ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

​របួសធ្ងន់ ស្រាល​បួន​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ យ៉ាងហោច​ណាស់​មនុស្ស​បី​នាក់​បាន​រងរបួស​ធ្ងន់ និង​ម្នាក់​ទៀត​រងរបួស​ស្រាល ខណៈ​ម៉ូតូ​ពីរ​គ្រឿង​បាន​ប៉ះទង្គិច​គ្នា​យ៉ាងដំណំ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣​ក្នុងទិសដៅ​ខ្វែងគ្នា​។​

​ហេតុការណ៍​គួរ​ឲ្យ​ស្រៀ​វសា​ច់នេះ បាន​កើតឡើង នៅវេលា​ម៉ោង​៨​និង​៥០​នាទី​ព្រឹក ថ្ងៃទី​០៣​ខែ​កុម្ភៈ ឆ្នាំ​២០១៨​ត្រង់​ចំណុច​ផ្លូវ​ចូល​សាលា​ស្រុក​ទឹកឈូ ស្ថិតក្នុង​ភូមិ​ត្រពាំង​សង្កែ ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​តាម​ប្រភព​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក បាន​និយាយថា មុន​ពេល​ប៉ះទង្គិច​គ្នា​យ៉ាង​ធ្ងន់ធ្ងរ​នេះ គេ​ឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​C125​សេរី​ឆ្នាំ​២០១៦​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​ដូច​ព្យុះ​សង្ឃរា លុះ​មកដល់​ចំណុចកើតហេតុ​គាប់​ជួន​មាន​ម៉ូតូ​ម៉ាក​C125​សេរី​ឆ្នាំ​២០១៣ ជិះ​គ្នា​បី​នាក់​ក្នុងនោះ​មាន​ក្មេង​ម្នាក់​ផង​ដែរ បាន​បើក​ឆ្លងផ្លូវ​បំណង​ចូល​ទៅ​ផ្លូវលំ​នៃ​ស្រុក​ទឹកឈូ ទើប​ធ្វើឲ្យ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​វាក់​អើ​ុ​គ្នា ហើយ​ក៏​បុក​គ្នា​ពេញទំហឹង បណ្តាលឲ្យ​ភាគី​ទាំងសងខាង​រងរបួ​ស​ធ្ងន់ធ្ងរ​ដូចគ្នា ដេក​រដូករណែល​នៅលើ​ចិញ្ចើម​ផ្លូវ​តែម្តង​។​

​ទាក់ទិន​នឹង​ហេតុការណ៍​ខាងលើ ប៉ូលិស​ចរាចរណ៍​ស្រុក​ទឹកឈូ បាន​ប្រាប់ឲ្យដឹង​ថា គ្រោះថ្នាក់​នេះ​ផ្តើម​ដោយសារ​កត្តា​មនុស្ស ពោល​គឺ​ការបើកបរ​ប្រើ​ល្បឿន​លើស​កម្រិត ហើយ​ភាគី​ទាំងពីរ​ក៏​ខ្វះ​ភាព​ប្រុងប្រយ័ត្ន​ដូចគ្នា  ទើប​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បែបនេះ ។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ទៀតថា ភាគី​ម្ខាង​ដែល​ជិះ​ម៉ូតូ​ម្នាក់​ឯង​មានឈ្មោះ សុខ រដ្ឋា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជា​សិស្ស​(​របួសធ្ងន់​) មាន​ទីលំនៅ​ភូមិ​កំពង់​នង់ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្ត​កំពត បើកបរ​ម៉ូតូ​C125​ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ កែប 1A-4859​។​ដោយឡែក​ភាគី​ម្ខាង​ទៀត​មាន​គ្នា​បីនាក់ រួមមាន​៖ ទី​១-​ឈ្មោះ អៃ សះ ភេទ​ស្រី អាយុ​២៤​ឆ្នាំ​(​របួសធ្ងន់​)​ជា​អ្នកបើកបរ​ម៉ូតូ​។ ទី​២-​ឈ្មោះ លី សើ​ហ្វា ភេទ​ស្រី អាយុ​២៣​ឆ្នាំ អ្នករួមដំណើរ របួសស្រាល និង​ទី​៣-​ឈ្មោះ លី ណា​អ៊ី​ន ភេទ​ប្រុស អាយុ​៣​ឆ្នាំ អ្នករួមដំណើរ​(​របួសធ្ងន់​)​។​ទាំង​បី​នាក់​រស់នៅ​ក្នុង​ភូមិ​ត្រពាំង​សង្កែ ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្ត​កំពត ប្រើប្រាស់​មធ្យោបាយ​ម៉ាក​C125 ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ កំពត 1G-5333​។​

​បច្ចុប្បន្ន ជនរងគ្រោះ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរ​ចរណ៍​ខាងលើ ត្រូវបាន​ក្រុមគ្រួសារ​ដឹក​ទៅ​សង្គ្រោះ​រៀងៗ​ខ្លួន​នៅ​ឯ​មន្ទីរពេទ្យ​។​ចំណែក​មធ្យោបាយ​ពាក់ព័ន្ធ​សមត្ថកិច្ច​បាន​នាំយក​ទៅ​រក្សាទុក​នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ សម្រាប់​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕
​សេង ណា​រិទ្ធ​

r180204a2 r180204a1 r180204a3

Filed in: គ្រោះថ្នាក់​ចរាចរណ៍

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.