ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ម្ចាស់​រថយន្ត​គ្រប់​ប្រភេទ​សម្រុក​មក​ធ្វើ​ឈៀក​នៅ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ បន្ទាប់​ពី​ម៉ាស៊ីន​ធ្វើ​ឈៀក​ដែលជា​ក្រុមហ៊ុន​ឯកជន​បាន​ចល័ត​មកកាន់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ គេ​កត់សម្គាល់ឃើញ​ម្ចាស់​រថយន្ត​គ្រប់​ប្រភេទ​នាំគ្នា​សម្រុក មក​ធ្វើ​ឈៀក​យ៉ាង​ពពាក់ពពូន​។​

​ជាមួយនឹង​តម្លៃ​ធ្វើ​ឈៀក ត្រូវបាន​ជំនាញ​បញ្ជាក់​ប្រាប់ថា គឺ​តម្លៃ​ដូច​គ្នា​នៅ​ឯ​រាជធានី​ភ្នំពេញ​ដែរ ប៉ុន្តែ​តម្លៃ​វា​អាច​ខុស​គ្នា​ទៅ​តាម​ចំណុះ​រថយន្ត គ្រប់​ខ្នាត ដូចជា​ប្រភេទ​រថយន្ត​ទេសចរណ៍​ខ្នាត​តូច​ឬ​ខ្នាត​មធ្យម​មាន​តម្លៃ​ចាប់ពី​ជាង​៤​មឺ​ុ​នរៀល ទៅ​ជាង​៥​មឺ​ុ​នរៀល​។​ចំណែក​រថយន្ត​ចំណុះ​៣​ឬ​៥​តោន​មានតម្លៃ​ជាង​៦​មឺ​ុ​នរៀល​ប៉ុណ្ណោះ​។​មន្ត្រី​ជំនាញ​បាន​បញ្ជាក់ទៀតថា ឈៀក​ចល័ត​នេះ​បាន​រំកិល​ទៅកាន់​គ្រប់​ទីកន្លែង នៃ​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​កម្ពុជា ប៉ុន្តែ​ការ​មក​ធ្វើ​ឈៀក​នៅក្នុង​ខេត្ត​កែប គឺ​បាន​កំណត់​វេលា​តែត្រឹម​៧​ថ្ងៃ​(​មួយ​សប្តាហ៍​)​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ខេត្ត​ដែល​មាន​រថយន្ត​ច្រើន ដូចជា​ខេត្ត​កំពត តាកែវ​ជា​ដើម នឹង​ត្រូវ​អនុវត្ត​មាន​រយៈពេល​ចំនួន​១៤​ថ្ងៃ​ឯណោះ​។​

​លោក​ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេ​ត​ត​កែប បានឲ្យ​ដឹង​ផងដែរ​ថា ឈៀក​ចល័ត​នេះ​គឺ​បាន​ធ្វើដំណើរ​គ្រប់​ទិស​ទី​ពេញ​ផ្ទៃ​ប្រទេស​កម្ពុជា ដោយ​ក្រុមហ៊ុន​ឈៀក​បាន​មក​សហការ​ជាមួយ​មន្ទីរ​ជំនាញ​នៅទីនេះ ហើយ​ការធ្វើ​ឈៀក​ខាងលើ​ថ្វី​ត្បិត​បានធ្វើ​បែប​បទ​នៅ​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ក៏ពិតមែន តែ​ថវិកា​ត្រូវ​បង់​ជូន​ក្រុមហ៊ុន​ឈៀក​តាម​ប្រព័ន្ធ​វេលុយ​វីង​មិនមែ​នបង់​នៅ​ក្រុមហ៊ុន​ផ្ទាល់​នោះទេ​។​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ទៀតថា ការបង្កើត​ឲ្យមាន​ឈៀកច​ល័តមក​ធ្វើ​ជូន​នៅតាម​តំបន់​របស់​យើង ពិត​ជា​ជម្រើស​មួយ​យ៉ាង​ប្រសើរ​ក្នុង​ការកាត់បន្ថយ​ថវិកា​ច្រើន​សន្ធឹកសន្ធាប់ ពិសេស​មិន​ចំណាយ​ពេលវេលា​និង​សោហ៊ុយ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ឈៀក​នៅឯ​រាជធានី​ភ្នំពេញ​ទៀត​ដែរ​។​

​ដូច្នេះ​បើ​ទោះជា​ម៉ា​សីុន​ធ្វើ​ឈៀក​ជា​របស់​ក្រុមហ៊ុន​ឯកជន​ក៏​ពិតមែន ប៉ុន្តែ​ខាង​ជំនាញ​បាន​សហការ​យ៉ាង​ស្អិតល្មួត ក្នុងការ​ធ្វើ​ឈៀក​ជូន​អតិថិជន​និង​សម្រាប់​បម្រើសេវា​ដល់​ម្ចាស់​រថយន្ត​គ្រប់​ប្រភេទ​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​ទូទាំង​ប្រទេស ពិសេស​តំបន់​ខេត្ត​កែប​នេះ​តែម្តង​៕ សេង ណា​រិទ្ធ​

r180207c2 r180207c1 r180207c3 r180207c4 r180207c6

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.