ខេត្តរតនគិរី ៖ សកម្មភាព កាប់ព្រៃឈើនៅតំបន់ព្រៃ សហគមន៍អូរល្វាក់ ស្ថិតនៅ ក្នុងស្រុកលំផាត់ ខេត្តរតនគិរី ងាយ និងវិនាសហិនហោច នាពេលដ៏ខ្លីខាងមុខនេះ ខណៈ មេឈ្មួញ សាន ចយ បានដឹក ឈើប្រភេទជាឡាំងជ្រុងយក មកដាក់ក្នុងចំការដូងប្រេង ក្រុមហ៊ុនដូនពេញរួចស្ទួចដាក់ឡាន្វ១ដឹកបន្តឆ្លងទៅវៀតណាម ។
មេឈ្មួញរូបនេះ បានកាប់ ឈើ និងដឹកជញ្ជូនឈើខុស ច្បាប់ចេញពីតំបន់ព្រៃសហគមន៍អូរល្វាក់ជាប់ព្រំប្រទល់ ស្រុកលំផាត់ ខេត្តរតនគិរីនិង ស្រុកកោះញែក ខេត្តមណ្ឌល គិរី កំពុងក្លាយរង់ការរិះគន់ គ្រប់មជ្ឈដ្ឋាននានា ។
ដោយហេតុថា ក្នុងរយៈ ពេលប្រមាណ១ខែកន្លងទៅ នេះមេឈ្មួញ សាន ចយ បាន កាប់ឈើ និងដឹកជញ្ជូនឈើ ចេញពីតំបន់ព្រៃសហគមន៍អូរ ល្វាក់យកទៅស្តុកទុកក្នុងចម្ការ ដូងប្រេងដីក្រុមហ៊ុនសម្បទាន សេដ្ឋកិច្ចដូនពេញហើយបន្ទាប់ មកដឹកជញ្ជូនចេញទៅវៀត ណាមយ៉ាងរលូន ។
លោក កែប កត់ នាយ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតន គិរី និងលោក ថង សាវុន អភិបាលខេត្តរតនគិរីត្រូវមជ្ឈ ដ្ឋាននានារិះគន់ថា គិតតែពី រឿងផលប្រយោជន៍ហើយ បណ្តោយឱ្យឈ្មួញបំផ្លាញ ព្រៃឈើយ៉ាងមហន្តរាយ ខណៈមានការលើកឡើងថា ជាប្រភពសេដ្ឋកិច្ចរបស់សមត្ថ កិច្ច ។ ប្រភពពីប្រជាសហគមន៍ការពារព្រៃឈើនៅ តំបន់អូរល្វាក់ជាប់ព្រំប្រទល់ រវាងស្រុកលំផាត់ ខេត្តរតនគិរី និងស្រុកកោះញែក ខេត្តមណ្ឌលគិរីបានឱ្យដឹងថា ព្រៃ សហគមន៍ក្នុងមូលដ្ឋានពួកគាត់ កំពុងត្រូវបានមេឈ្មួញ សាន ចយ បំផ្លាញយ៉ាងមហន្តរាយ ហើយមិនឃើញមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថ កិច្ចពាក់ព័ន្ធចាត់វិធានការទប់ ស្កាត់នោះទេ ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុង ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ទាល់តែមានការឃុបឃិតជា ប្រព័ន្ធពីសំណាក់មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថ កិច្ចពាក់ព័ន្ធទើបមេឈ្មួញ សាន ចយ អាចកាប់ឈើនិង ដឹកឈើតាមរថយន្តយីឌុបធំៗ ចំណុះរាប់សិបតោន ចេញពី តំបន់អូរល្វាក់ ឆ្លងកាត់ស្រុក លំផាត់ ក្រុងបានលុង តាមផ្លូវ ជាតិលេខ៧៨ចេញទៅវៀត ណាមតាមច្រកទ្វារអន្តរជាតិ អូរយ៉ាដាវយ៉ាងរលូន ។
ប្រជាសហគមន៍ការពារ ព្រៃឈើនៅតំបន់អូរល្វាក់បាន ឱ្យដឹងថា មួយរយៈពេលកន្លង ទៅនេះ មេឈ្មួញ សាន ចយ បានប្រមូលកម្មករនិងពលរដ្ឋ ក្នុងមូលដ្ឋានឱ្យចូលកាប់ឈើ និងដឹកជញ្ជូនឈើចេញពីព្រៃ សហគមន៍ដោយប្រើប្រាស់ រថយន្តប្រភេទវ៉េអង ដែល មានចំណុះរាប់សិបម៉ែត្រគូប ឬរាប់សិបតោន ។
ប្រជាសហគមន៍ការពារ ព្រៃឈើបានលើកឡើងថា មេឈ្មួញ សាន ចយ ចេះបែង ចែកផលប្រយោជន៍ដល់មន្ត្រី ជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ ទើបអាចកាប់ឈើនិងដឹក ជញ្ជូនឈើចេញពីតំបន់អូរល្វាក់យ៉ាងរលូនហើយប្រធាន មន្ទីរបរិស្ថានខេត្តរតនគិរីក៏ដូច ជាប្រធានមន្ទីរកសិកម្មនិងមេ រដ្ឋបាលព្រៃឈើខេត្តរតនគិរី សុទ្ធតែរក្សាភាពស្ងៀមស្ងាត់ ខណៈទទួលបានលាភសក្ការៈ។
ប្រភពពីមន្ត្រីអាជ្ញាធរ មូលដ្ឋានក្នុងស្រុកលំផាត់បាន ឱ្យដឹងថា មួយផ្នែកនៃឈើ ដែលមេឈ្មួញ សាន ចយ ចូលកាប់និងប្រមូលទិញក្នុង ព្រៃសហគមន៍អូរល្វាក់ត្រូវ បានដឹកជញ្ជូនយកទៅស្តុកទុក នៅក្នុងចម្ការដូងប្រេងរបស់ ក្រុមហ៊ុនដូនពេញ នៅពេល ប្រមូលបានច្រើនទើបមេឈ្មួញ សាន ចយ ប្រើប្រាស់រថយន្ត ប្រភេទវ៉េអងចំណុះរាប់សិប ម៉ែត្រគូបដឹកចេញពីចម្ការដូង ប្រេងក្រុមហ៊ុនដូនពេញឆ្ពោះ ទៅស្រុកយួនតាមច្រកទ្វារ អន្តរជាតិអូរយ៉ាដាវយ៉ាង រលូនដោយគ្មានសមត្ថកិច្ច ណាប៉ះពាល់ឡើយ ។ សូម្បី តែមន្ត្រីគណៈកម្មការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃ ឈើដែលកំពុងឈរជើងនៅ ក្នុងខេត្តរតនគិរី ក៏មិនហ៊ាន ប៉ះពាល់មេឈ្មួញ សាន ចយ ដែលកំពុងបំផ្លាញព្រៃឈើ នៅតំបន់អូរល្វាក់ឱ្យវិនាស សាបសូន្យជាក់ជាពុំខាន ៕





