ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

សន្និបាត បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ របស់​មន្ទីរ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ១៣​រោច ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី ១៣​ខែ​កុម្ភៈ ឆ្នាំ​២០១៨ មន្ទីរ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កំពត បាន​ធ្វើ​សន្និបាត បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨​របស់ខ្លួន​។​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​សាលាខេត្ត​កំពត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក សារុន ឫ​ទ្ធា អនុរដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ជា សុផារ៉ា ទេសដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក លី សា​វ៉េ​ត អភិបាលរង​ខេត្ត​កំពត ព្រមទាំង​អស់លោក​ជា​ប្រធាន អនុប្រធាន មន្ទីរ​អង្គភាព​ជំនាញ ទូទាំង​ខេត្ត​។​

​តាម​របាយការណ៍​របស់ លោក​យិន វុ​ឌ្ឍ ប្រធាន​មន្ទីរ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កំពត បានឲ្យដឹងថា សន្និបាត​របស់​យើង​នាពេលនេះ បាន​រៀបចំឡើង​ក្នុង​ពេល​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​សុខសន្តិភាព​ពេញបរិបូរណ៍ មាន​សភាពការណ៍​នយោបាយ សុវត្ថិភាព និ​សណ្តាប់ធ្នាប់​សង្គម​ល្អ​ប្រសើរ​នៅ​ទូទាំង​ប្រទេស​។​ជាងនេះទៅទៀត កម្ពុជា​ក៏​បាន​និង​កំពុង​កសាង​និង​អភិវឌ្ឍ​សេដ្ឋកិច្ច​មាន​សន្ទុះ​លឿន​និង​ឆាប់រហ័ស ជាពិសេស​ការសម្រេចបាន​នូវ​ការអភិវឌ្ឍ​សង្គម ការផ្តល់​សេចក្តីសុខក្សេមក្សាន្ត និង​វិបុលភាព​ជូន​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស ដែល​ជា​មនុញ្ញផល​នៃ​ការអនុវត្ត​”​យុទ្ធសាស្ត្រ​ចតុកោណ​”​ដំណាក់កាល​ទី​៣​ដើម្បី​កំណើន​ការងារ សមធម៌​និង​ប្រសិទ្ធភាព​របស់​រាជរដ្ឋាភិបាល​។​ជាក់ស្តែង​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ​កម្ពុជា​រក្សាបាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​កាត់បន្ថយ​បាន​នូវ​ភាពក្រីក្រ​របស់​ប្រជាជន​បន្តបន្ទាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​

​ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​នាពេលនេះ លោក សារុន ឫ​ទ្ធា បាន​លើកឡើង​ថា ប្រជាពលរដ្ឋ​ជា​អ្នកប្រើប្រាស់​សេវា គឺ​ពឹងផ្អែក​លើ​ការបំពេញ​ការងារ​របស់​មន្ត្រីរាជការ ដូច្នេះ​ទើប​រាជរដ្ឋាភិបាល​ធ្វើការ​កែទម្រង់​សី​ុ​ជម្រៅ​ក្នុង​ការផ្តល់​សេវា​សាធារណៈ ជូន​អ្នក​ប្រើប្រាស់​សេវា​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព គុណភាព តម្លាភាព និង​ភាពឆ្លើយតប​។​ជាគោលការណ៍​មន្ត្រីរាជកា​រ​ដែលជា​អ្នក​ផ្តល់​សេវាសាធារណៈ ត្រូវ​មាន​ឆន្ទៈ ម្ចាស់ការ ភក្តីភាព មនសិការ វិជ្ជាជីវៈ និង​វប្បធម៌​សេវាសាធារណៈ​។ លោក​អនុរដ្ឋលេខាធិការ បាន​បញ្ជាក់ទៀតថា ការផ្តល់សេវា​សាធារណៈ​បានល្អ មាន​ប្រសិទ្ធភាព និង​គុណភាព គឺជា​ការចូលរួម​យ៉ាង​សកម្ម​ក្នុង​ការលើកស្ទួយ​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អប្រសើរ​ឡើង ដែលជា​គោលបំណង​របស់​រាជរដ្ឋាភិបាល​ក្នុងកា​រ​កាត់បន្ថយ​ភាពក្រីក្រ​។​ដើម្បី​សម្រេចបាន​គោលបំណង​នេះ មន្ត្រីរាជការ​ដាច់ខាត​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិន័យ និង​ការអនុវត្ត​ភារកិច្ច​តាម​ការកំណត់​នៃ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន ពិសេស​ច្បាប់​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល​។​

​ក្នុងឱកាស​ថ្លែង​បិទ​សន្និបាត លោក លី សា​វ៉េ​ត អភិបាលរង​ខេត្ត​កំពត បាន​គូសបញ្ជាក់ថា រាល់​ការបំពេញ​ការងារ​របស់​ថ្នាក់លើ​ដែល​បាន​ប្រគល់​តួនាទី​ភារកិច្ច ត្រូវ​មាន​ភាព​អធ្យាក្រិត្យ ហើយ​មិន​អនុញ្ញាតឲ្យ​ប្រើប្រាស់​មុខ​តំណែង​របស់​ខ្លួន និង​ទ្រព្យសម្បតិ្ត​រដ្ឋ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ឬ​យក​ម៉ោង​រដ្ឋ​ទៅ​ប្រកប​មុខរបរ​ផ្ទាល់ខ្លួន ឬ​យក​ឥទ្ធិពល​និង​អំណាច​នៅក្នុង​មុខងារ​របស់​ខ្លួន​ទៅ​ប្រើ ដើម្បី​ទាញយក​ផលប្រយោជន៍​អ្វី​មួយ ឬ​សម្លុត​គំរាមកំហែង​បំពាន​សិទ្ធិ​ប្រជាពលរដ្ឋ​ឬ​ប្រកប​មុខរប​រណា​ដែល​នាំឲ្យ​ប៉ះពាល់​កិតិ្ត​យ​ស​និង​សេចក្តី​ថ្លៃ​របស់​មន្ត្រីរាជការ​ឡើយ​។​លោក​ក៏​បាន​ដាស់តឿន​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ធ្វើការ​ទៅ​តាម​ជំនាញ​រៀងៗ​ខ្លួន ដាច់ខាត​មិន​ត្រូវ​មើលបំណាំ​គ្នា ឬ​និយាយ​ដាក់បន្ទុក​គ្នា​ទៅវិញទៅមក​នោះទេ​៕
​សេង ណា​រិទ្ធ​

 

 

r180213e1 r180213e6 r180213e2 r180213e5 r180213e4 r180213e3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.