ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ហាងឆេង​ស្វាយកែវ​រមៀត​ដាំ​ក្បាល​ចុះ ធ្វើឲ្យ​អ្នក​ប្រកប​ជំនួញ​យំ​មិន​ចេញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ បច្ចុប្បន្ន​តម្លៃ​ស្វាយកែវ​រមៀត​ដែល​ជា​កសិផល​ក្នុងស្រុក​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពត​-​កែប ដែល​គេ​តែង​ចាត់ទុកជា​ប្រភេទ​ស្វាយ​មាន​ហាងឆេង​ខ្ពស់​កន្លងមក​នោះ ស្រាប់តែ​ពេល​នេះ ត្រូវបាន​ឈ្មួញ​វៀតណាម​នាំ​គ្នា​បញ្ចុះ​តម្លៃ​ឲ្យមាន​កម្រិត​ទាប​ស្ទើ​ទទួលយកមិន​បាន​។​

​បើ​តាម​ការនិយាយ​ស្របាល​គ្នា ពី​សំណាក់​ក្រុម​ធ្វើ​ជំនួញ​ខ្នាតតូច ដែល​ដឹក​ជញ្ជូន​ផ្លែស្វាយ​តាម​មធ្យោបាយ​ម៉ូតូ​យកទៅលក់​នៅ​ឯ​តំបន់​ព្រំដែន បានឲ្យដឹងថា កាលពី​ប៉ុន្មាន​ខែ​កន្លងមក ស្វាយកែវ​រមៀត​មាន​ហាងឆេង​ខ្ពស់ គួរសម​អាច​ប្រកប​អាជីវកម្ម​បាន​ដោយ​គ្មាន​បារម្ភ ប៉ុន្តែេ​យៈ​ពេល​ចុង​ក្រោយ​នេះ មិន​ដឹង​មូលហេតុ​អ្វី ស្រាប់តែ​ក្រុម​ឈ្មួញ​ធំៗ នៅ​ប្រទេស​វៀតណាម​បែរ​ជា​ទម្លាក់​តម្លៃ​ស្វាយ​របស់​ខ្មែរ នៅត្រឹម​ជាង​២.០០០​ដុង​ស្មើនឹង​៣០០​រៀល​ក្នុង​១​គីឡូក្រាម ។

​អ្នករកស៊ី​ដឹក​ជញ្ជូន​ស្វាយ​ខាងលើ​បាន​និយាយទៀតថា បញ្ហា​ទីផ្សារ ផលដំណាំ​របស់​កសិក​រ​ខ្មែរ​ប្រភេទ​ស្វាយ​មាន​តម្លៃប្រែប្រួល​នេះ ពួកគាត់​ត្រូវ​ខាតបង់​អស់​ថវិកា​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ពិសេស​ការចំណាយ​លុយ​កាក់​ក្នុងការ​ម៉ៅ​ចម្ការ​ស្វាយ​របស់​អ្នកស្រុក ដើម្បី​ថែទាំ​ប្រមូល​ផល​ស្វាយ ហើយ​ដឹក​យកទៅ​លក់​នៅ​ឯ​ប្រទេសជិតខាង​សម្រាប់​យក​ថវិកា​ទាំងនេះ​មក​ទូរ​ទាត់​រាល់​ការចំណាយ​ផ្សេងៗ ក្នុង​នោះ​ដូចជា ថ្លៃ​កម្លាំង​ពលកម្ម ជី​ធម្មជាតិ ថ្លៃ​សេវា​ផ្សេងៗ និង​សោហ៊ុយ​ដឹកជញ្ជូន​តាម​មធ្យោបាយ​នានា​ជាដើម​។​

​ជាមួយនឹង​ការ​ទម្លាក់​តម្លៃ​កសិផល​ប្រភេទ​ផ្លែស្វាយ​យ៉ាងគំហុក​បែបនេះ គេ​មិនដឹងថា អាច​មក​ពី​មូលហេតុ​អី្វ​ឲ្យ​ប្រាកដ​នោះ​ទេ ប៉ុន្តែ​គេ​បានកត់សម្គាល់​ឃើញ​កន្ល​ង​មក ផល​ដំណាំ​គ្រប់​ប្រភេទ​របស់​ខ្មែរ​ពិសេស​ស្វាយកែវ​រមៀត បើទោះជា​មាន​តម្លៃថោក​យ៉ាងណា ក៏​មិន​ធ្លាក់​ថ្លៃ​រហូតដល់​៣០០​រៀល ក្នុង​១​គីឡូក្រាម​ដូច​ពេល​នេះ​ដែរ​។​

​ជុំវិញ​ទីផ្សារ​ស្វាយ​ធ្លាក់ចុះ​ដូច​ការ​ត្អូញត្អែរ​ខាងលើ លោក ចាន់ រិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពត បាន​ប្រាប់ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១០​ខែ​កម្ភៈ ឆ្នាំ​២០១៨​នេះ​ថា បញ្ហា​កសិផល​ប្រភេទ​ស្វាយ​លក់​មិន​បាន​ថ្លៃ​នេះ ដោយសារ​នៅ​ប្រទេសជិតខាង​ដូច​ប្រទេស​ថៃ វៀតណាម ជាដើម​ជាប់រវល់​រៀបចំ​ពិធី​អបអរ​ចូលឆ្នាំថ្មី ប្រពៃណី​របស់គេ ទើប​ឈ្មួញ​ដែល​ធ្លាប់​ប្រមូល​ទិញ​ទាំង​អម្បាល ម៉ាន​ផ្អាក​ទទួល​ទិញ​មួយរយៈ​តែម្តង ទើប​ធ្វើឲ្យ​ហាងឆេង​ផ្លែស្វាយ​ធ្លាក់​ចុះ​បែប​នេះ ។

​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា បញ្ហា​កសិផល​ផ្លែស្វាយ​ចុះ​តម្លៃថោក​នេះ មិនមែន​តែ​កើតឡើង តែ​ក្នុង​តំបន់​ភូមិសាស្ត្រ​ខេត្ត​កំពត​-​កែប នោះទេ គឺ​កើតឡើង​ទូទាំង​ប្រទេស ព្រោះ​រយៈពេល​ចុងក្រោយ​នេះ សូម្បី​តែ​ប្រទេស​ចិន​ដែល​កន្លងមក​ធ្លាប់​ទទួល​ទិញ​ស្វាយ​ធំជាងគេ​នោះ ក៏​បាន​បង្អាក​ក្នុង​ការទិញ​ផ្លែស្វាយ​គ្រប់​ប្រភេទ​នេះ​ដែរ ៕
​សេង ណា​រិទ្ធ​

 

r180210a1 r180210a2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.