ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

យុវជន​ម្នាក់​របួសធ្ងន់​ដោយសារ​ត្រូវ​រថយន្ត​បត់​ក្រោយ​ជ្រុល​ទៅ​បុក​ម៉ូតូ​ពេញទំហឹង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់​ខណៈពេល​ជិះ​ម៉ូតូ​នៅ​ពីក្រោយ​រថយន្ត ហើយ​ត្រូវ​រថយន្ត​នៅ​ខាង​មុខ​នោះ​បួង​ចង្កូត​បត់​ក្រោយ បណ្តាល​ឲ្យ​ប៉ះទង្គិច​គ្នា​យ៉ាងដំណំ​ធ្វើឲ្យ​យុវជន​ជា​អ្នកបើកបរ​ម៉ូតូ​រង​បួស​យ៉ាងធ្ងន់ធ្ងរ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ០៨​និង​៤៥​នាទី​ព្រឹក ថ្ងៃទី​០១​ខែ​មីនា ឆ្នាំ​២០១៨​ស្ថិត​ចំណុច​មុខ​ផ្ទះសំណាក់​តា​ពៅ ក្នុង​ភូមិ​ដំណាក់​ចំ​បក់ សង្កាត់​អូរ​ក្រ​សារ ក្រុង​-​ខេត្ត​កែប លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣​។​

​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ខាងលើ បាន​និយាយថា មុន​ពេល​ជួប​គ្រោះថ្នាក់​ដ៏​អាក្រក់​នេះ គេ​ឃើញ​យុវជន​រងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់​ឯង​ម៉ាក​សេ​១២៥​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​បង្គួរ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​មាន​រថយន្ត​ម៉ាក​កាមរី​បាឡែ​ន​ដែល​បើកបរ​នៅខាងមុខ ហើយ​បាន​បួង​ចង្កួ​ចបត់​ត្រឡប់​ក្រោយ​ទាំង​បង្ខំ គាប់​ជួន​ម៉ូតូ​យុវជន​ដែល​បើកបរ​ក្នុង​ទិសដៅ​ស្រប​ជាមួយ​រថយន្ត​គេច​មិន​ផុត ទើប​បុក​ជាមួយ​រថយន្ត​នោះ​យ៉ាង​ពេញទំហឹង បណ្តាលឲ្យ​មនុស្ស​និង​ម៉ូតូ​ប៉ើង​ដូច​ស្លឹកកណ្តប ចំណែក​អ្នកបើកបរ​ម៉ូតូ​បាន​ទទួល​រងគ្រោះ​យ៉ាងដំណំ​បាក់​ភ្លៅ​ខាងស្តាំ ចំណែក​ម៉ូតូ​ត្រូវ​រង​ការខូចខាត​មើល​លែង​យល់​ផងដែរ​។​

​សាក្សី​បាន​បញ្ជាក់ថា ក្រោយពី​កើតហេតុ​ភ្លាមៗ​ម្ចាស់​រថយន្ត​ក៏​មាន​បំណង​រក​មធ្យោបាយ​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ដែរ ប៉ុន្តែ​ដោយសារ​ឃើញ​សភាព​ជន​រងគ្រោះ​ធ្ងន់ធ្ងរ​ពេក ទើប​គេចខ្លួន​បាត់​ហើយ​ទុក​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ​តែ​ម្តង ។​

​ទាក់ទិន​នឹង​ករណី​គ្រោះថ្នាក់​ខាងលើ សមត្ថកិច្ច​បាន​និយាយថា គឺ​បង្កឡើង​ដោយសារ​អ្នកបើកបរ​រថយន្ត​បា​ឡែន ខ្វះ​ការប្រុងប្រយ័ត្ន ពេល​បត់​ក្រោយ មិន​បាន​ពិនិត្យ​ឲ្យបាន​ច្បាស់លាស់ ទើប​ងាយ​បង្ក​ជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បែបនេះ​។​

​ប៉ូលិស​បាន​បញ្ជាក់ទៀតថា ជនរងគ្រោះ​មានឈ្មោះ ឈាង ធៀ​ម ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជា​សិស្ស រស់នៅ​ភូមិ​អូរ​ក្រសារ សង្កាត់​អូរ​ក្រ​សារ ក្រុង​-​ខេត្ត​កែប ជនរងគ្រោះ​ជិះ​ម៉ូតូ ម៉ាក​C125​ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ព្រះសីហនុ 1E-6849​។​ដោយឡែក​រថយន្ត​បង្កហេតុ​ប្រភេទ កាមរី​បា​ឡែន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AH-7498 អ្នកបើកបរ​គេចខ្លួន​បាត់​ស្រមោល​។​

​ក្រោយ​ពី​វាស់វែង មធ្យោបាយ​ពាក់ព័ន្ធ ត្រូវបាន​សមត្ថកិច្ច​នាំ​យកទៅ​រក្សាទុក​សម្រាប់​ធ្វើ​ការដោះស្រាយ​គ្នា​នៅពេល​ក្រោយ ។ ចំណែក​យុវជន​រងគ្រោះ ត្រូវ​បាន​រថយន្ត​សាមុយ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប ដឹក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ខេត្ត​កំពត​៕
​សេង ណា​រិទ្ធ​

r180302a1 (1) r180302a1 (2) r180302a1 (3) r180302a1 (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.