ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង

​ដំណើរការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​អាណត្តិ​ទី​៤​នៅ​ខេត្ត​កំពត​ប្រព្រឹត្តទៅ​ដោយ​រលូន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពត ៖ ដំណើរការ​រៀបចំ និង​ការចូលរួម​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​អាណត្តិ​ទី​៤ សម្រាប់​ខេត្ត​កំពត ដែល​មាន​ការិយាល័យ​ក្នុង​បរិវេណ វិទ្យាល័យ មិត្ត​កម្ពុជា ជប៉ុន កំពត​ក្រុង  នៅ​ថ្ងៃ​ទី ២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨ បាន​ប្រព្រឹត្តទៅ​ដោយ​រលូន ទាំង​ការរក្សាបាន​នូវ សណ្តាប់ធ្នាប់​ល្អ ក្រៅ​និង​ក្នុង​ការិយាល័យ​បោះឆ្នោត  និង​បច្ចេកទេស​ក្នុង​ការសម្រួល និង​ពន្លឿន​ដល់​ដំណើរការ បោះឆ្នោត​ជូន​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​ទាំង​៦៣​នៅ​ទូទាំង​ខេត្ត​។ ហើយ​ជា​លទ្ធផល​បណ្តោះអាសន្ន គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន ៥៥៩​អាសនៈ​ចំនួន  គណបក្ស​ហ្វុន​ស៊ីនប៉ិច ទទួលបាន ៥ អាសនៈ  សន្លឹក​ឆ្នោត​មិន​បានការ ១​សន្លឹក​(​អត់​គូស​គ្រីស្ត​)  អវត្តមាន​២​រូប ។

​មិន​ខុស​ពី​ខេត្ត​ផ្សេងៗ​ប៉ុន្មាន​ទេ សម្រាប់​ខេត្ត​កំពត ដំណើរការ​នៃ​ការរៀបចំ និង​ការចូលរួម​បោះឆ្នោត ពី​សំណាក់​សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ និង​សមាជិក​រដ្ឋសភា មាន​លក្ខណៈ​ល្អប្រសើរ និង​គោរព​បាន​តាម​គោលការណ៍​ណែនាំ​របស់ គណម្មាធិការ​រៀបចំ​កា​រ​បោះឆ្នោត​ជាតិ​។ ហើយ​អ្នក​ដែល​មក​បោះឆ្នោត​ម្នាក់ៗ​មាន​ទឹកមុខ​សប្បាយរីករាយ នឹង​ទទួលស្គាល់ថា ការរៀបចំ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​លើក​នេះ ពិតជា​មាន​តម្លាភាព គ្មាន​ការបង្ខិតបង្ខំ និង​រក្សាបាន​នូវ​ការសម្ងាត់ ឆ្លើយតបបាន​ទៅនឹង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ។​

​តាម​ការលើកឡើង​ពី​ប្រធាន​ការិយាល័យ​បោះឆ្នោត លោក ញឹម សា​រ៉ា​ត បាន​ប្រាប់ឲ្យដឹង​ថា ដំណើរការ​រៀបចំ​និង​ការចូលរួម​បោះឆ្នោត​ដំណើរការ​ទៅ​ដោយ​រលូន មិន​មាន​បញ្ហា​អ្វីមួយ​គួរឲ្យ​កត់សម្គាល់​នោះទេ ។ ហើយ​ថា នៅក្នុង​ការិយាល័យ អនុញ្ញាត​ឲ្យ មាន​វត្តមាន  គណៈកម្មការ​រៀបចំ​កា​រ​បោះឆ្នោត​ចំនួន ៦​រូប ភ្ញាក់​ងារ​សង្កេត​ការ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ១​រូប និង​គណបក្ស​ហ្វ៊ុន​ស៊ុន​ប៉ិច ១​រូប ភ្ញាក់​ងារ​សង្កេត​ការ​មក​ពី​ស្ថាប័ន ជាតិ​និង​អន្តរជាតិ​ចំនួន ៤​រូប​(​មាន​បំរុង​សម្រាប់​ប្តូរ​វេណ​)​ផងដែរ​។

​ក្រោយ​ពី​បិទ​ការរៀបចំ​ការបោះឆ្នោត ដែល​បាន​ចាប់ផ្តើម​ពី​ម៉ោង​៧ : ០០ ព្រឹក ដល់ ម៉ោង ៣:០០ រសៀល លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​អាណត្តិ​ទី​៤ ដែល​មាន​អង្គ​បោះឆ្នោត​៥៦៧​រូប (​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​)​សរុប​មាន​ចំនួន​៥៦១ និង​សមាជិក​រដ្ឋសភា​(​តំណាងរាស្ត្រ​) មកពី​គណបក្ស​ឈរ​ឈ្មោះ​ចំនួន​៦​រូប​)​នោះ​បាន​មក​បោះឆ្នោត​ចំនួន ៥៦៥​រូប អវត្តមាន​២​រូប   ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​សម្លេងឆ្នោត​ចំនួន ៥៥៩ គណបក្ស​ហ៊ុន សិន​ប៉ិច បាន​ចំនួន ៥​អាសនៈ​អវត្តមាន​២​រូប និង សន្លឹក​ឆ្នោត​មិន​បានការ ១​សន្លឹក (​អត់​គូស )៕
​សេង ណា​រិទ្ធ​

r180226a1 (1) r180226a1 (2) r180226a1 (3) r180226a1 (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.