ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ឯកឧត្តម ឧកញ៉ា គង់ ក្រឹ​ង ចុះ​ពិនិត្យ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម និង​កសិដ្ឋាន​ចិញ្ចឹម​គោ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ក្រចេះ​ ៖ បើទោះបីជា ឯកឧត្តម ឧកញ៉ា គង់ ក្រឹ​ង បាន​ក្លាយ​ជា​ឧកញ៉ា​ចាប់​តាំងពី​អំឡុង​ដើមឆ្នាំ​២០១៧​មក តាមរយៈ​នៃ ការ​ប្រោស​ព្រះរាជទាន​ពី​សម្តេច​ព្រះបាទ​ព្រះ​នរោត្តម សីហ​មុនី ដែល​ជា​អង្គ​ព្រះមហាក្សត្រ​នៃ​យើង​នៅ គោរមងារ​ជា​ឧកញ៉ា យ៉ាងណាក៏ដោយ​ក៏ ឯកឧត្តម ឧកញ៉ា គង់ ក្រឹ​ង មិន​ដែល​មាន​ការរើសអើង​តម្កើង ឬ​ក​ជាមួយនឹង​មន្ត្រី​រាជការ ឬ​ក៏​សមត្ថកិច្ច តូចតាច និង​ប្រជាពលរដ្ឋ​ក្រីក្រ ជាទូទៅ​នោះ​លើ​ទឹកដី​នៃ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ក៏ដូចជា​នៅ​តាម​បណ្តា​ស្រុក​នានា​នោះឡើយ ដែល​ផ្ទុយ​ទៅវិញ​នោះ​ទៀតសោត ឯកឧត្តម ឧកញ៉ា គង់ ក្រឹ​ង រឹតតែ​ធ្វើឱ្យ​មន្ត្រីរាជការ និង​អាជ្ញាធរ​ដែនដី​ព្រមទាំង​បងប្អូន ប្រជាពលរដ្ឋ​ជា​ទូទៅ​មាន​ការកោតសរសើរ និង​គោរព​ស្រឡាញ់​ដល់​គាត់ និង​ក្រុមគ្រួសារ​របស់​គាត់​ថែម​ទៀត​នោះ​ផង ។​

​ឯកឧត្តម ឧកញ៉ា គង់ ក្រឹ​ង បើទោះបីជា​គាត់​ជាប់រវល់​មានការ​មមាញឹក​ក្នុង​ការពិភាក្សា​គ្នា​ជាមួយនឹង​អាជ្ញាធរ​ដែនដី និង​មន្ត្រីរាជការ និង​ជួប​សំណេះសំណាល​ជាមួយ​នឹង​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​នានា​នៅលើ​ទឹកដី​នៃ​តំបន់​នោះ​យ៉ាង ណា​ក៏ដោយ​ចុះ នៅសល់​ចម្លោះ​ពេលនោះ ឯកឧត្តម ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ ក៏​បាន​ឆ្លៀតឱកាស​ទៅ​មើល​ចំការ ដំណាំ​ដាំ​ដុះ​គោក្របី​រាប់រយ​ក្បាល​នៅក្នុង​កសិដ្ឋាន​របស់គាត់​រៀង​រាល់ថ្ងៃ​នេះ​ថែម​ទៀត ជូន​កាល ឯកឧត្តម ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ​ក៏​បាន​បរិភោគ​អាហារ​ជាមួយនឹង​កម្មករ​ប្រុស​-​ស្រី​រាប់រយ​នាក់ ដែល​ពួកគេ​បាន​កំពុងតែ​មើល​ថែម​ដំណាំ​ដាំ​ដុះ ផ្សេងៗ និង​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​ដូចជា ដំណាំ​កៅស៊ូ ម្រេច ស្វាយចន្ទី និង​ស្វាយកែវ​រមៀត ជាមួយ​កម្មករ​មួយចំនួនទៀត ដែល​ពួកគេ​បាន​កំពុងតែ​មើលថែទាំ​គោក្របី នៅក្នុង​កសិដ្ឋាន​របស់​គាត់​ដោយ​ពុំ​មាន​ការរើសអើង និង​វាយប្ញ​ក ក្រអឺតក្រទម ឆ្មើងឆ្មៃ​រវាង​កម្មករ និង​ចៅហ្វាយនាយ​នោះដែរ ។​

​គួរបញ្ជាក់​ថា ឯកឧត្តម ឧកញ៉ា គង់ ក្រឹ​ង បាន​បរិច្ចាគ​ថវិកា​ដែល​លោក និង​ក្រុមគ្រួសារ​ទៅ​ធ្វើ​ការស្ថាបនា​ផ្លូវ​ថ្នល់ សាលារៀន វត្ត​អារាម និង​ព្រះវិហារ និង​មួយចំនួនទៀត បាន​ធ្វើ​ទាន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​ទុរគតជន​មួយចំនួន ទៀត​កន្លងមក​នោះ គឺ​គាត់​ទទួលបាន​មក​ពី​ផលដំណាំ​នៃ​ចំការកៅស៊ូ​របស់គាត់ ចំការ​ម្រេច ចំការ​ស្វាយចន្ទី ចំការ​ស្វាយកែវ រ​មៀត និង​កសិដ្ឋាន​ចិញ្ចឹម​គោ​ក្របី​របស់គាត់ ហើយ​បើ​ទោះបីជា​ឯកឧត្តម ឧកញ៉ា មានការ​ជួបប្រទះ​ការលំបាក យ៉ាងណា​ក៏ ដោយ​ក៏ ឯកឧត្តម ឧកញ៉ា គង់ ក្រឹ​ង និង​លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ​គាត់​នៅ​តែ​បន្ត​ជួយ​ធ្វើ​ការកសាង និង​ស្ថាបនា សមិទ្ធផល​ផ្សេងៗ​បន្តទៀត នៅលើ​ទឹកដី​នៃ​តំបន់​នោះ ដើម្បី​ចូលរួម​ចំណែក​ជាមួយនឹង​រាជដ្ឋាភិបាល​កម្ពុជា ក្នុង​ការអភិវឌ្ឍ ប្រទេសជាតិ​របស់យេ​ងិ ដើម្បី​ឱ្យ​មាន​ភាពសំបូរ​សប្បាយ​រីកចំរើន និង​ជឿនលឿន​ទៅ​ថ្ងៃ​អនាគត ៕​

 

rkk01 rkk02 rkk03 rkk04

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.