​ជា​អភិបាលក្រុង​ប៉ោយប៉ែ​ត​មក​នោះ​គេ​សង្កេតឃើញថា​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​ទាំងមូល​មាន​ការរៀបចំ​បានល្អ ទាំង​សន្តិសុខ ចរាច​រណ៍ រៀបចំ​ប្រព័ន្ធ​លូ ហេដ្ឋារចនាសម្ព័ន្ធ​និង​បាន​ចុះជួយ​ដោះស្រាយ ទុក្ខលំបាក​ជូន​ដល់​ប្រជាពលរដ្ឋ​បាន​ច្រើន​ផងដែរ ពិសេស​ជាងនេះទៅទៀត​គឺ​ផ្នែកអនាម័យ​តែម្ដង​៕
​

 

 r180318b1 r180318b2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.