ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ពិត​ឬ​អត់ ចាប់​ឈើប្រណិត​ធ្នង់ និង​គ្រញូង​ជិត​៥​តោន ប្រគល់​ឱ្យ​រដ្ឋបាល​ព្រៃឈើ​តែ​ជាង​១​ម៉ែត្រគូប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍​ឱ្យដឹងថា កាលពី​វេលា​ម៉ោង​២៣ និង​៣០​នាទី​អាធ្រា ត្រ យប់​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៨ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត រួម​ជាមួយ​រដ្ឋបាល​ព្រៃ ឈើ បាន​ធ្វើ​ការបង្ក្រាប​ករណី​ឈ្មួញ​រកស៊ី​ឈើ និង​ស្តុក​ឈើប្រណិត​ខុសច្បាប់ ដ៏​ធំ​មួយកន្លែង​ស្ថិតនៅក្នុង​ភូមិ​ទឹក​ចេញ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដោយ​រឹបអូស​បាន​ឈើ​ធ្នង់ និង​ឈើ​គ្រញូង​ប្រ ហែល​៥​តោន ។ ប៉ុន្តែ ក្រោយ​មក​រហូត​ដល់​ព្រឹក​ថ្ងៃទី​១៦ ខែ​មីនា ស្រាប់តែ​ឃើញ​ប្រគល់​ឈើ​ឱ្យ​ទៅ​ខាង​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ប៉ៃលិន តែ​ជាង​១​ម៉ែត្រគូប​ប៉ុណ្ណោះ បាត់​ឈើ​អស់រលីង ។

​ប្រភព​ព័ត៌មាន​មួយ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឱ្យ​ភ្នាក់ងារ​ព័ត៌មាន​ដឹងថា មុន​ឈានដល់​ការចុះ​បង្ក្រាប​នេះ មាន​គេ​ស៊ើប​ដឹង​ថា ក្រុម​ឈ្មួញ​បាន​រកស៊ី​ដឹក​ឈើ​ចេញពី​ក្នុង​ទឹកដី​ថៃ ឆ្លង​កា ត់ ចូលទៅ​ក្នុង​ខេត្ត​ប៉ៃលិន បម្រុង​នឹង​លោតឆ័ត្រ​ឆ្ពោះទៅ​ខេត្ត​បាត់ដំបង ។ ពេលនោះ​មាន​ភ្នាក់ងារ សំងាត់ បាន​រាយការណ៍​ដល់​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ក៏​បញ្ជា​ឱ្យ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ដឹកនាំ​មន្ត្រី​ប្រហែល​២០​នាក់ ចុះ​ទៅ​ឆ្មក់​ចាប់​ឈើ​ប្រណីត​នោះ​ទាំងយប់ ។ ប្រភព​បន្តទៀតថា ក្រោយពេល​បង្ក្រាប​រួចមក កម្លាំង​សមត្ថកិច្ច​បាន​ពិនិត្យ​ឃើញ​មាន​ឈើ​ធ្នង់ និង​ឈើ​គ្រ ញូ​ង​ជាច្រើន​ដុំ ហើយ​ត្រូវបាន​គេ​លើក​ដាក់​រថយន្ត​ដ៏​ធំ​មួយគ្រឿង ដឹកយក​ទៅ​ក្រុង​ប៉ៃលិន ដើម្បី​ធ្វើ​ការប្រគល់​ជូន​ទៅ​ខាង​រដ្ឋបាល​ព្រៃឈើ​ខេត្ត ។ ប៉ុន្តែ​រហូត​ដល់​ព្រឹក​ឡើង ស្រាប់តែ​គេ​សង្កេត​ឃើញ​នៅសល់​ឈើ​ធ្នង់​តែ​ជាង​១​ម៉ែត្រគូប​ប៉ុណ្ណោះ រីឯ​ឈើ​គ្រញូង និង​ឈើ​ធ្នង់​១​ចំនួន​បាត់អស់ ដោយ​សង្ស័យ​គេ​លក់​ចែក​លុយ​គ្នា​ចាយ​ទេ​ដឹង ។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ ភ្នាក់ងារ​យើង​បាន​ទូរស័ព្ទ ទៅ​លោក ស៊ិន តាំ នាយការិយាល័យ ព្រហ្មទណ្ឌ នៃ​បញ្ជាការដ្ឋាន​កង​រាជ​ង​អាវុធហត្ថ​ខេត្ត​បាន​ឱ្យដឹងថា ខាង​លោក​បាន​ដឹកនាំ​កម្លាំង​មន្ត្រី កងរាជអាវុធហត្ថ​ខេត្ត ចុះបង្ក្រាប​នឹង​រឹបអូស​បាន​ឈើប្រណិត​ដូច​ខាងលើ​មែន ប៉ុន្តែ​មិន​ដឹង​បាន​ប៉ុន្មា ន​ដុំ​នោះទេ ហើយ​បើ​ចង់ដឹង​ច្បាស់​ឱ្យ​ទាក់ទង​ទៅខាង​ល​រដ្ឋបាល​ព្រៃឈើ ។

​ចំណែក​លោក មិន រ៉ាវុធ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន បានឱ្យដឹងថា ខាង​លោក​បាន​ដឹ ក​នាំ​កម្លាំង សហការ​ជាមួយនឹង​ប៉េអឹម​ខេត្ត ចុះបង្ក្រាប​ចាប់បាន​ឈើប្រណិត​ចំនួន​៣១​ដុំ ស្មើនឹង​ជាង​១​ម៉ែត្រគូប​មែន ។
​លោក​បន្ត​ទៀត​ថា ការចុះ​ចាប់​នេះ ដោយ​ស្ថិត​នៅក្រោម​បញ្ជា​របស់​លោក តូច សុ​ភក្តី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដោយ​បន្ទាប់ពី​ទទួលបាន​ដំណឹង កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ព័ទ្ធ​កន្លែង​ស្តុក​ឈើ​ទាំង​នោះ តាំងពី​ក្បាល​ព្រលប់​ម្លេះ នៅត្រង់​ចំណុច​ដី​ព្រៃ​មួយកន្លែង ដែល​ក្រុម​ឈ្មួញ​បាន​យក​ឈើ​ជាច្រើន​ដុំ​ទៅ​ប្លុង​ចោល​បម្រុង​នឹង​នាំចេញ​ទៅ​កន្លែង​ផ្សេងទៀត ។ លោក​ប ញ្ជាក់​ថា បើ​មាន​លេច ឮថា ចាប់​បាន​ឈើ​ច្រើន​នោះ​មិន​ប្រាកដ​នោះទេ ដោយ​ពេល​ចុះ​បង្ក្រាប ស ម​ត្ថ​កិច្ច យក​រថយន្ត​ធំ​ទៅ​ដឹក ហើយ​ឈើ​ទាំងនោះ គឺជា​កំណាត់​តូចៗ ហាក់ដូចជា​ច្រើន ទើប​គេ​សន្មត់​ថា​ច្រើន​តោន តាមពិត​តិចតួច​ប៉ុណ្ណោះ ៕ ដោយ ៖ នីយ៉ា

 

r180317a9 r180317a10 r180317a11

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.