ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង

ឃាតកម្ម​ដ៏​សាវ​មកលើ​ស្ត្រី​ជា​បុគ្គលិក​ម៉ាស្សា​នៅ​ផ្សារ​ក្តាម សង្ស័យ​ការប៉ុនប៉ង​រំលោភ​មិនបាន​សម្រេច​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ មាន​ការភ្ញាក់ផ្អើល​ទាំងយប់​ខណៈ​ស្ត្រី​ជា​បុគ្គលិក​ម៉ាស្សា​ម្នាក់​ត្រូវ​ជន​បរទេស​ជា​ភ្ញៀវ បាន​អារ​.​ក សម្លាប់​យ៉ាង​សាហាវ កាលពី​យប់​ថ្ងៃ​ទី​២៧​ខែ​កុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​ក្នុង​ហាង​ម៉ាស្សា យីហោ​”​លីដា ខ្មែរ​ម៉ាស្សា​”​ក្នុង​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុង​-​ខេត្ត​កែប​។​

​តាម​ប្រភព​ពី​អ្នក​រស់នៅ​ក្បែរ​កន្លែងកើតហេតុ បានឲ្យដឹងថា មុនពេល​កើតហេតុ​ស្ត្រី​រងគ្រោះ​បាន​ចូល​ធ្វើការ​ដូច​សព្វមួយដង ដោយ​ខណៈ​នោះ គេ​ឃើញ​មាន​ជនបរទេស​ម្នាក់​ចូល​មក​ម៉ាស្សា នៅ​ហាង​ខាងលើ ។​

​ប្រភព​បាន​បន្តថា ក្រោយ​ពី​ចូល​ម៉ាស្សា​មួយ​សន្ទុះ ស្រាប់តែ​មាន​សម្លេង​ស្រែក​ឆោឡោ ដោយសារ​តែ​ស្ត្រី​រងគ្រោះ​នោះ ត្រូវ​ជន​បរទេស​ដែល​ជា​ភ្ញៀវ​អារ​.​ក សម្លាប់​នៅ​ក្នុង​បន្ទប់ រួច​ជនដៃដល់​ក៏​រត់គេចខ្លួន​បាត់​តែ​ម្តង ។​

​ប្រភព​ដដែល​បាន​បញ្ជាក់​អះអាងថា កាលពីរ​ថ្ងៃ​មុន​ជនបរទេស (​ជនដៃដល់​) ក៏​ធ្លាប់​មក​ហាង​ម៉ាង​នេះ​ម្តង​ជា​ពីរ​ដង​ដែរ ប៉ុន្តែ​យប់​កើតហេតុ​នេះ ជនដៃដល់​បាន​មក​ឲ្យ​ស្ត្រី​រងគ្រោះ​ម៉ាស្សា​ម្តងទៀត ដោយ​ពួកគេ​បាន​ចូល​បន្ទប់​តែ​ពីរ​នាក់ គាប់​ជួន​ឃើញ​រូប​នាង​សាច់​សខ្ចី​ស្អាត​បែប​ទំនង ក៏​មាន​អារម្មណ៍​ចង់​រួម​រ័ក្ស ទើប​លូកលាន់​ប៉ង​រំលោភ តែ​ស្ត្រី​រងគ្រោះ​មិន​ព្រម​ក៏​យក​កាំបិត​អារ​.​ក សម្លាប់​ចោល​តែ​ម្តង​។​

​ទាក់ទិន​នឹង​ករណី​ខាងលើ សមត្ថកិច្ច​បាន​ប្រាប់ឲ្យដឹង​ថា ស្ត្រី​រងគ្រោះ ឈ្មោះ លុច សុខ​គៀង ភេទ​ស្រី អាយុ​២៥​ឆ្នាំ បច្ចុប្បន្ន​ជា​បុគ្គលិក​ម៉ាស្សា ស្នាក់នៅ​ក្នុង​ភូមិ​កែវ​ក្រសាំង សង្កាត់​កែប ក្រុងកែប ខេត្ត​កែប ប៉ុន្តែ​មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃ​សំបួរ ឃុំ​មៀន ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ស្ត្រី​រងគ្រោះ រស់នៅ​ក្នុង​បន្ទុកគ្រួសា​រ មាន​ប្តី​និង​មាន​កូនស្រី​ម្នាក់​អាយុ​ទើបតែ​០៨​ខែ ។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ផងដែរ​ថា នេះ​ជា​ឃាតកម្ម​មក​លើ​ស្ត្រី​ដែល​ជា​បុគ្គលិក​ម៉ាស្សា ត្រូវ​ជនជាតិ​បរទេស ជា​ភ្ញៀវ​ប៉ុនប៉ង​រំលោភ​មិនបាន​សម្រេច ដោយសារ​ស្ត្រី​រងគ្រោះ​មិន​ព្រម ថែម​ទាំង​រើបម្រះ​និង​មាន​ការប្រតាយប្រតប់ ទើប​ជនដៃដល់​យក​កាំបិត​អារ​.​ក សម្លាប់​ចោល​តែ​ម្តង​។

​សមត្ថកិច្ច​បាន​អះអាង​ថា ករណី​នេះ​បាន​កើតឡើង​ក្នុង​ចន្លោះ​ម៉ោង​៧​យប់ ថ្ងៃទី​២៧​ខែ​កុម្ភៈ ឆ្នាំ​២០១៨ ខណៈ​ជនរងគ្រោះ​និង​ជនបរទេស​ដៃដល់​នៅក្នុង​បន្ទប់​តែ​ពីរ​នាក់​។​

​ក្រោយពី​ធ្វើ​កោសល្យវិច័យ សព​ត្រូវបាន​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​ចំពោះ​ករណី​ឃាតកម្ម​ខាងលើនេះ សមត្ថកិច្ច​បាន​និង​កំពុង​ដុតដៃ​ដុតជើង តាម​ប្រមាញ់​ជនដៃដល់​ដើម្បី​យក​ទៅ​ផ្តន្ទា​នៅ​ចំពោះ​មុខ​ច្បាប់​។​

​ព័ត៌មាន​ចុង​ក្រោយ​ពី​ក្រុម​សមត្ថកិច្ច​បាន​បង្ហើប​ថា ជនដៃដល់​ដែល​ជា​ជនជាតិ​បរទេស​រូបនោះ ត្រូវបាន​សមត្ថកិច្ច​តាម​ប្រមាញ់​បាន​ហើយ ដោយ​ជន​នេះ​កំពុង​ពួន​សំងំ​លាក់ខ្លួន​នៅ​ក្រុង​កំពត ហើយ​ខណៈ​នេះ​សមត្ថកិច្ច​នឹង​នាំ​ជនសង្ស័យ​មកកាន់​ភូមិសាស្ត្រ​កើតហេតុ ដែល​ជា​សាមី​ករណី ដើម្បី​ធ្វើ​ការសាកសួរ​៕
​សេង ណា​រិទ្ធ​

 

r180221a1 r180221a4 r180221a3 r180221a2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.