ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

អភិបាល​ខេត្ត​កំពត ស្នើឲ្យ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ រួមគ្នា​ដោះស្រាយ​លើ​បញ្ហា​ប្រឈម​នានា​ក្នុង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ លោក​ជាវ​តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​ជំរុញ​ដល់​អាជ្ញាធរ​ក្នុង​មូលដ្ឋាន ភូមិ ឃុំ និង​ស្រុក ត្រូវ​រួម​សហការ​គ្នា ប្រមូលផ្តុំ​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម ក៏​ដូចជា​ករណី​ពាក់ព័ន្ធ​នានា ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ឲ្យបាន​ឆាប់រហ័ស​បំផុត សម្រាប់​ឆ្លើយតប​តម្រូវការ​ចាំបាច់​នានា​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​ការលើកឡើង​បែប​នេះ ខណៈ​លោក​អភិបាលខេត្ត បាន​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ កងកម្លាំងប្រដាប់អាវុធ នៅ​ទីរួមស្រុក​បន្ទាយមាស ខេត្ត​កំពត កាលពី​រសៀល ថ្ងៃ​១១​រោច ខែ​ផល្គុន ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១២​ខែ​មីនា ឆ្នាំ​២០១៨ ក្នុង​សាលប្រជុំ​សាលា​ស្រុក​បន្ទាយមាស​។​

​លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​លើក​ឡើង​យ៉ាង​ដូច្នោះ​ថា ក្នុង​យុគសម័យ​នេះ ខេត្ត​ណា​ក៏​ដូច​ខេត្ត​ណា​ដែរ ជៀស​មិន​ផុត​តែងតែ​មាន​បញ្ហា​ប្រឈម​កើតឡើង​ជា​និច្ច ដោយ​ករណី​បែប​នេះ​វា​នឹង​ក្លាយជា​បំណុល នៅពេលដែល​យើង​មិន​ព្រម​ប្រមូលផ្តុំ​យក​វា​មក​ដោះស្រាយ​ឲ្យបាន​ទាន់​ពេលវេលា​នោះ ហើយ​ដើម្បី​បញ្ចៀស​និង​កាត់បន្ថយ​បញ្ហា​ប្រឈម​ផ្សេងៗ​ឲ្យ​ថមថយ​នៅ​កម្រិត​ទាប​នោះ មន្ត្រី​ទាំងអស់ ព្រម​ជាមួយនឹង​អាជ្ញាធរ ភូមិ ឃុំ និង​ស្រុក​ដាច់ខាត​ត្រូវ​រួម​សហការ​គ្នា ហើយ​លើក​ឡើង​អំពី​បញ្ហា​ប្រឈម​នានា​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ធ្វើ​ការដោះស្រាយ ឲ្យបាន​រួសរាន់​។​

​លោក​អភិបាល​ខេត្ត​កំពត បាន​គូសបញ្ជាក់​ទៀត​ថា បើ​ករណី​ទាំង​នោះ​លើស​ពី​សមត្ថភាព​មិនអាច​ដោះស្រាយបាន សូម​ឲ្យ​រដ្ឋបាល​ស្រុក​ដាក់​ចូល​ទៅ​ក្នុង​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត ដើម្បី​ធ្វើការ​ពិនិត្យ​ដោះស្រាយ​បន្ត​ទៀត​។​ទន្ទឹម​នឹង​ការអភិវឌ្ឍន៍ រីកចម្រើន​ឥតឈប់ឈរ​របស់​រដ្ឋ​បាល​ខេត្ត​កំពត បញ្ហា​ប្រឈម​នានា​ក៏​នៅ​មាន​ជា​បន្តបន្ទាប់ ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​រួមគ្នា​ដោះស្រាយ​ឲ្យបាន​ឆាប់រហ័ស ប្រកបដោយ​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល និង​មាន​តម្លាភាព​ជូន​ប្រជាពលរដ្ឋ គ្រប់​មូលដ្ឋាន​៕
​សេង ណា​រិទ្ធ​

 

r180313b1 r180313b3 r180313b2 r180313b5

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.