ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

លោក​ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ ប្រគល់​រថយន្ត​សា​រ៉ែ​ន​មួយ​គ្រឿង​ជូន​ដល់​កងរាជអាវុធហត្ថ​ស្រុក​ស្នួល ដើម្បី​បំរើ​ការងារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ក្រចេះ ៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​មិនា ឆ្នាំ​២០១៨ នេះ លោក​ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ​ម៉ាន សា​រ៉ស់ បាន​នាំ​យក​រថយន្ត​សា​រ៉ែ​ន​១​គ្រឿង​ប្រគល់​ជូន​ដល់​កងរាជអាវុធហត្ថ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ដើម្បី​បំរើ​ការងារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ​។​

​សូម​ជំរាប​ដែរ​ថា លោក​ឧកញ៉ា គង់ ក្រឹ​ង ដែល​ជា​ជនជាតិ​ឥស្លាម​ត្រូវបាន​មនុស្ស​ជាច្រើន​ចាត់ទុកថា​ជា​ឧកញ៉ា​ដែល​លេចធ្លោ​ក្នុង​ការងារ​មនុស្សធម៌ ក៏​ដូចជា​ការជួយ​ដល់​ជនក្រីក្រ​ខ្វះខាត​គ្មាន​ទីពឹង​នៅ​ភាគ​ឦសាន​។​

​លោក​ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ​ម៉ាន សា​រ៉ស់ ត្រូវបាន​ប្រជាពលរដ្ឋ​ក៏ដូចជា​មជ្ឈដ្ឋាន​ទូទៅ​ចាត់ទុកថា​មាន​ភាព​លេចធ្លោ​ក្នុង​កិច្ច​ការងារ​មនុស្សធម៌​យ៉ាង​សាមញ្ញ ហើយ​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​យ៉ាងច្រើន ពិសេស​អ្នក​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក Facebook​ជាដើម ដែល​តែងតែ​កោតសរសើរ​មិន​ដាច់​ពី​មាត់​នូវ​ការងារ​របស់​លោក​ឧក​ញ៉ាគ​ង់ គ្រឹង និង​លោកជំទាវ​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ លោក​ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ​ម៉ាន សា​រ៉ស់ ត្រូវបាន​គេ​មើលឃើញ​ថា​លោក​បាន​ចែករំលែក​ទាំង​ចំណេះដឹង ទាំង​ជំនាញ ដល់​សង្គម​វិញ ដោយ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​រាប់សែន​ដុល្លារ​ឯណោះ​។​

​លោក​ឧកញ៉ា គង់ ក្រឹ​ង បានចាត់ទុក​ការ​ធ្វើ​បុណ្យ ធ្វើ​ទាន ការចែករំលែក​ដល់​សង្គម​ជា​សណ្តាន​ចិត្ត​សប្បុរស់​ធម៌ មាន​នៅ​ក្នុង​អារម្មណ៍​បេះដូង​របស់ លោក​ឧកញ៉ា​និង​លោកជំទាវ ហើយ​លោក​បាន​លើកឡើង​ថា​«​យើង​ធ្វើ​ល្អ ជួប​តែ​សំណាងល្អ​»​។​លោក​ចំណាយ​ថវិការ​រាប់​ម៉ឺន​ដុល្លារ​ធ្វើ​កិច្ច​ការងារ​នេះ​ដោយ​ទទួល​បាន​ការ​តបស្នង​សង​មកវិញ​នូវ​ការគោរព​ស្រលាញ់​ពី​មជ្ឈដ្ឋាន​ទូទៅ​។​

​សូម​បញ្ជាក់​ដែលថា​៖​សកម្មភាព​មនុស្សធម៌​ស្ទើរ​រាប់​មិន​អស់​ដែល​លោក​ឧកញ៉ា​និង​លោកជំទាវ​តែង​ជួយ​ដល់​ទុរគត់ជន ជន​គ្មាន​ផ្ទះសម្បែង កសាង​ព្រះវិហារ​និង​សាលារៀន​ជាដើម​។​ល​។​

​លោក​ឧកញ៉ា​គង់​ក្រឹង​ជា​សប្បុរសជន ជនជាតិ​ខ្មែរ​ឥស្លាម​ឈាន​មុខ​មួយ​រូប​ដែល​តែងតែ​ជួយឧបត្ថម្ភ​ដល់​អ្នកសារព័ត៌មាន​ក្នុងស្រុក ជាច្រើន​អង្គភាព​ផងដែរ​។​

​គួរ​បញ្ជាក់ដែរថា​៖​លោក​ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ ម៉ាន យ៉ារ​ស់ ត្រូវបាន​មជ្ឈដ្ឋាន​ទូទៅ​ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្តក្រចេះ​ទទួលស្គាល់ថា​ជា​អ្នក​មាន​ចិត្តបុណ្យ ចូលចិត្ត​ដើរ​ធ្វើបុណ្យ​ដាក់​ទាន​ចំពោះ​អ្នកក្រីក្រ ជួប​ការលំបាក ខ្វះខាត​និង​ជួយ​ដល់​សង្គម​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ចការ​ជាច្រើន​ទៀត​ជូន​ចំពោះ​ជាតិ​មាតុភូមិ​យើង​ផង​ដែរ ៕
​ដោយ​:​ឡេង ធី​ជាតិ​

 

 

r180317c1 r180317c2 r180317c5 r180317c4 r180317c6 r180317c3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.