ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៥០០​នាក់​មកពី ៥ ឃុំ បាន​នាំគ្នា​ឡើង​មក​តវ៉ា​មុខ​សាលាខេត្ត​ករណី​ក្រុមហ៊ុន​លោកស្រី​សៀង ចាន់​ហេង បំពាន​ដី​លើ​ប្រជាពលរដ្ឋ​ទាំង​៥​ឃុំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កណ្តាល ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៥០០​នាក់ មកពី​៥​ឃុំ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​លោកស្រី សៀង ចាន​ហេង មក ២ កន្លែង​ផ្សេងៗ​គ្នា​បាន លើកគ្នា​មក​តវ៉ា​នៅ​មុខ​សាលាខេត្ត​កណ្តាល ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធររ​បស់​ឯកឧត្តម ម៉ៅ ភារុណ ជួយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​និង​បញ្ឈប់​ការធ្វើ​ទុក​បុក​ម្នេញ​ចំពោះ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​ពិតប្រាកដ​។​

​លោកស្រី អឿង សារី តំណាង​សហគមន៍ និង​ប្រជាពលរដ្ឋ​ឃុំ​ព្រែកស្លែង​ស្រុក​កណ្តាលស្ទឹង ជាង​១០០០​គ្រូ​សារ បាន​ប្រាប់​សា​ព័ត៌មានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ​ថា ការដែល​លោក​ស្រី និង​ប្រជាពលរដ្ឋ​លើកគ្នា​មក​តវ៉ា​ថ្ងៃនេះ ក៏​ដោយសារ​បណ្តឹងសុំ​ដោះស្រាយ​របស់​ប្រជាពលរដ្ឋ​មិន​ឃើញ​អាជ្ញាធរ​មាន​ដំណោះស្រាយ​ជូន​ពលរដ្ឋ​នោះ​ទេ តែ​បើ​ខាង​ក្រុមហ៊ុន​ប្តឹង​ប្រជាពលរដ្ឋ​ទៅ​វិញ គឺ​អាជ្ញាធរ​រវៀសរ​វ៉ៃ​ណាស់​មិន​បាន​ទុក​យូរ​ទេ ។​

​ជាក់ស្តែង​កាលពី​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​លោកស្រី សៀង ចាន់​ហេង បាន​ដាក់​គ្រឿងចក្រ​ចុះ​កាយ​ព្រំ​លើដី​ប្រជាពលរដ្ឋ​ដែល​កំពុង​មាន​ជំលោះ ។​ ​ឃើញបែបនេះ ប្រជាពលរដ្ឋ​ព្យាយាម​រារាំង​សកម្មភាព​របស់​ក្រុមហ៊ុន​រហូត​ដល់​ទៅ​៣​ដង និង​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាស្រុក និង​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​សកម្មភាព និង​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ឲ្យដាច់​ស្រេច​សិន ។ ក៏ប៉ុន្តែ​ការសុំ​អន្តរាគ​ម​របស់​ប្រជាពលរដ្ឋ មិន​មាន​ការដោះស្រាយ​ទេ ស្រាប់តែ​នៅ​នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ នាយការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​បាន​កោះហៅ​តំណាង​ប្រជាពលរដ្ឋ​ឲ្យចូល​ខ្លូន​បភ្លឺ តាម​ដោយ​យោង​តាម​បណ្តឹង​របស់​លោកស្រី សៀង ចាន់​ហេង ទៅវិញ​។​

​ប្រជាពលរដ្ឋ​សួរថា​. តើ​អាជ្ញាធរ​ខេត្ត​កណ្តាល​ធ្វើបែបនេះ គឺ​ដើម្បី​ប្រយោជន៍​ប្រជាជន ឬ​ដើម្បី​ផលប្រយោជន៍​អ្នកមានអំណាច​.?..

​ចំណែកឯ​លោកស្រី សន អាន ជា​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ និង​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​អ្នកស្រី សៀង ចាន់​ហេង នៅ​ភូមិ​អំពៅព្រៃ​នោះ​វិញ​បានឲ្យដឹងថា ប្រជាពលរដ្ឋ​ចំនួន​២៩២​គ្រូ​សារ ស្ថិតនៅ​ឃុំ​ចំនួន ៤ គឺ​ឃុំ​អំពៅព្រៃ​ឃុំ​កណ្តោប ឃុំ​ជើង​កើ​ប និង​សង្កាត់​ព្រែក​ហូរ កំពុង​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ហេង​អភិឌ្ឍ ហើយ​ត្រូវបាន​ក្រសួង​រៀបចំ​ដែនដី​បដិសេធ ចំពោះ​ការសុំ​អន្តរាគ​ម​របស់​ប្រជាពលរដ្ឋ ។​

​លោកស្រី​បន្ត​ថា ប្រជាពលរដ្ឋ​រងគ្រោះ​ធ្លាប់​បាន​ដាក់​បណ្តឹង​ជាច្រើន​លើក​មក​ហើយ សាលាខេត្ត​កណ្តាល តែ​មិន​ដែល​មាន​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ទេ ទើប​ពួកគាត់​លើកគ្នា​មក​ថ្ងៃនេះ ។​ ខណៈពេល​ប្រជាពលរដ្ឋ​កំពុង​តវ៉ា​មាន​បុគ្គល​ម្នាក់​ដែល​មិន​ហ៊ាន​ប្រាប់​ឈ្មោះ បាន​ចេញ​មុខ​ក្នុង​នាម​សាលាខេត្ត ដើម្បី​សម្របសម្រួល​ប្រជាពលរដ្ឋ និង​បាន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើលិខិត​ដាក់​មក​សាលាខេត្ត ភ្ជាប់​ជាមួយ​នឹង​ការ​ផ្តិតមេដៃ ដើម្បី​ឲ្យ​តំណាង​ម្នាក់​ចូលរួម​មក​ដោះស្រាយ​ចំពោះ​ករណីនេះ និង​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ផ្អាក​សកម្មភាព​តវ៉ា​សិន ។​

​ប្រជាពលរដ្ឋ​បានបញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​ពួកគាត់​ដាក់​ពាក្យបណ្ដឹង តែ​មិន​ដែល​ឃើញ​ដោះស្រាយ​យ​ជួន​ពួកគាត់​ដូច​បណ្ដឹង​របស់​ក្រុមហ៊ុន​ទេ តែ​មិន​អី​ទេ លើក​នេះ​ដាក់​តាម​សំណើ​របស់​សាលាខេត្ត​ទៀត​ចុះ ចាំ​មើល​ថា តើ​ខាង​ខេត្ត​ដោះស្រាយ​យ៉ាងម៉េច​ជាមួយ​ប្រជាពលរដ្ឋ ?៕

 

r180220d1 r180220d2 r180220d3 r180220d4 r180220d5 r180220d6 r180220d7 r180220d8 r180220d9

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.