ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​បិទទ្វារ​ព្រំដែន​ចាប់​ក្រុម​ម៉ូតូ​និង​ម៉ូតូ​កង់​បី​សរុប​១០​គ្រឿង ដែល​ចត​យ៉ាង​អាណាធិបតេយ្យ​នៅលើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ មិន​ស្តាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធ​ក្រុង​ប៉ោយ​ប៉ែត​(​មាន​VIDEO)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​១២​ខែ​មីនា​ឆ្នាំ​២០១៨​នេះ កម្លាំង​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​សំរេចចិត្ត​ទាញ​ទ្វា​ព្រំដែន​បិទ​ដើម្បី​ស្ទាក់ចាប់​ម៉ូតូ​និង​ម៉ូតូ​កង់​បី ដែល​ចត​យ៉ាង​អាណាធិបតេយ្យ​នៅលើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ដែល​បង្ក​ឲ្យមាន​ការប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​និង​កកស្ទះ​ជា​រៀងរាល់ថ្ងៃ​។​

​សូម​ជម្រាប​ដែរ​ថា​៖​ក្រុម​ម៉ូតូ​និង​ម៉ូតូ​កង់​បី​ទាំងនេះ នា​ពេល​កន្លងមក​កម្លាំង​សមត្ថកិច្ច​ចម្រុះ ដែល​ដឹកនាំ​ដោយ​លោក​ឧកញ៉ា សាន ស៊ានហូ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែត បាន​ចុះ​ធ្វើការ​អប់រំ​និង​ណែនាំ​ជាច្រើនលើក​និង​ច្រើនសារ​មកហើយ តែ​ក្រុម​ទាំងនេះ​មិន​ស្ដាប់​ថែមទាំង​ផ្គើន​ទៅនឹង​សមត្ថកិច្ច​ថែមទៀត​ផង​។​

​សូម​បញ្ជាក់​ដែរ​ថា​៖​ម៉ូតូ​ទាំង​១០​គ្រឿង​ដែល​ត្រូវបាន​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ចាប់បាន​នោះ​សរុប​ចំនួន​១០​គ្រឿង ក្នុង​នោះ​ម៉ូតូ​ក្បាល​ចំនួន​៧​គ្រឿង​និង​រ៉ឺម៉ក​កង់​បី​ចំនួន​៣​គ្រឿង ខណ​:​ម៉ូតូ​ទាំង​នេះ​កំពុង​ចាប់​ម៉ូយ​និង​ចាំ​សណ្ដោងរ​ទេះ​ដឹកទំនិញ​ចេញពី​ប្រទេស​ថៃ ។​

​បើ​តាម​សមត្ថកិច្ច​ប្រចាំការ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បានឲ្យដឹងថា​៖​ក្រុម​ម៉ូតូ​និង​ម៉ូតូ​កង់​បី​ទាំងនេះ​ចត​យ៉ាង​អាណាធិបតេយ្យ​នៅលើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ដែល​បង្ក​ឲ្យមាន​ការកកស្ទះ​ជា​រៀងរាល់ថ្ងៃ ហើយ​កម្លាំង​សមត្ថកិច្ច​យើង​បាន​ធ្វើ​ការសម្របសម្រួល​និង​ណែនាំ​អប់រំ​ជា​ច្រើនលើក​ជា​ច្រើន​សារ​មកហើយ តែ​ក្រុម​ទាំងនេះ​មិន​ព្រមស្ដាប់​ទើប​ថ្ងៃនេះ​កម្លាំ ង​នគរបាល​អន្តោប្រវេសន៍​សំរេចចិត្ត​ទាញ​ទ្វារ​ព្រំដែន​បិត​ដើម្បី​ស្ទាក់​ចាប់​ម៉ូតូ​និង​ម៉ូតូ​កង់​បី​ទាំងនេះ​ប្រគល់​ឲ្យ​នគរបាល​ក្រុង​ប៉ោយប៉ែត​តែម្ដង​។​

​បើ​តាម​លោក​វរសេនីយ៍ឯក ធិន ស៊ិន​ដេត អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​អ្នកសារព័ត៌មាន​តាម​ទូរស័ព្ទ​ឱ្យដឹងថា​៖​ម៉ូតូ​ដែល​ចត​យ៉ាង​អាណាធិបតេយ្យ នៅលើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ នោះ​កម្លាំង​សមត្ថកិច្ច​ពិតជា​បាន​ចាប់​មែន តែ​ដោយសារ​ការចាប់​នេះ​គឺជា​លើក​ទី​មួយ ដូច្នេះ​លោក​បាន​ឲ្យ​ម្ចាស់​ម៉ូតូ​ទាំងអស់​ឲ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​នូវ​កា​រងចាំ​ចាប់​ម៉ូយ​និង​ចាំ​សណ្ដោង​រទេះដឹក​ទំនិញ​នៅលើ​ស្ពាន​នោះ​បន្តទៀត រួច​ក៏​អនុញ្ញាត​ឲ្យ​ពូកគេ​ត្រឡប់​ទៅ​លំនៅឋាន​វិញ​រៀងៗ​ខ្លួន​។​

​លោក​អធិការ​បាន​បញ្ជាក់ទៀតថា​៖​លោក​បាន​ធ្វើការ​គត់​ស្លាក​លេខ​ម៉ូតូ​ទាំង​នោះ​អស់​រួច​ទៅ​ហើយ បើសិន​ជា​ថ្ងៃ​ក្រោយ​ម៉ូតូ​ទាំង​នេះ​នៅតែ​បន្ត​ចត​យ៉ាង​អាណាធិបតេយ្យ​នៅលើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​បន្តទៀត លោក​នឹង​ចាប់​យក​មក​រក្សាទុក​យ៉ាង​តិច​មួយ​សប្តាហ៍​ទើប​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ​ដើម្បី​ឲ្យ​រាងចាល ៕

 

r180312b2 r180312b3 r180312b1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.