ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង

​យុទ្ធនាការ​ពាក់មួក​សុវត្ថិភាព​បាន​ធ្វើ​មក​ដល់​ស្រុក​ជល​គិរី​ហើយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​កំពង់ឆ្នាំង ៖ យុទ្ធនាការ​ពាក់មួក​សុវត្ថិភាព​លើក​ទី​៨ ដែល​រៀបចំឡើង​ដោយ​អនុគណកម្មការ​សុត្ថិភាព​ចរាចរណ៍​ផ្លូវ​គោកខេត្ត​កំពង់ឆ្នាំង បាន​ធ្វើ​មក​ដល់​ស្រុក​ជល​គិរី​ហើយ នៅ​ព្រឹក​ថ្ងៃ​សុក្រ ១៥​រោច ខែ​ផល្គុន ឆ្នាំ រកា នព្វ​ស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០១៨ ដែល​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក អៀង វុ​ធ អភិបាលរង​ខេត្ត​កំពង់ឆ្នាំង កែវ ពៅ ទីប្រឹក្សា​សម្តេច​ក្រឡាហោម​សង​ខេង និង ជា​ប្រធាម​ន្ទីរ​សាធារណការ និង​ដឹកជញ្ជូន លោក ។​

​លោក កែវ ពៅ ទីប្រឹក្សា​សម្តេច​ក្រឡាហោម​សង​ខេង និង ជា​ប្រធាម​ន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​បានឲ្យដឹងថា សម្រាប់​យុទ្ធនាការ​ពាក់មួក​សុវត្ថិ​ដែល​បាន​រៀបចំ​ធ្វើឡើង​នៅ​ស្រុក​ជល​គិរី​នាពេលនេះ គឺជា​លើក​ទី​៨​ហើយ​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​ធ្វើ​ឡើង​គោលបំណង​ចង់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​យល់ដឹង អំពី​សារៈប្រយោជន៍​នៃ​ការពា​ក់មួយ​សុវត្ថិភាព​ក្នុង​ពេល​ធ្វើដំណើរ និង ធ្វើឲ្យ​ប្រជាពលរដ្ឋ​បាន​យល់​ច្បាស់​អំពី​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ដោយ​ជម្រុញ​ឲ្យ​ប្រជាបលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា នៅក្នុង​ពេល​ធ្វើដំណើរ ។
​នៅក្នុង​យុទ្ធនាការ​នេះ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន បានផ្តល់​មួកសុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ ដែល​ឆ្លើយ​ត្រូវ​ទៅ​នឹង​សំណួរ​ចំនួន​៥០​មួក​ផងដែរ ជាមួយ​នេះ​ក៍​ចែក​ជូន​នូវ​សៀវភៅ​ច្បាប់​ចរ​រាចរណ៍​ផ្លូវគោក ខិតប័ណ្ណ​អប់រំ​ស្តី​ពី​ចរាចរណ៍ និង បិទ​ចំណាំង ផ្លាត​ដល់​យានយន្ត និង​ទោច​ក្រ​យាន្ត​ជាច្រើន​ផងដែរ ។​

​មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ លោក អៀង វុ​ធ អភិបាលរង​ខេត្ត​កំពង់ឆ្នាំង បាន​គូសបញ្ជាក់ថា បច្ចុប្បន្ន​នេះ​អត្រា​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​បន្ត​កើតឡើង​នៅ​គ្រប់ទិសទី​ទូទាំង​ប្រទេស​បណ្តាលឲ្យ​មនុស្ស​ស្លាប់ និង​រងរបួស​ជាច្រើន ដែល​ទាំងនេះ​គឺជា​ក្តី បារម្ភ​យ៉ាង​ខ្លាំង​របស់​រាជរដ្ឋាភិបាល ដែល​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​ធ្វើ​ឲ្យ​ខាតបង់​នូវ​សេដ្ឋកិច្ចជាតិ​យ៉ាង​ធំ​ផង​ដែរ មិនតែប៉ុណ្ណោះ​បាន​ធ្វើឲ្យ​បាត់បង់​សាច់ញាតិ​ក្រុមគ្រួសារ និង បន្សល់​នូវ​ជនពិការ​ផងដែរ ។ កត្តា​ទាំងនេះហើយ​ដែល​ទាមទារ​ឲ្យ​យើងទាំងអស់គ្នា​ចូលរួម​គិតគូរ ទប់ស្កាត់ លុបបំបាត់​នូវ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ឲ្យនៅ​កម្រិត​ទាប​បំផុត ។​

​លោក​អភិបាលរង​ខេត្ត​កំពង់ឆ្នាំង បាន​បញ្ជាក់ទៀតថា យុទ្ធនាការ​ដែល​ធ្វើឡើង​នាពេលនេះ​គឺ ដើម្បី​បំផុស​ឲ្យមាន​ការចូលរួម​ពី​ប្រជាព​លរ​ដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា និង​ដើម្បីឲ្យ​ប្រជាពលរដ្ឋ​យល់​ដឹង អំពី​សារៈប្រយោជន៍​នៃ​ការ​ពាក់មួក​សុវត្ថិភាព​ក្នុង​ពេល​ធ្វើដំណើរ ។ ហើយ​សម្រាប់​អ្នកបើកប​រថយន្ត ត្រូវតែ​ពាក់​ខ្សែក្រវ៉ាត់​ជាប្រចាំ​ក្នុង​ពេល​បើកបរ មិន​ត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង និង​ប្រើប្រាស់​គ្រឿងញៀន មិន​ត្រូវ​បើកបរ​ហួស​ល្បឿន​កំណត់ ការ​វ៉ា​ឬ​ជែង ក្នុងស្ថានភាព​គ្រោះ​ថ្នាក់ឡើ​យ ។​

​លោក​អភិបាលរង​ខេត្ត បាន​បញ្ជាក់ទៀតថា អត្រា​គ្រោះថ្នាក់​ច​រា​ចេរណ៍​លើ​ដងផ្លូវ​ក្នុង​ឆ្នាំ​២០១៧ នៅ​ទូទាំង​ប្រទេស​កន្លងទៅនេះ​មាន​ការថយចុះ​ក៍​ពិតមែន ប៉ុន្តែ​ករណី​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​កើនឡើង ចំពោះ​អ្នករងរបួស​មានការ​ថយ​ចុះ​គួឲ្យកត់សម្គាល់ ហើយ​ក្នុងនោះ​មាន​៧៧​ភាគរយ​គឺ​ជា​ទោចក្រយានយន្ត ហើយ​ក្នុងចំណោម​នេះ​គឺ​មាន​៦៧​ភាគរយ ជា​អ្នក​ដែល​បើកបរ​ដោយ​មិន​ពាក់​មួកសុវត្ថិភាព ៕

 

r180317a4 r180317a8 r180317a7 r180317a6

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.