ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

លោក ជាវ តា​យ ដឹកនាំ​កិច្ចប្រជុំ​បូក សរុប​លទ្ធផល​ការងារ​បំណាច់ ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​សម្រាប់​ឆ្នាំ ២០១៨​របស់​សាខា​កាកបាទ​ក្រហម​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ កាលពី​រសៀល​ថ្ងៃ​ច័ន្ទ ៥​កើត ខែ​ផល្គុន ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១​ត្រូវ​នឹង​ថ្ងៃទី​១៩​ខែ​កម្ភៈ​ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត បាន​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ បំណាច់់​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​សម្រាប់​ឆ្នាំ ២០១៨ របស់​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត ក្រោម​អធិបតីភាព​ដឹកនាំ​កិច្ចប្រជុំ​ពី​សំណាក់ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ។​

​កិច្ចប្រជុំ មាន​សមាសភាព ចូលរួម ពី​សមាជិក​គណៈកម្មាធិកា​រ​សាខា អនុសាខា​និង​ប្រធានកិត្តិយស​អនុសាខា​ក្រុង ស្រុក​ទាំង ៨​ផងដែរ​។

​យោងតាម​របាយការណ៍​លទ្ធផល​ការងារ​សម្រេច​បាន​នា​ឆ្នាំ​២០១៧​កន្លង ទៅ​ដែល​បូករួម ទាំង​ការងារ គ្រប់គ្រង​គ្រោះមហន្តរាយ​ផ្សេងៗ​-​ការងារ​សុខភាព​និង​ការថែទាំ​សុខភាព​ក្នុង​សហគមន៍​- ការងារ​លើកកម្ពស់​គោលការណ៍​គ្រឹះ​និង​តម្លៃ​មនុស្សធម៌​-​ការងារ​អភិវឌ្ឍ​ស្ថាប័ន​និង​ធនធាន គឺ​ត្រូវបាន​រំលេច​ឆ្លុះបញ្ចាំង​ឲ្យឃើញ​ពីភាព​យកចិត្តទុកដាក់​ខ្ពស់​របស់​សាខា​កាកបា​ទ​ក្រហម​ខេត្ត​ដោយ ឆ្លើយតប បាន​ទាន់ពេលវេលា​ក្នុង​សកម្មភាព​មនុស្សធម៌​ជួយ​ដល់​ប្រជាពលរដ្ឋ​ជួប​គ្រោះមហន្តរាយ​ផ្សេងៗ និង​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ដោយ​យថាហេតុ  បើ​ប្រៀបធៀប ឆ្នាំ​២០១៦ កន្លងទៅ មាន​ការកើនឡើង​គួរឲ្យ​កត់សម្គាល់​និង​មាន​ភាពល្អប្រសើរ​។​

​កិច្ចប្រជុំ​បាន​បន្ត​ផ្ដោត​យកចិត្តទុកដាក់​ពិនិត្យ​របាយការណ៍​លទ្ធ​ផល​ការងារ​ឆ្នាំ ២០១៧ និង​អនុម័ត​លើ​ទិសដៅ​អនុវត្ត​បន្ត​សម្រាប់​ឆ្នាំ​២០១៨  និង​បាន​ពិភាក្សា និង​អនុម័ត​លើ​សេចក្ដីព្រាង​សមាសភាព គណៈ​កិត្តិយស និង​គណៈកម្មាធិការ​អនុសាខា​ក្រុង ស្រុក​ទាំង​៨​ផងដែរ​។​

​លោក ជាវ តា​យ អភិបាលខេត្ត បាន​មានប្រសាសន៍​ដោយ​លើក​បញ្ជាក់​ថា​៖​សមាគមជាតិ​កាកបាទក្រហមកម្ពុជា គឺជា​ស្ថាប័ន​មួយ​ឈរ​លើ​អព្យាក្រិតភាព​បម្រើ​សក​ម្ម​ភាព​ការងារ​មនុស្ស​ធម៌​ដោយ​មិន​មាន​ការ​លំអៀង​និង​រើសអើង​នូវ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។ ស្ថាប័ន​នេះ ក្រោម​ការដឹកនាំ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន​។​

​លោក ជាវ តា​យ អភិបាលខេត្ត​ក៏​បាន​ធ្វើ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​សម្រេច​បាន​លើ​សកម្មភាព​ការងារ​សាខា​កាកបាទក្រហម​ខេត្ត​កន្លងមក​និង​បាន​ផ្ដល់​មតិ​ណែនាំ​ផ្ដាំផ្ញើ​ដល់​សមាជិក​គណៈកម្មាធិកា​រ​សាខា និង​អនុសាខា ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់​និង​ខិតខំ គៀងគរ​សប្បុរសជន​នានា​ដើម្បី​ស្វែងរក​ធនធាន​ការគាំទ្រ​ដល់​ចលនា សកម្មភាព​មនុស្សធម៌​នេះ​ឲ្យបាន​កាន់តែ​រីកចម្រើន​រឹងមាំ​ថែម​ទៀត​។
​ទន្ទឹមនឹងនោះ​ដែរ យើង​ទាំងអស់​គ្នា​ក៏​ត្រូវ​ខិតខំ​បំពេញ​កែលម្អ​បន្ថែមទៀត​នូវ​ចំណុច​ខ្វះខាត​ទាំងឡាយ​ដែល​មាន​កន្លងមក​និង​ប្រុងប្រយ័ត្ន​យកចិត្តទុកដាក់​ចំពោះ​ការចាយវាយ ការប្រើប្រាស់​ថវិកា ឲ្យបាន​ចំ​គោលដៅ​និង​គោលការណ៍​គ្រឹះ​នៃ​កាកបាទក្រហមកម្ពុជា ពោល​គឺ​ស្មោះត្រង់​និង​តម្លាភាព​ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​និង​ងាយ​រងគ្រោះ ដើម្បី បង្កើន​ជំនឿ​ពី​ប្រជាជន សប្បុរសជន ក្នុង​ការ​បន្ត​គាំទ្រ​លើ​ចលនា សកម្មភាព​ក្នុង​បុព្វហេតុ​មនុស្សធម៌​នៃ​កាកបាទក្រហមកម្ពុជា​យើង​ឲ្យបាន​កាន់តែ​រីកចម្រើន​រឹងមាំ​និង​ខ្លាំងក្លា​ថែម​ទៀត ៕
​សេង ណា​រិទ្ធ​

 

r180220b1 r180220b2 r180220b3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.