ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

​ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន ជ្រុល​បុក​អ្នកដើរ​ឆ្លងផ្លូវ​រងរ​បួស​ទាំងអស់គ្នា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ យ៉ាងហោច​ណាស់​មនុស្ស​៤​នាក់​បាន​រងរបួស​ធ្ងន់ ស្រាល ដេក​រដូករណែល​នៅលើ​ដងផ្លូវ ខណៈ​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​បី​នាក់​បុក​ស្ត្រី​ម្នាក់​ដើរ​ឆ្លងផ្លូវ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃទី​២០​ខែ​កុម្ភៈ ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាងលិច​មណ្ឌល​សុខភាព​អូរ​ក្រ​សារ នៃ​ភូមិ​ដំណាក់​ចំបក់ សង្កាត់​អូរ​ក្រ​សារ ក្រុង​-​ខេត្ត​កែប លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣​។​

​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ខាងលើ​បាន​និយាយថា មុន​ពេល​ជួប​ករណី​ដ៏​អាក្រក់​នេះ គេ​ឃើញ​ស្ត្រី​ម្នាក់​ដើរ​ឆ្លងផ្លូវ​នៅ​ចំណុច​ខាងលើ បន្តិចក្រោយមក​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​បោះពួយ​មក​ពី​លិច​ទៅ​កើត ក្នុង​ល្បឿន​មធ្យម ក៏​វាក់​អឺ​ជាមួយនឹង​អ្នកថ្មើ​ជើង​នោះ ហើយ​គេច​មិនទាន់​ក៏​បុក​មនុស្ស​ពេញទំហឹង បណ្តាលឲ្យ​ដួល​ច្រងាប់ច្រងិ​ល​ទាំងអស់គ្នា​តែ​ម្តង ។ សាក្សី​ដដែល​បាន​បន្តថា ក្រោយពេល​កើតហេតុ​ដោយសារ​ឃើញ​ស្ថានភាព​របួស​ធ្ងន់ធ្ង​រសាច់​ញាតិ​ក៏​បាន​បញ្ជូន​ស្ត្រី​រងគ្រោះ​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កែប​ភ្លាមៗ​តែម្តង ។​

​ទាក់ទិន​នឹង​ករណី​គ្រោះថ្នាក់​ខាងលើ សមត្ថកិច្ច​បាន​ប្រាប់ឲ្យដឹង​ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បណ្តាល​ឲ្យ​អ្នកថ្មើ​ជើង​ម្នាក់​រងរ​បួស​ធ្ងន់ និង​អ្នកជិះ​ម៉ូតូ​បី​នាក់​របួសស្រាល​រួមមាន​៖ ទី​១-​ឈ្មោះ សឿន វី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ជា​សិស្ស ជា​អ្នកបើកបរ របួសស្រាល ទី​២-​ឈ្នោះ ខេង ដា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្ស អ្នករួមដំណើរ របួសស្រាល ទី​៣-​ឈ្មោះ សឿន វីន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិិស្ស អ្នករួមដំណើរ របួសស្រាល ទាំង​បី​នាក់​រស់នៅ​ភូមិ​កោះ​ម៉ាក់​ប្រា​ង ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត ពួកគេ​ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​។ ដោយឡែក​ស្ត្រី​រងគ្រោះ​ជា​អ្នក​ថ្មើជើង ឈ្មោះ ទឹម ស៊ីណា អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​អូរ​ក្រសារ សង្កាត់​អូរ​ក្រ​សារ ក្រុងកែប ខេត្ត​កែប​។​

​បច្ចុប្បន្ន សមត្ថកិច្ច​បាន​នាំយក​វត្ថុតាង​ទៅ​រក្សាទុក​នៅក្នុង​អធិការដ្ឋាន​នគរបាល​ក្រុងកែប រង់ចាំ​ធ្វើ​ការដោះស្រាយ​គ្នា​ជា​ក្រោយ​៕
​សេង ណា​រិទ្ធ​

 

r180221c1 (3) r180221c1 (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.