ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ទីតាំង​មួយចំនួន​ក្នុង​ក្រុង​កំពត​ត្រូវ​រង​ការលិចលង់​ខណៈ​មាន​ភ្លៀង​កក់ខែ​មួយ​មេ​កាល​ពី​យប់មិញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ បន្ទាប់ពី​មាន​ភ្លៀង​កក់ខែ​មួយ​មេ​កាលពី​វេលា​ម៉ោង​០៣​ទៀប​ភ្លឺ ថ្ងៃទី​២២​ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ បាន​ធ្វើឲ្យ​ទីតាំង​មួយចំនួន​នៃ​ក្រុងកំព​ត រង​ការលិចលង់​មួយអន្លើ ដោយ​កន្លែង​ខ្លះ​ត្រូវបាន​ទឹកភ្លៀង​ជោរជន់​ដ​ក់ជាប់​ជាច្រើន​ម៉ោង ដែល​នាំ​បង្ក​ផលវិបាក​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ស្ថិត​ចំណុច​នេះ​ផង​ដែរ​។​

​បើ​តាម​ការលើកឡើង​ពី​សំណាក់​មហាជន ពិសេស​អ្នក​រស់នៅ​ក្នុង​ក្រុង​កំពត​ទាំងមូល​បាន​បង្ហើប​ថា ជាទូទៅ​ឲ្យតែ​មាន​ភ្លៀង​ធ្លាក់​ម្តងៗ លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ទីតាំង​ស្ថិត​តាម​ដី​ទំនាប​ត្រូវបាន​លិចលង់​ជាច្រើន​កន្លែង ដូចជា​នៅ​ចំណុច​ត្រើយ​ខាងលិច ម្តុំ​ផ្សារ​ដី​ហុយ និង​មួយ​ផ្នែក​ទៀត​នៅ​ភូមិសាស្ត្រ​ភូមិ​អណ្តូង​ខ្មែរ ពិសេស​ចំណុច​ចំណត​រថយន្ត​ក្បែរ​ស្ថានីយ៍​ប្រេងឥន្ធនៈ​តូ​តាល់ និង​នៅ​ចំណត​រថយន្ត​សូរិយា​(​រថយន្តក្រុង​)​ជាដើម ។ ពួកគាត់​បាន​និយាយទៀតថា ចំណុច​ដូច​បាន​រៀបរាប់​ខាងលើ​នេះ ឲ្យតែ​មាន​ភ្លៀង​ធ្លាក់​ម្តងៗ​តែងតែ​បង្ក​ភាព​លិចលង់​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​លំនៅឋា​នត្រង់ចំណុចនោះ​ពិបាក​រស់នៅ ជួនកាល​ផ្ទះ​ខ្លះ​ត្រូវ​ទឹក​បាចសាច​ហូរ​ចូល​ដល់​កន្លែងដេក​ក៏មាន​ដែរ​។​គេ​បាន​អះអាងថា នេះ​គ្រាន់តែ​ភ្លៀង​កក់ខែ​មួយ​មេ​ប៉ុណ្ណោះ ចុះ​ទម្រាំ​ដល់​រដូវ​វស្សា​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ជា​បន្តបន្ទាប់​នោះ​មិនដឹង​ជា​លិចលង់​ដល់​កម្រិត​ណា​ទេ​។​

​ទាក់ទិន​នឹង​បញ្ហា​ដូច​ខាងលើ លោក ឡាយ រឿន​សុធី អភិបាលក្រុង​កំពត បាន​ប្រាប់ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២២​ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ​ថា ទីតាំង​ខាងលើ​(​ចំណតរ​យន្ត​ថ្មី​)​ពិតជា​ទទួល​រង​ភាព​លិចលង់​ដោយសារ​ជំនន់​ភ្លៀង​មែន ប៉ុន្តែ​ចំណុច​នេះ​អាជ្ញាធរ​ក៏​បាន​រៀបចំ​គម្រោង​អភិវឌ្ឍ​តាំងពី​ជំនាន់​អភិបាល​ខេត្ត​កំពត​មុន​បន្ត​រហូត​មក​ដល់​អភិបាល​ខេត្ត​នា​ពេលប​ច្ចុ​ប្បន្ន ដោយ​អាជ្ញាធរ​បាន​ឯកភាព​អនុវត្ត​គម្រោង​ស្ថាបនា​លូ​ជ្រុង​ដែល​មាន​ទំហំ​២​ម៉ែត្រ​បួន​ជ្រុង ដោយ​ប្រើ​លូ​មុខកាត់​ដើម្បី​បញ្ជៀ​ស​ទឹក​ចេញ​ឲ្យបាន​ឆាប់រហ័ស​បំផុត ។​

​លោក​បាន​បញ្ជាក់ទៀតថា ក្នុង​អំឡុង​ពេល​នេះ​អាជ្ញាធរ​នឹង​រៀបចំ​បើក​ការដ្ឋាន​ស្ថាបនា ដោយ​ប្រើ​តែ​រយៈពេល​១៥​ថ្ងៃ​ឲ្យបាន​រួចរាល់​ជា​ស្ថាពរ ដើម្បី​ឲ្យទាន់​រដូវវស្សា​នាពេល​ខាងមុ​ខ​៕
​សេង ណា​រិទ្ធ​

 

r180222a2 r180222a1 r180222a3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.