ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

សិស្ស​សាលា​ក្នុង​វិទ្យាល័យ​ប៊ុនរ៉ានី ហ៊ុន​សែន ដងទង់ ដួលសន្លប់​ជា​បន្តបន្ទាប់​មិន​ដឹង​មូលហេតុ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ មាន​ករណី​ភ្ញាក់ផ្អើល​ទៀតហើយ ដោយសារ​មាន​ក្មេង​សិស្សសាលា​ក្នុង​វិទ្យាល័យ​ប៊ុនរ៉ានី ហ៊ុន​សែន​ដងទង់ កំពុង​រៀន​សុខៗ​ស្រាប់តែ​ដួលសន្លប់​ជា​បន្តបន្ទាប់ ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់​។​

​ហេតុការណ៍​នេះ​ត្រូវបាន​សមត្ថកិច្ច និយាយថា បាន​កើតឡើង​រយៈពេល​បី​ថ្ងៃ​បន្តបន្ទាប់​គ្នា​មក​ហើយ គឺ​ចាប់ពី​ថ្ងៃ​ទី​១៩​រហូតដល់​ព្រឹក​ថ្ងៃទី​២១​ខែ​កុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​ក្នុង​វិទ្យាល័យ​ប៊ុនរ៉ានី ហ៊ុន​សែន ដងទង់​ក្នុង​ស្រុក​ដងទង់ ខេត្ត​កំពត​។​

​លោក សំ យ៉ុន នាយក​ទីចាត់ការ​វិទ្យាល័យ​ប៊ុនរ៉ានី ហ៊ុន​សែន ដងទង់​បាន​រៀបរាប់ថា ការ​ដួលសន្លប់​នេះ​គឺ​បាន​កើតឡើង​មុន​ដំបូង​នៅ​ថ្ងៃទី​១៩​និង​ទី​២០​ខែ​កុម្ភៈ​ឆ្នាំ​២០១៨ ដោយ​មាន​សិស្ស​ដួលសន្លប់​ប្រមាណ​ជាង​១០​នាក់​។​បន្ទាប់ពី​មាន​ករណី​ចម្លែក​នេះ​លោក ក៏​ដូច​ជា​អាណាព្យាបាល​សិស្ស​ក៏​បញ្ជូន​ទៅ​សង្គ្រោះ​នៅតាម​គ្លីនិក​ឯកជន​និង​ខ្លះទៀត​នាំ​ទៅ​ព្យាបាល​នៅឯ​មណ្ឌល​សុខភាព​។​លោក​បន្តថា លុះដល់​ព្រឹក​ថ្ងៃទី​២១​ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ ស្រាប់តែ​មាន​សិស្ស​ដួលសន្លប់​ជា​បន្តបន្ទាប់​ទៀត ដោយ​មាន​រហូត​ជិត​១០​នាក់​ផង​ដែរ ទើប​លោក​ព្រមទាំង​អាណាព្យាបាល ជួយ​អន្តរាគមន៍ ដោយ​ដឹក​ពួកគេ​មក​សង្គ្រោះ​ជា​បន្តបន្ទាប់​ទៀត​។​

​តាម​ការបញ្ជាក់​ពី​ក្រុម​គ្រូពេទ្យ​បានឲ្យដឹងថា សិស្សសាលា​ដែល​ដួលសន្លប់​នេះ ភាគច្រើន​ខ្វះ​ជីវជាតិ​ទ្រទ្រង់​រាងកាយ ហើយក៏​មាន​មួយ​ចំនួន​ស្រែក​រវើរវាយ​ស្រដៀង​ខ្មោច​ចូល​សណ្ឋិត​ក្នុង​ខ្លួន ពោល​គឺ​ដូច​ករណី​សិស្ស​ដួលសន្លប់​នៅក្នុង​ស្រុក​អង្គរជ័យ​ដែរ នៃ​ខេត្ត​កំពត​ដែរ​។​ប៉ុន្តែ​សិស្សានុសិស្ស​ដែល​សន្លប់​នោះ ក្រោយពី​បាន​សង្គ្រោះ​ព្យាបាល​ចាក់​ថ្នាំ ព្យួរសេរ៉ូម​រួចមក ក៏​បាន​ដឹងខ្លួន​ហើយ​អាណា​ព្យាបាល​ក៏បាន​នាំ​ទៅកាន់​លំនៅឋាន​រៀងៗ​ខ្លួន​វិញ​ហើយ​។​

​សូមជម្រាបថា​៖ បន្ទាប់ពី​មាន​សិស្ស​ដួលសន្លប់​នៅ​ថ្ងៃ​ទី​១៩​ខែ​កុម្ភៈ ឆ្នាំ​២០១៨ លោកគ្រូ អ្នកគ្រូ ព្រម​ទាំង​នាយក​សាលា បាន​សន្យាថា​នឹង​ធ្វើ​ពិធី​សូត្រមន្ត​រំដោះគ្រោះ​ឬ​ធ្វើ​ពិធី​សែនព្រេន ស្រដៀង​នឹង​ការធ្វើ​ពិធី​នៅក្នុង​ស្រុក​អង្គរជ័យ​កាលពី​លើក​មុន​ដែរ ប៉ុន្តែ​ពិធី​នោះ​មិន​ទាន់​បាន​ប្រារព្វ​ផង​ស្រាប់តែ​សិស្សសាលា​ចាប់ផ្តើម​ដួលសន្លប់​ជា​បន្តបន្ទាប់ ដោយ​ខ្លះ​ស្រែក​រវើរវាយ និយាយ​ផ្តេសផ្តាស​មិនដឹង​ទិស​តំបន់ រហូតដល់​ព្រឹក​ថ្ងៃទី​២១​ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ​តែម្តង ដោយ​ក្នុង​រយៈពេល​បី​ថ្ងៃនេះ​មាន​សិស្ស​ដួលសន្លប់​សរុប​ប្រមាណ​ជិត​២០​នាក់​ឯណោះ​៕ សេង ណា​រិទ្ធ​

 

r180221b1 (1) r180221b1 (2) r180221b1 (3) r180221b1 (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.