ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​អាជ្ញាធរ​ខេត្ត​កំពត ដាក់​បញ្ជា​ដល់​សមត្ថកិច្ច​និង​ជំនាញ ត្រួតពិនិត្យ​រថយន្ត​ខ្នាត​ធំ​ដែល​ធ្វើ​ចរាចរណ៍​នៅលើ​ដងផ្លូវ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ បន្ទាប់ពី​មាន​ចំណាត់ការ​និង​បទបញ្ជា​ដ៏​មឺុងម៉ាត់ ពី​សម្តេច តេជោ​ហ៊ុន សែន ប្រមុខ​ដឹកនាំ​ប្រទេស​កម្ពុជា និង​ការណែនាំ​ពី​សំណាក់ សម្តេច ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​រួចមក អាជ្ញាធរ​ខេត្ត​កំពត បានដាក់​បញ្ជា​ដល់​ស្ថាប័ន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទូទាំង​ខេត្ត​ដើម្បី​ត្រួតពិនិត្យ​លើ​មធ្យោបាយ​ដឹកជញ្ជូន​គ្រប់​ប្រភេទ​នៅលើ​ដងផ្លូវ​សំខាន់ៗ ពិសេស​ពិនិត្យ​រថយន្ត​ប្រភេទ​ធុន​ធ្ងន់ ដែល​កន្លង​បាន​បើកបរ​បង្ក​ការភ័យខ្លាច​ដល់​អ្នកដំណើ​រ ព្រម​ទាំង​រថយន្ត​ខ្នាត​យក្ស​ដឹក​លើស​ចំណុះ ដែល​តែងតែ​បើកបរ​បង្ហិន​ផ្លូវ​។​

​បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១០​ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ​ថា ការអនុវត្ត​ខាងលើ​ធ្វើឡើង​បន្ទាប់​ពី​មាន​បទបញ្ជា​របស់ លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត ឲ្យ​ដាក់​គោលដៅ​ដើម្បី​ត្រួតពិនិត្យ​រាល់​ការ​ចរាចណ៍​របស់រថយ​ន្ត​គ្រប់​ប្រភេទ​នៅលើ​ដងផ្លូវ​សាធារណៈ ជា​ពិសេស​រថយន្ត​ខ្នាត​ធំ​ដែល​មាន​ទ្រុង​វែង ហើយ​ផ្ទុក​លើស​ទម្ងន់​ជាដើម ។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ទៀតថា ការអនុវត្ត​គោលការណ៍ បាន​ប្រព្រឹត្តឡើង​ដោយ​មាន​ការចូលរួម​ពី​ក្រុម​ជំនាញ​ផងដែរ និង​បាន​ដាក់​គោលដៅ​តាំងពី​ថ្ងៃ​ទី​០៩​ខែ​កុម្ភៈ ឆ្នាំ​២០១៨ ដោយ​អនុវត្ត​ទាំង​យប់​ទាំង​ថ្ងៃ​ទៀត​ផង​។​សមត្ថកិច្ច​ថា រហូតមកដល់​ពេលនេះ​កម្លាំង​បាន​ឃាត់​រថយន្ត​ខ្នាត​ធំ ទ្រុង​វែង បាន​ជាច្រើន​គ្រឿង​សម្រាប់​ប្រគល់​ដល់​ជំនាញ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ត្រួតពិនិត្យ វាស់វែង​និង​ពិនិត្យមើល​រាល់​ឯកសារ​ពាក់ព័ន្ធ​របស់​រថយន្ត​ផងដែរ​។​

​សូមជម្រាបថា​៖ ការត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​លើ​មធ្យោបាយ​ធុន​ធ្ងន់​នៅ​លើ​ដង​ផ្លូវជាតិ​ឬ​ផ្លូវលំ​ពី​សំណាក់​សមត្ថកិច្ច​ជំនាញ​ខាងលើនេះ គឺ​បាន​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សេចក្តីណែនាំ​របស់​សម្តេច ក្រឡា​ហោម ស ខេង ដែល​បាន​ប្រកាស​ជា​សាធារណៈ​និង​ជំរុញ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ទូទាំង​រាជធានី ខេត្ត រួម​និង​ស្ថាប័ន​ពាក់ព័ន្ធ​ផងដែរ ត្រូវតែ​ត្រួតពិនិត្យ អនុវត្ត និង​បង្ក្រាប​ឲ្យ​ខាន​តែ​បាន ដល់​រថយន្ត​ខ្នាត​ធំ​គ្រប់​ប្រភេទ​ដូចជា ត​ទ្រុង បន្ត​កម្ពស់ ដោយ​ផ្ទុក​លើស​ទម្ងន់ ហើយ​តែង​បើកបរ​បំផ្លាញ​ផ្លូវ ថ្នល់ ពិសេស​បង្ក​ការភ័យខ្លាច​និង​បង្ក​គ្រោះថ្នាក់​ដល់​ពលរដ្ឋ ជា​អ្នកដំណើរ​នៅតាម​ដងផ្លូវ​កន្លងមក​៕
​សេង ណា​រិទ្ធ​

 

r180210a5 r180210a6 r180210a3 r180210a4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.