ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​អភិបាលរង​ខេត្ត​កំពង់ឆ្នាំង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពង់ឆ្នាំង​៖ ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​អភិបាលរង​ខេត្ត​កំពង់ឆ្នាំង​ក្រោម​អធិបតីភាព​ឯកឧត្តម​ព្រំ សុខា រដ្ឋលេខាធិការ  ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រ​ឡោ​ហោ​ម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ដោយ​មាន​ការចូលរួម​ពី​ឯកឧត្តម​លោកជំទាវ​ប្រតិភូ​ក្រសួង​មហាផ្ទៃ​ប្រតិភូ​ខេត្ត​ប៉ៃលិន ឯកឧត្តម​អភិបាលរង​ខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ប្រធាន​ក្រុមប្រឹក្សា​និង​អភិបាល​ក្រុង​/ ស្រុក​ទាំង​៨ និង មន្ត្រី​សាលាខេត្ត​កំពង់ឆ្នាំង​ជាច្រើនរូប​ទៀត​នៅ​ព្រឹក​ថ្ងៃទី​៧​ខែ​កុម្ភះ​ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ឆ្នាំង ។​

​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​មាន​មតិ​ស្វាគមន៍​និង​បានលើកឡើង​នូវ​លទ្ធផល​សំខាន់ៗ ដែល​បាន​សម្រេច​បាន​កន្លងមក​របស់​ខេត្ត​កំពង់ឆ្នាំង​មាន​ការរីកចំរើន​លើ​គ្រប់​វិស័យ​និង​ធានា​បាន​សន្តិសុខ​ស្ថេរភាព​ជូន​ប្រជាពលរដ្ឋ ចូលរួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​តុ​កោណ​ដំ ណាក់​ទី​៣ របស់​រាជរដ្ឋាភិបាល​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​យើង ។ យោងតាម​អនុក្រឹត្យ​លេខ​១៤៤៣​អនក្រ​.​ត​ត ចុះ​ថៃ្ង​ទី ១៩​ខែ  ធ្នូ​ឆ្នាំ​២០១៧​របស់​រាជរដ្ឋាភិបាល ត្រូវបាន​ប្រកាស​ផ្ទេរ​ភារកិច្ច​ឯកឧត្តម​អៀង វុ​ធ អតីត​អភិបាលរង ខេត្ត​ប៉ៃលិន​មក​ជា​អភិបាលរង​ខេត្ត​កំពង់ឆ្នាំង ។

​បន្ទាប់​ពី​គណៈអធិបតី​បានប្រគល់​អនុក្រឹត្យ​រួចមក ឯកឧត្តម អៀង វុ​ធ  បាន​ឡើង​ធ្វើ​ការប្តេជ្ញាចិត្តថា ៖ ឯកឧត្តម​នឹង​ខិតខំ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​អោយបាន​ល្អ​នៅ​ក្នុងគណៈ​អភិបាលខេត្ត និង​ជា​បណ្តា​មន្ទីរ អង្គភាព កងកំលាំងប្រដាប់អាវុធ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ក្រុង​/​ស្រុក ដោយ​ឈរ​លើ​មូលដ្ឋាន​គោរព​តាម​បទដ្ឋាន​នានា​និង​ច្បាប់​របស់​រដ្ឋ ការពារ​រដ្ឋធម្មនុញ្ញ​នៃ​រាជាណាចក្រ​កម្ពុជា ។ រួមចំណែក​ពង្រឹង​ការអនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​អោយបាន​ល្អ​ប្រសើរ​។​យកចិត្តទុកដាក់​បំរើ​សេ​វ៉ា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ចូលរួម​ប្រឡងប្រណាំង​កែប្រែ​សោភ័ណ្ឌភាព​ទី​​ក្រុង ក្នុង​ទិសដៅ​អោយ​ទីក្រុង​ស្អាត និង​មាន​សេវាកម្ម​ល្អ​។​

​ឯកឧត្តម​ព្រំ សុខា បាន​មានប្រសាសន៍​សំណេះសំណាល​នៅក្នុង​ពិធី​នោះ សង្កត់ធ្ងន់​លើ​ការអនុវត្ត​គោលនយោបាយ កំណែទម្រង់​ស៊ី​ជំរៅ​របស់​រាជរដ្ឋាភិបាល និង​ការបំរើ​ផល​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​។ ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​​ផ្ដាំផ្ញើ​ដល់​ឯកឧត្តម អភិបាលរង​ខេត្ត ដែល​ទើប​ផ្ទេរ​ភារកិច្ច​អោយ​ខិតខំ​បំពេញ​ភារកិច្ច​អោយបាន​ល្អ​ក្នុង​ការអនុវត្ត​កម្មវិធី​កំណែ​ទម្រង់​របស់​រាជរដ្ឋាភិបាល​និតិកា​ល​ទីនៃ​រដ្ឋសភា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​ជា​ប្រមុខ​។

​ការធ្វើកំណែទម្រង់​វា​មាន​សារៈសំខាន់​ជា​ច្រើន​ចំពោះ​មន្ត្រីរាជការ ពិសេស​គឺ​ការលុបបំបាត់​ភាព អសកម្ម លុប​បំបាត់​អំពើពុករលួយ និង​មាន​តម្លាភាព​ចំពោះ​មន្ត្រីរាជការ ហើយ​សហការ​ក្នុង​ជួរ​គណៈ​អភិបាលខេត្ត​អាជ្ញា​ដែនដី​គ្រប់​លំដាប់ថ្នាក់  ឆ្ពោះ​ទៅ​អភិវឌ្ឍ​នៅ​មូលដ្ឋាន ដើម្បី​រួមចំណែក​យ៉ាង​សកម្ម​សំដៅ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​យើង ៕
​រី ភា​រិទ្ធិ​

 

h180208e2 h180208e1 h180208e4 h180208e3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.