ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

បិទ​សន្និបាត បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧​និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៨​របស់​មន្ទីរ​កិច្ចការនារី​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ នៅ​រសៀល​ថ្ងៃ​ពុធ ៧​រោច ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៧​ខែ​កុម្ភៈ ឆ្នាំ​២០១៨​មន្ទីរ​កិច្ចការនារី​ខេត្ត​កែប បាន​ធ្វើ​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧​និង​លើក​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប និង​អស់លោក លោកស្រី ជា​អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​ទាំងបី ព្រមទាំង​មន្ត្រីរាជការ​ក្នុង​អង្គភាព​ទាំងមូល​។​

​ជា​កិច្ច​ចាប់ផ្តើម​កម្មវិធី លោកស្រី អ៊ូ សុគន្ធី ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត​កែប បានឲ្យដឹងថា អង្គសន្និបាត​នេះ​គឺ​បាន​ដំណើរការ​រយៈពេល​ពេញ​មួយ​ព្រឹក​មកហើយ ដើម្បី​ធ្វើការ​បូក​សរុប​ពិនិត្យ វាយតម្លៃ​ពី​វឌ្ឍនភាព នៃ​ការអនុវត្ត​ការងារ​សម្រេច​បាន​ក្នុង​ឆ្នាំ​២០១៧​កន្លងមក និង​ធ្វើ​ការផ្សព្វផ្សាយ​ពី​សមិទ្ធផល​នានា​នៃ​ការអនុវត្ត​តួនាទី ភារកិច្ច​របស់​មន្ទីរ​កិច្ចការនារី ធៀប​ទៅនឹង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ព្រមទាំង​ធ្វើ​ការឆ្លុះបញ្ចាំង​ពី​ចំណុច​ខ្លាំង ចំណុចខ្សោយ និង​បញ្ហា​ប្រឈម​ដែល​បាន​ជួបប្រទះ​នា​ឆ្នាំ​កន្លងមក និង​ពិភាក្សា​ដាក់ចេញ​នូវ​ទិសដៅ​ជា​អាទិភាព សម្រាប់​អនុវត្ត​បន្ត​ក្នុង​ឆ្នាំ​២០១៨​ឲ្យទទួល​បាន​ជោគជ័យ​។​លោកស្រី​ប្រធាន​មន្ទីរ បាន​បញ្ជាក់​ផង​ដែរ​ថា អង្គសន្និបាត​នេះ​បាន​ចែកចេញ​ជា​បួន​ក្រុម​ដើម្បី​ពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ​ដែល​ទាក់ទង​ទៅ​នឹង​ផែនការ​យុទ្ធសាស្ត្រ​៥​ឆ្នាំ របស់​នារី​រតនៈ​ទី​៤(​ឆ្នាំ​២០១៤-២០១៨) ដោយ​ផ្អែក​លើ​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ដំណាក់កាល​ទី​៣​ផងដែរ​។​

​ក្នុងឱកាស​បិទ​សន្និបាត​នេះ​ដែរ លោក កែ​ន សត្ថា អភិបាលខេត្ត ក៏​បាន​កោតសរសើរ​ចំពោះ​លោកស្រី​ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត​កែប ដែល​កន្លង​មក​ខិតខំ​ពុះពារ​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ឲ្យ​សម្រេច​ការងារ​របស់​ខ្លួន​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​។​លោក​អភិបាលខេត្ត​បាន​គូសបញ្ជាក់ថា សន្និបាត​នេះ ត្រូវបាន​រៀបចំឡើង​ដើម្បី​ត្រួតពិនិត្យ​ឡើងវិញ នូវ​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​នានា​ដែល​កើតឡើង​ក្នុង​ដំណើរការ​អនុវត្ត​ផែនការ​សកម្មភាព​ក្នុង​ឆ្នាំ​កន្លងមក និង​ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ សម្រាប់​អនុវត្ត​បន្ត​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​និង​ឈាន​ទៅ​សម្រេចបាន​នូវ​សមិទ្ធផល​ថ្មីៗ​បន្ថែម​ទៀត​នៅក្នុង​ឆ្នាំ​២០១៨ និង​ឆ្នាំ​បន្តបន្ទាប់​ទៀត​។​

​លោក​អភិបាលខេត្ត​បាន​បន្ថែមថា ជារួម​កិច្ចការ​ទាំងអស់ គឺ​ស្ថិតក្នុង​បុព្វហេតុ​នៃ​ការរួមចំណែក​ជាមួយ​រដ្ឋាភិបាល សម្រាប់​ការពារ​សេចក្តីថ្លៃថ្នូ​ររ​បស់​មនុស្សជាតិ​និង​ការពារ​ការ​កេងប្រវ័ញ​គ្រប់​រូបភាព​មកលើ​ស្រី្ត​និង​កុមារ រក្សា​គុណ​តម្លៃ​មនុស្សធម៌​របស់​ជនរ​ង​គ្រោះ ក៏ដូចជា​ពន្លឿន​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។ ជាក់ស្តែង​អំពើហឹង្សា​ក្នុង​គ្រួសារ អំពើ​រំលោភ​សេពសន្ថវៈ អំពើ​ជួញដូរ​មនុស្ស នាំមក​នូវ​ការខាតបង់​ធនធាន ពេលវេលា និង​បាត់បង់​អាយុជីវិត ថែមទាំង​ធ្វើឲ្យ​សីលធម៌​សង្គម​មាន​ការធ្លាក់ចុះ​។​ក្នុង​ស្មារតី​នេះ​យើង​រួមគ្នា ចូល​រួមចំណែក​ពង្រឹង​ការងារ​អភិបាលកិច្ច និង​ការផ្តល់​សេវា​សង្គមកិច្ច​នានា ដើម្បី​ធ្វើឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ប្រកបដោយ​សុវត្ថិភាព មាន​សណ្តាប់ធ្នាប់ មាន​សីលធម៌ មាន​សេចក្តីថ្លៃថ្នូរ និង​មាន​ការគោរព​សិទ្ធិ​គ្នា​ទៅវិញទៅមក ដោយ​គ្មាន​ការរើសអើង​ពូជសាសន៍ ពណ៌​សម្បុរ​ឡើយ​។​លោក​អភិបាលខេត្ត ក៏​បាន​ជំរុញ​ដល់​លោក​ស្រី ប្រធាន​មន្ទីរ​កិច្ចការនារី ត្រូវ​ខិតខំ​អនុវត្ត​ភារកិច្ច​ដែល​នៅ​សេសសល់ នា​ឆ្នាំ​បន្តបន្ទាប់​ខាងមុខ​ទៀត​៕
​សេង ណា​រិទ្ធ​

d180207f8 d180207f10 d180207f9

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.