ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

​លោក សូ ចាន់ណា​រី​មេ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩១១​ដុះ​ស្លែរ​ល្បី​រឿង​នាំ​ចូល​រថយន្ត​ចង្កូត​ស្ដាំ​ចូល​ជាច្រើន​ឆ្នាំ​មក​ហើយ​លោក​ស្នងការ​ស្ងាត់ឈឹង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​១៩  ខែ​កុម្ភៈ ឆ្នាំ​២០១៨ មន្ត្រី​គយ​ក្រុង ប៉ោយ​ប៉ែត  បាន​ចាប់​រថ យន្ត គេចពន្ធ​១​គ្រឿង​ម៉ាក​តូ​យូ​តា ហ៊ីលុ​ច្សរី​វ៉ូ ស៊េរី​ឆ្នាំ​២០១៧ ១​គ្រឿង​យក ទៅ​ទុក​នៅ​ស្នាក់ការ​គយ​ក្រុង ប៉ោយ​ប៉ែត ។ ក៏​ប៉ុន្តែ​សមត្ថកិច្ច គយ​ចាប់​រថយន្ត​គេច​ពន្ធ​នោះ បាន​តែ​មួយ​ស្របក់​ក៏​ដោះលែង​វិញ  ក្រោយពេល​ដឹងថារ ថ​យន្ត​គេចពន្ធ នោះ​ជា​របស់​លោក​វរសេនីយ៍ឯក  សូ ចាន់ណា​រី មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩១១​។ ប្រភព​ខ្លះ​បានឲ្យដឹង​ថា​លោក សូ ចាន់ណា​រី បាន​ទិញ​រថយន្ត​ពី​ស្រុក​សៀម​១​គ្រឿង​ម៉ាក​ហ្វ័​រ​ធូ​ន ពាក់​ស្លាក​លេខ​សៀម ដើម្បី​ជា​របាំង​សម្រាប់​ការនាំ​ចូល​រថយន្ត​ចង្កូត​ស្ដាំ​និង​រថយន្ត​គេចពន្ធ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​។ តាមរយៈ​ទង្វើ​បែប​នេះ​លោក សូ ចាន់ណា​រី អាច​រក​ប្រាក់​ចំណេញ​ពី​ការនាំ​ចូល​រថយន្ត​ចង្កូត​ស្ដាំ និង​រថយន្ត​គេចពន្ធ​១​គ្រឿង​ប្រមាណ​៣​ពាន់​ដុល្លារ​អាមេរិក​។​

​បើ​តាម​ការ​បង្ហើប​ពី​មន្ត្រីនគរបាល​តូចតាច​នៅក្នុង​អង្គភាព​វរ​ការពារ​ព្រំដែន​លេខ​៩១១ បានឲ្យដឹងថា លោក សូ ចាន់ណា​រី តែងតែ​ដោះដូរ​ស្លាក​លេខ​សៀម​ពី​រថយន្ត​ស្របច្បាប់​របស់​គាត់​ទៅ​បំពាក់​លើ​រថយន្ត​គេចពន្ធ ហើយ​បើក​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​តាម​ច្រករបៀង​ដែល​គ្របគ្រង​ដោយ​វរ​នគរបាល​ការពារ​ព្រំដែន​លេខ​៩១១​។​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​និង​ពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា កន្លងមក​លោក សូ ចាន់ណា​រី មេ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩១១ ល្បីល្បាញ​យ៉ាងខ្លាំង​ក្នុង​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុស​ច្បាប់​តាម​ច្រករបៀង​ជាច្រើន​កន្លែង​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ឥឡូវនេះ​លោក សូ ចាន់ណា​រី កំពុង​ល្បីល្បាញ​ខាង​នាំ​ចូល​រថយន្ត​ចង្កូត​ស្ដាំ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​ស្រេច​តែ​អំពើ​ចិត្ត​តាម​ច្រករបៀង​ដែល​ខ្លួន​គ្រប់គ្រង ហើយ​ការ​ដែល​លោក សូ ចាន់ណា​រី ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ផងដែរ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេ គឺ​លោក សូ ចាន់ណា​រី មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩១១ មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ​ទេ ព្រោះ​អាច​ប្រឈម​នឹង​វិធានការ​ពី​ថ្នាក់លើ​ជា​មិន​ខាន​។​

​ប្រភព​បានឲ្យដឹង​ទៀតថា ថ្ងៃ​ខ្លះ​លោក សូ ចាន់ណា​រី នាំ​ចូល​រថយន្ត​ចង្កូត​ស្ដាំ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​ពី​៣​គ្រឿង​ដល់​៥​គ្រឿង ហើយ​ក្នុង​១​គ្រឿង​អាច​ចំណេញ​លុយ​ពី​៣០០០​ដុល្លារ​ទៅ​៥០០០​ដុល្លារ​យ៉ាង​ស្រួលៗ​តែម្តង​។ ករណី​មន្ត្រី​គយ​ចាប់​រថយន្ត​គេច​ពន្ធ​របស់លោក សូ ចាន់ណា​រី ១​គ្រឿង​កាលពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ប្រហែល​ដោយសារ​លោក សូ ចាន់ណា​រី ចង់​ស៊ីដាច់​មន្ត្រី​គយ ក៏​ប៉ុន្តែ​ក្រោយ​មាន​ការសម្របសម្រួល​ទើប​រថយន្ត​គេច​ពន្ធ​នោះ​ត្រូវបាន​ដោះលែង​វិញ​ភ្លាមៗ​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិន​គួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​សេចក្ដីរាយការណ៍​ខ្លះ​បានឲ្យដឹងថា ការដែល​លោក សូ ចាន់ណា​រី អាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដែល​ល្បីល្បាញ​ខាង​ពុករលួយ​ជា​យូរ​មក​ហើយ​។ ជាងនេះទៅទៀត​ការដែល​លោក សូ ចាន់ណា​រី អាច​នាំ​ចូល​រថយន្ត​គេច​ពន្ធ​និង​រថយន្ត​ចង្កូត​ស្ដាំ​ក្នុង​១​ខែៗ​ជាច្រើន​គ្រឿង គឺ​មាន​ការឃុបឃិត​ជាមួយ​មន្ត្រី​គយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​៕
​មាន​ត​

 

r180223c10 r180223c9

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.