ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ស្លាប់​ម្នាក់ កំពុង​សង្គ្រោះបន្ទាន់​ម្នាក់ ដោយសារ​ពុល​ស្រាថ្នាំ​ក្លែម​សាច​ឆ្កែ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ និង​ម្នាក់​ទៀត​កំពុង​ធ្វើ​ការសង្គ្រោះ​បន្ទាន់ នៅ​ឯ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម ខណៈ​ជនរងគ្រោះ​ទាំងពីរ បាន​ផឹកស្រា​ថ្នាំ ក្លែម​សាច់​ឆ្កែ ជាមួយ​គ្នា​រួច​មក ។ ចំពោះ​រឿង​រ៉ាង​ខាងលើ សមត្ថកិច្ច​ក៏​បាន​ឃាត់​ខ្លួន​អ្នក​ផ្សំ​ថ្នាំបុរាណ​ម្នាក់​មក​សាកសួរ​ផងដែរ​។​

​ករណី​ដ៏​កម្រ​នេះ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១៧​និង​២០​នាទី​ល្ងាច ថ្ងៃទី​១៤​ខែ​កុម្ភៈ ឆ្នាំ​២០១៨ ត្រង់​ចំណុច​ភូមិ​កំពង់​គ្រែង ឃុំ​កំពង់​គ្រែ​ង ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​តាម​ប្រភព​ពី​សមត្ថកិច្ច​បានឲ្យដឹងថា មុន​ពេល​ជួប​ករណី​ដូចខាងលើ ជនរងគ្រោះ​បាន​អង្គុយ​ផឹក​ស្រាថ្នាំ​ក្លែម​សាច់​ឆ្កែ​ជាមួយគ្នា លុះ​បន្តិច​ក្រោយមក​ស្រាប់​ពី​ជនរងគ្រោះ​ទាំង​ពីរ​មាន​អាការៈ​ក្អួតចង្អោរ ឃើញ​សភាព​មិន​ស្រួល និង​មាន​សភាព​គួរឲ្យ​បារម្ភ​ផង​នោះ ក្រុមគ្រួសារ​ក៏​បាន​ដឹក​ជនរងគ្រោះ​តាម​រថយន្ត ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​តែម្តង ប៉ុន្តែ​ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក បុរស​ម្នាក់​ក៏​បាន​ស្លាប់​បាត់បង់​ជីវិត​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ទៀតថា ជនរងគ្រោះ​ដែល​ស្លាប់​ដោយសារ​ពុល​ស្រាថ្នាំ​ខាងលើ មានឈ្មោះ សំ វណ្ណា ភេទ​ប្រុស អាយុ​៦០​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ ។ ដោយឡែក បុរស​ដែល​កំពុង​ធ្វើ​ការសង្គ្រោះ​បន្ទាន់ មានឈ្នោះ ហ៊ួត ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្ត​កំពត​។​

​បើ​តាម​ការបំភ្លឺ​ពី​សំណាក់​គ្រូ​ផ្សំ​ថ្នាំបុរាណ​ម្នាក់ ឈ្មោះ​អ៊ឹង ឈាន់ ហៅ​កៅ បាន​និយាយថា មុន​ជួប​ករណីនេះ សំ វណ្ណា (​ជនរងគ្រោះ​) បាន​កម្មង់​ឲ្យ​ខ្លួន​ផ្សំ​ថ្នាំ​ខ្មែរ យក​ត្រាំ​ស្រា​ផឹក សម្រាប់​ការពារ​រោគ​ហឺត ទើប​ខ្លួន​បាន​ផ្សំ​ជូន​តាម​ការ​កម្មង់ ក្នុងនោះ​មាន​ផ្កា​ស្លាក់ ដោយ​បាន​ប្រាប់​ទៅ​ជនរងគ្រោះ​ថា ថ្នាំ​នេះ​បើ​យក​មក​ត្រាំ​ស្រា​ត្រូវ​ទុក​រយៈពេល​១០​ថ្ងៃ​ទើប​ពិសារ​បាន បើ​ហូប​ភ្លាម​អាច​ពុល​ស្លាប់​មិន​ខាន​ឡើយ ។​

​អ្នក​ផ្សំ​ថ្នាំ​បាន​បន្តថា បន្ទាប់ពី​បាន​ផ្តាំ​រួច​ហើយ​ជនរងគ្រោះ​ក៏​យក​ថ្នាំ​ទៅ​ត្រាំ​ស្រា ប៉ុន្តែ​ជនរងគ្រោះ​មិន​បាន​អនុវត្ត​តាម​បណ្តាំ គឺ​ត្រាំ​ភ្លាម​ផឹក​ភ្លែត​តែម្តង ទើប​បណ្តាលឲ្យ​ពុល​ស្លាប់​បែបនេះ​។​

​ទោះជា​យ៉ាងណា ករណី​ពុល​ស្រាថ្នាំ​បណ្តាលឲ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​កំពុង​ជួយសង្គ្រោះ​ម្នាក់​ខាងលើ សមត្ថកិច្ច​បាន​និង​កំពុង​បន្ត​ស្រាវ​ស្រាវ ដើម្បី​រក​មូលហេតុ​ពិត​។​

​បច្ចុប្បន្ន សព​បុរស​រងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​មក​កាន់​លំនៅដ្នាន​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
​សេង ណា​រិទ្ធ​

r180215b1-(1) r180215b1-(4) r180215b1-(3) r180215b1-(2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.