ខេត្តឧត្តរមានជ័យ ៖ មេឈ្មួញរកស៊ីបទល្មើសឈើ វ័យក្មេងល្បីឈ្មោះ ឆាយ ដែលបានល្បីឈ្មោះ ជាង10ឆ្នាំនៅក្នុងខេត្តឧត្តរមានជ័យ នោះកំពុងល្បីថា មានលោក ឧត្តមសេនីយម្នាក់នៅពីក្រោយជាខ្នងបង្អែក ដែលកំពុងល្បីថាបានបន្ដាក់ទុន និងគាងគរពលរដ្ឋ អោយចូលកាប់បំផ្លាញព្រៃឈើ នៅក្នុងដែជម្រកសាត្វព្រៃគុលេនព្រហ្មទេព យកមកលក់អោយខ្លួន និងដឹកជញ្ជូនយកទៅធ្វើការចែកចាយនៅតាម ដេប៉ូ នៅក្នុងខេត្តសៀមរាប និងដេប៉ូ របស់ខ្លួននៅក្នុងស្រុកវ៉ារិន។
សមត្ថកិច្ចបានអោយដឹងថា នៅយប់ទាបភ្លឺថ្ងៃទី7ឈ្មោះឆាយ បានយករថយន្ដ កូរ៉េឆ្នៃតរទ្រុង របស់ខ្លួន ទៅលើកដឹកជញ្ជូន ឈើ ពីផ្ទះ តាដន និងតាប៉ាវ នៅក្នុងភូមិត្រាំប៉ោង ឃុំព្រះប្រឡាយស្រុកត្រពាំងប្រសាទខេត្តឧត្តរមានជ័យ ដោយដឹកជញ្ជូនពីស្រុកត្រពាំងប្រាសាទ ចូលទៅស្រុកវ៉ារិនខេត្តសៀមរាប។
សមត្ថកិច្ចបានបន្តរថា ឈ្មោះឆាយបាន គាងគរពលរដ្ឋ នៅក្នុងភូមិទំនប់ខ្នុរ ភូមិថ្នល់កែង និងភូមិ ត្រាំប៉ោង ក្នុងនោះឈ្មោះឆាយបានដាក់អោយឈ្មួញកណ្ដាល
1- ឈ្មោះ តាដន 2-ឈ្មោះតាប៉ាវ 3-ឈ្មោះយាយញ៉រ 4- ឈ្មោះតាប៉ៃលិន5- ឈ្មោះតារ៉ុង6- ឈ្មោះ ថ្នោត។
ហើយល្បីថាឈ្មួញកណ្ដាលទាំង6នាក់ខាងលើដែលបានប្រម៉ូលទិញឈើអោយថាវកែឆាយ ល្បីថា បានគាងករពលរដ្ឋរាប់រាយនាក់ចូលទៅកាត់អាឈើនៅក្នុងតំបន់បរិស្ថានដែនជម្រកសាត្វព្រៃគុលេន ព្រហ្មទេពក្នុងស្រុកត្រពាំងប្រាសាទទាំងមូល។ ហើយធ្វើសកម្មភាពដឹកជញ្ជូនយ៉ាងរលូន ក្នុងរយះកាលជាងដប់ឆ្នាំរហូត មកដល់បច្ចុបន្ននេះ គឺមិនដែលមានអាជ្ញាធររឺករសមត្ថកិច្ចណាបង្ក្រាបម្ដងណាឡើយ ។
រហូតមកទល់និងពេលនេះ តំបន់ដែនជម្រក ដែលសំបូរទៅដោយព្រៃឈើស្រោងទ្រុបទ្រុលបានក្លាយជាវាលរហោឋានអស់ទៅហើយ នេះករដោយសាតែអំណាចលោកឧត្តមសេនីយម្នាក់ ដែលមេឈ្មោះ ឆាយ ស្រវ៉ា យកមកអែបខ្លួនធ្វើជាខ្នងបង្អែក និងជាអាវក្រុះសម្រាប់ការពារបទល្មើសឈើអោយខ្លួន។
ទើបធ្វើអោយមេឈ្មួញឈើឈ្មោះឆាយ ទទួលបានភាពជោគជ័យ នៅក្នុងមុខជុំនួញបទល្មើសឈើ និងក្លាយជាអ្នកមានស្ដុកស្ដម និងជាសផុតពីសំណាញ់ច្បាប់។ ពលរដ្ឋកំងតែចង់ឃើញនិងរងចាំមើល ថាតើនៅពេលណា ទើអាជ្ញាធរនិងអ្នកច្បាប់ នៅខេត្តឧត្តរមានជ័យ ចាត់ការនិងផ្ដន់ទាទោសទៅលើមេឈ្មួញបទល្មើសឈើរូបនេះ៕
ប៉ែន នួន








