ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង

​ពលករ​ខ្មែរ​រាប់ពាន់​នាក់​នៅ​តែ​បន្ត​សំរុក​ចេញទៅ​ប្រទេស​ថៃ​ដូច​ទឹកបាក់​ទំនប់ ទាំង​យប់​ទាំង​ថ្ងៃ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បន្ទាយមានជ័យ ៖ គេ​បាន​សង្កេតឃើញ​ពលករ​ខ្មែរ​ប្រុស​ស្រី​ក្មេង​ចាស់​បាន​សម្រុក​ចេញទៅ​ប្រទេស​ថៃ​ទាំង​យប់​ទាំង​ថ្ងៃ​ដូច​ទឹកបាក់​ទំនប់​អញ្ចឹង ក្នុងនោះ​ក៏​មាន​ពលករ​ខ្មែរ​មួយចំនួន​បាន​ធ្វើ​បែបបទ​ចេញ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ឯ​ខ្លះ​ទៀត​សម្រុក​ចេញ​តាម​ច្រករបៀង​តាម​ការនាំ​ផ្លូវ​ពី​ក្រុម​មេខ្យល់​តាម​បង​។​គួ​រំលឹក​ដែលថា​៖​នៅ​ដើមខែ​កុម្ភៈ​ឆ្នាំ​២០១៨​នេះ គេ​ឃើញ​ប៉ុល​ករ​ខ្មែរ​ជាច្រើន​រូប​បាន​សម្រុក​ចេញ​ទៅ​ក្រៅប្រទេស​ដើម្បី​ទៅរក​ការងារ​ធ្វើ ប៉ុន្តែ​ការ​ចំណាកស្រុក​របស់​ពួកគាត់​នោះ​វា​ដូចជា​ជួប​ហានិភ័យ​ច្រើនណាស់​ក្នុងការ​ធ្វើ​ដំណើរ​របស់​ពួកគាត់​ដូច​ជា​ការជួប​គ្រោះថ្នាក់​ចរាចរណ៍​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​បណ្ដាលឲ្យ​ស្លាប់​និង​របួស​ជាង នៅក្នុង​ដី​ថៃ​នោះ​។​

​សូម​បញ្ជាក់​ដែរ​ថា​៖​នៅ​ចុង​ខែ​មីនា​និង​ដើម​ខែ​កុម្ភៈ​ឆ្នាំ​២០១៨ នេះ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ដែល​បាន​ចាកចេញ​ពី​លំនៅដ្ឋាន​ស្ពោះ​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ដោយ​ធ្វើដំណើរ​តាម​រថយន្ត​តូច​ធំ​របស់​ថៃ​ហើយ​បាន​ជួប​ឧប្បតិហេតុ​គ្រោះថ្នាក់​ចរាចរ​ជា​បន្ត​បន្ទាប់បង្ក​ឲ្យ​មនុស្ស​ស្លាប់​និង​របួស​ជា​ហូរហែរ​ផងដែរ គឺ​ភាគច្រើន​ហេតុការណ៍​គ្រោះថ្នាក់​នោះ​ស្ថិតនៅក្នុង​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​តែម្ដង​។​ពលករ​ខ្មែរ​ដែល​ធ្វើដំណើរ​ទៅ​ប្រទេស​ថៃ​នោះ​បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​ថា​៖« ក្រោយ​ពី​ការ​ច្រូតកាត់​និង​ប្រមូល​ផល​ស្រូវ​ផលដំណាំ​ផ្សេងៗ​មក ពួកគាត់​ក៏​បាន​សម្រេចចិត្ត​ធ្វើដំណើរ​ទៅ​ប្រទេស​ថៃ​រក​ការងារ​ធ្វើ​បន្តទៀត​។​

​គេ​បាន​បន្តទៀតថា​៖​ពួកគាត់​ភាគច្រើន​ចេញពី​ខេត្ត​តាកែវ​បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន​ខេត្តកណ្ដាល និង​រាជធានី​ភនំពេញ ខេត្ត​ព្រៃវែង​និង​ខេត្ត​ស្វាយរៀង ពលករ​ទាំងនោះ​ក៏​បាន​បង្ហើប​ឲ្យដឹង​ទៀតថា ៖ ដោយ​មាន​ការខ្វះខាត​ក្នុង​ជីវភាព​គ្រួសារ​របស់គាត់​បើទោះជា​ផលដំណាំ​របស់​ពួកគាត់​ប្រមូលបាន​ទុកដាក់​ក្នុងផ្ទះ​រួចរាល់​យ៉ាងណាក៏ដោយ​គឺ​គេ​នៅ​តែ​រក​កម្រៃ​តាមរយៈ​ការធ្វើ​ពលកម្ម​ផ្សេងៗ​បន្ត​ទៀត​នៅ​ប្រទេស​ថៃ​ទើប​ជីវភាព​ពួកគាត់​អាច​ដោះស្រាយបាន​ក្នុង​ក្រុម​គ្រួសារ​បានត៏ទៅទៀត​គេ​បាន​បន្តទៀតថា ការ​ផ្សងសំណាង​ទៅ​ប្រទេស​ថៃ​រក​ការងារ​ធ្វើ​របស់​គាត់​នោះ វា​ប្រថុយ​នឹង​គ្រោះ​មែន តើ​ធ្វើ​យ៉ាងម៉េច​បើ​ត្រូវតែ​ទៅចឹង​ហើយ ។​

​មន្ត្រីប៉ូលិស​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ក៏​បាន​ឱ្យដឹង​ដែរ​ថា ចាប់ពី​ខែ​មករា​មក​ដល់​ដើមខែ​កុម្ភៈ​នេះ​គឺ​ពិតជា​មាន​ពលករ​ខ្មែរ​យើង​មក​ធ្វើ​បែបបទ​ចេញទៅ​ប្រទេស​ថៃ​ច្រើន​មែន​តើ​ពួកគាត់​មក​ធ្វើ​បែបបទ​៩០​ភាគរយ​ហើយ​។​គេ​បាន​បញ្ជាក់ទៀតថា​៖ ចំពោះ​ពលរដ្ឋ​ដែល​ចេញ​តាម​ច្រករបៀង​តាមរយៈ​មេខ្យល់​នោះ​គឺ​ខាង​ប៉ូលិស​ច្រកទ្វារ​អន្តរជាតិ​មិន​បាន​ដឹងឮ​នោះ​ទេ​វា​ជា​រឿង​របស់​ប៉ូលីស​នៅតាម​ព្រំដែន​ឯណោះ​ជា​អ្នក​ទប់ស្កាត់ ប៉ុន្តែ​ភាគច្រើន​ពលករ​ខ្មែរ​ដែល​ចេញ​តាម​ច្រករបៀង​នោះ ភាគច្រើន​គឺ​មិន​អាច​ទៅរួច​ទេ ដោយសារ​ថៃ​មានការ​រឹតបន្តឹង​ខ្លាំង​ណាស់​ដែរ រាល់ពេល​ដែល​ខាង​ថៃ​ចាប់បាន​ពី​គេ​បញ្ជូន​មក​ឲ្យ​ខ្មែ​រវី​ញ​ភ្លាម​ភ្លាម​ដោយ​មីន​ទុក​យូរ​ទេ​៕

 

r180209a1 (1) r180209a1 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.