ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

​ដើម្បី​តម្លាភាព អាជ្ញាធរ​ចុះ​កាត់​ទាំង​សំ​យ៉ាប​នឹង​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាមផ្លូវ​២៧១

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែ​កុម្ភះ ឆ្នាំ​២០១៨​នេះ កម្លាំង​សមត្ថកិច្ច​អាជ្ញាធរ​ខណ្ឌ​ចំការមន បាន​ប្រើប្រាស់​កម្លាំង​ប្រជា​ការពារ​ខណ្ឌ​ជា​ច្រើន​នាក់​ចុះ​ទៅ​រៀបចំ​ធ្វើ​សណ្ដាប់ធ្នាប់​នឹង​កាត់​សំ​យ៉ាប​តាម​មុខ​ផ្ទះ​និមួយៗ​នឹង​ផ្ទាំង​ស្លាក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅលើ​ចិញ្ចើមផ្លូវ​២៧១​ក្នុង​សង្កាត់​៣​របស់​ខណ្ឌ​ចំការមន​ចាប់ពី​ច្រមុះជ្រូក​ក្បាល់ថ្នល់​រហូត​ដល់​ម្ដុំ​គុល​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ក្នុងនោះ​រួម​មាន​សង្កាត់​ផ្សារ​ដើមថ្កូវ សង្កាត់​ទួល​ទំពូង​ទី​២​នឹង​សង្កាត់​ទំនប់ទឹក​ដើម្បី​អោយ​មាន​របៀបរៀបរយ​ល្អ​តាម​ការណែនាំ​របស់​ក្រុង​។​

​នៅលើ​ចិញ្ចើមផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​ទាំង​៣​ខាងលើនេះ គេ​សង្កេតឃើញ​បងប្អូន​តាម​មុខ​ផ្ទះ​និមួយៗ គាត់​យក​ចិញ្ចើមផ្លូវ​មក​ធ្វើ​អាជីវកម្ម ក្នុង​ការប្រកប​មុខរប​រ​ពួកគាត់ ដោយ​ដាក់​តាំង​លក់ដូរ​អីវ៉ាន់​គ្រប់​ប្រភេទ នឹង​លើក​បង្គោល​ដាក់​ស្លាក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឡើង​ព្រោងព្រាត​ពេញៗ នៅលើ​ចិញ្ចើមផ្លូវ រួច​លយ​មក​លើ​ផ្លូវ ដែល​បង្ក​កកស្ទះ​ចរាច​រណ៍​ស្ទើរ​រៀងរាល់ថ្ងៃ ពិសេស​នៅ​ពេល​ព្រឹក​នឹង​ពេល​ល្ងាច ដែល​ធ្វើអោយ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈ​នឹង​សោភ័ណ្ឌភាព​ទីក្រុង​គុជ នៃ​រាជធានី​ភ្នំពេញ ។ ដូចនេះ ដើម្បី​រក្សាបាន​នូវ​សណ្ដាប់ធ្នាប់​នឹង​របៀបរៀបរយ​ល្អ ក្នុងន័យ​រួមចំណែក​លើក​ស្ទួយ សោភ័ណ្ឌភាព អនាម័យ បរិស្ថាន​ល្អ​ក្នុង​រាជធានី​ភ្នំពេញ ក៏​ដូច​ចូលរួម​អនុវត្តន៍​វិធានការ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍ នឹង​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ នៅតាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ដែល​សាលា​រាជធានី​ភ្នំពេញ​បានកំណត់​ជ្រើសរើស​ផ្លូវ​សំខាន់ ធ្វើ​ជា​ផ្លូវ​អាទិភាព​គំរូ​នោះ រដ្ឋបាល​ខណ្ឌចំការមន​បាន​ចេញ​សេចក្ដីជូនដំណឹង អោយ​បញ្ឈប់​ការ​យក​ចិញ្ចើមផ្លូវ​សាធារណៈ​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ក្នុង​មូលដ្ឋាន​ខណ្ឌ​ចំការមន មក​ធ្វើ​អាជីវកម្ម​តទៅទៀត ។ ប៉ុន្តែ​សកម្មភាព​ការងារ​នេះ គេ​ឃើញ​តែ​ខាង​អាជ្ញាធរ​ខណ្ឌ​ចំការមន​ចុះ​ធ្វើ​ជា​ប្រចាំ​ក្នុង​ការរៀបចំ​សណ្ដាប់ធ្នាប់​នឹង​កាត់​សំ​យ៉ាប​តាម​មុខ​ផ្ទះ​និមួយ ដែល​ពួកគាត់​សាងសង​លយ​រំលោភ​ទន្ទ្រាន​មក​លើ​ចិញ្ចើម​ផ្លូវ នឹង​លើក​បង្គោល​ដាក់​ផ្សព្វផ្សាយ​មុខ​ទំនិញ​ឬ​ផ្សាយពាណិជ្ជកម្ម​ព្រោងព្រាត​នៅលើ​ចិញ្ចើមផ្លូវ​២៧១​នេះ​។ រីឯ​ចិញ្ចើមផ្លូវ​លេខ​២៧១ នៅ​ប៉ែក​ខាង​សង្កាត់​បឹងទំពុន នឹង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែល​កាត់​ពុះ​ចែកគ្នា​ផ្លូវ​២៧១​នេះ ម្ខាង​ម្នាក់​ងាយស្រួល​ក្នុង​ការគ្រប់គ្រង​នោះ គេ​មិន​ដែល​ឃើញ​ខាង​ខណ្ឌ​មានជ័យ​ចុះមក​ធ្វើ​ម្ដងណា​ឡើយ ដោយ​នៅ​ត្រជាក់​ល្ហឹម ទាំង​មេ​ទាំង​កូនចៅ មិន​ដឹង​មូលហេតុ​អី​? ហើយ​ការងារ​នេះ ឃើញ​ចុះ​ធ្វើ​យ៉ាង​ផុលផុស​តែ​ខាង​ខណ្ឌ​ចំការមន ។ ដូចនេះ សូម​អាជ្ញាធរ​ក្រុងភ្នំពេញ​គួរ​ចុះ​មក​ពិនិត្យ​មើល​ភាព​អសកម្ម​ការងារ​របស់​ខណ្ឌមានជ័យ នា​សព្វថ្ងៃនេះ​ផង​ពោលគឺ​ផ្លូវ​លេខ​២៧១​តែ​មួយ​ម្ខាង​ធ្វើ​រី​ម្ខាង​ទៀត​មិន​ធ្វើ​សោះ ?៕
​លោក ហុក វិបុល​

r180225c1-(4) r180225c1-(6) r180225c1-(1) r180225c1-(5) r180225c1-(3) r180225c1-(2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.