ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

លោក នៃ ប៉េណា​អញ្ជើញ​ជួប​សំ​​ណេះ​សំណាល ជាមួយ​សមាជិក​សមាជិកា ក្រុមប្រឹក្សា ឃុំ​មក​ពី​ស្រុក​ឈូក ស្រុក​ដងទង់​និង​ស្រុក​ជុំ​គី​រី នៃ​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​ឈូក ខេត្ត​កំពត លោក នៃ ប៉េណា​សមាជិក​អចិន្ត្រៃ​យ៍គណៈ​កម្មា​ធិ​ការកណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា ប្រចាំ​ភូមិភាគ​៥​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ កណ្តាល​ចុះជួយ​មូលដ្ឋាន​ខេត្ត​កំពត កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ៥​កើត ខែ​ផល្គុន ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១​ត្រូវ​នឹង​ថ្ងៃទី​១៩​ខែ​កម្ភៈ ឆ្នាំ​២០១៨  បាន​អញ្ជើញ ជួប​សំណេះសំណាល ជាមួយ​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ឃុំ​ក្នុង​តំណែង​ដែល​មកពី​ស្រុក​ចំនួន​បី​គឺ​ស្រុក ឈូក​ស្រុក​ដងទង់​និង​ស្រុក​ជុំ​គី​រី​សរុប​ចំនួន​១៩២​នាក់​។​

​ពិធី​សំណេះសំណាល​ក៏​មាន​វត្តមាន​ការចូល​រួម​ពី​សំណាក់ លោក​-​លោកស្រី សមាជិក​សភា​ក្នុង​តំណែង សមាជិក​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ថ្នាក់ កណ្តាល​-​ខេត្ត ផងដែរ​។​

​នៅក្នុង​របាយការណ៍​ស្វាគមន៍​លោក ជាវ តា​យ សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល​និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត​បានឲ្យ​ដឹង​អំពី​ចំនួន​ប្រឹក្សា ឃុំ សង្កាត់​ក្នុង​តំណែង​អាណត្តិ​ទី​៤​នៅក្នុង​ខេត្ត​កំពត​ដែល​ជា​អង្គ​សម្រាប់​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​អាណត្តិ​ទី​៥​នេះ សរុប​ចំនួន​៥៦១​អាសនៈ​។ ក្នុងនោះ​មាន​ចំនួន​បី​គណបក្ស ដែល​បាន​ទទួល​អាសនៈ​រួមមាន​៖
១-​គណបក្ស​ប្រជាជន​កម្ពុជា មាន​ចំនួន​៥៥៦​អាសនៈ​
២-​គណបក្ស​ហ្វុន​ស៉ិនប៉ិច​មានចំនួន​០៤​អាសនៈ
៣-​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មាន​ចំនួន​០១​អាសនៈ​។​

​មានប្រសាសន៍​សំណេះ​សំ​​ណា​ល​លោក នៃ ប៉េ​ណា បាន​លើក​បញ្ជាក់​ពី​សមិទ្ធផល​នានា​និង​គោលនយោបាយ​សំខាន់ៗ​ដែល​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ការបោះឆ្នោត​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រ​ជះ​ត្រចង់​នាពេលខាងមុខ​។​

​លោក នៃ ប៉េ​ណា ក៏​បាន​ផ្ដាំផ្ញើ ដល់​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ក្នុង​តំណែង​ទាំងអស់ ចាប់ពី​ពេល​នេះ​ត​ទៅ​មុខ ត្រូវ​ត្រៀម​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ រួម​និង​ឯកសារ​ចាំបាច់ ហើយ​ត្រូវ​ថែទាំ​សុខភាព​ឲ្យបាន​ល្អ​សម្រា​ប់​បម្រើឲ្យ​ការបោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា​អាណត្តិ​ទី​៥​ខាងមុខ​នេះ​នៅ​ថ្ងៃអាទិត្យ​ទី​២៥​ខែ​កុម្ភៈ​២០១៨​ឲ្យទទួល​បាន​លទ្ធផល​ជោគជ័យ ពោល​គឺ​សម្រាប់​មណ្ឌល​ភូមិភាគ​ទី​៥ មាន​ខេត្ត​កំពត  តាកែវ និង​ខេត្ត​កែប​មាន​ចំនួន​៧​អាសនៈ​គឺ​ត្រូវតែឲ្យ​ទទួលបាន​មួ​យ​រយ​ភាគរយ​៕
​សេង ណា​រិទ្ធ​

 

r180220a4 r180220a8 r180220a6 r180220a9 r180220a10 r180220a7 r180220a5

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.