ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ប្រកាស​តែងតាំង​ផ្លាស់ប្តូរ​មុខងារ និង​ដំឡើង​ឋានន្តរស័ក្តិ​ជូន​មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​រសៀល​ថ្ងៃ​ទី​២​ខែ​ក​ម្ភះ​ឆ្នាំ​២០១៨​ម្សិលមិញ​នេះ នៅ​ទីបញ្ជាការដ្ឌាន មូលដ្ឌាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត មាន​រៀបចំ​ពិធី​ប្រកាស​ផ្លាស់ប្ដូរ​មុខតំណែង មេបញ្ជាការ​មូលដ្ឌាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​អាវុធហត្ថ​ខេត្ត លោកឧ​ញ៉ាសា​ន ស៊ានហូ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែត ព្រមទាំង​មាន​ការ​អញ្ចើញ​ចូលរួម​ពី​សំណាក់​លោក លោកស្រី មន្ត្រីរាជកា កងកម្លាំងប្រដាប់អាវុធ​គ្រប់​ស្ថាបណ្ណ័​ជុំវិញ​ក្រុង​ប៉ោយប៉ែត ។​

​សូម​ជំរាប​ដែរ​ថា ៖ លោក​វរសេនីយ៍ទោ ជា ដា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែ​ត​ចាស់​ដែល​ត្រូវបាន​តម្លើង​ឋានន្តរស័ក្តិ  ជា​នាយរង​សេនាធិការ​នៃ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត ខណៈ​លោក​អនុសេនីយ៍ត្រី នួន នី​ណារ៉ូ ត្រូវបាន​ប្រកាស​ជា​មេបញ្ជាការ​កង​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត​។​ក្នុងឱកាស​នោះ​ដែរ​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឌាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បាន​ឡើង​ប្តេជ្ញា​ចិត្ត​ដោយ​ការពារ​និង​គោ​រពដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ប្តេជ្ញាចិត្ត ស្មោះត្រង់​ចំពោះ​ជាតិ​សាសនា ព្រះមហាក្សត្រ និង រាជរដ្ឋាភិបាល​ស្របច្បាប់​និង​សូម​សន្យាថា​នឹង​រួម​សុខ រួមទុក្ខ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​ក៏​ដូចជា​ប្រជាពលរដ្ឋ​ក្នុង​ទឹកដី​ខេត្ត​បន្ទាយមានជ័យ​ទាំងមូល​តាមរយះ​បម្រើ រក្សា ការពារ និង​សង្គ្រោះ​ក្នុងតួនាទី​ជា​កងរាជអាវុធហត្ថ ។​ហើយ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​អោយបាន​ល្អ នៅក្នុង​អង្គភាព​និង​សហការ​ជាមួយ​ស្ថាបណ្ណ័​នានា​អោយ​បាន​ល្អ​និង​ចូលរួម​វិស័យ​មនុស្សធម៌​ព្រមទាំង អនុវត្ត​បទបញ្ជ​របស់​ថ្នាក់លើ​អោយបាន​ចំ​ទិសដៅ​និង​បេ​ជ្ញា​ការពារ សន្តិសុខ សណ្នាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ​អោយ​បាន​សុខ​ក្សេម​សាន្ត​និង​សុវត្ថិភាព ។​

​ជាមួយគ្នា​នោះ​ដែរ លោក​ឧកញ៉ា សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត​បាន​ឡើង​ថ្លែង​សំណេះសំណាល​ដោយ​ថ្លែង​កោតសរសើរ​អំពី​ស្នាដៃ​របស់ កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​អាជ្ញាធរ​ក្រុង ក្នុង​ការចុះ​រៀបចំ​សណ្ណាប់​ធ្នាប់​សំអាត​បរិស្ថាន ហើយ​លោក​សូម​កោតសរសើរ​ដោយ​ស្មោះ​ចំពោះ​កិច្ទ សហការគ្នា​បាន​ល្អ​រវាង​កម្លាំង​សមត្ថ​កិច្ទ​ដែល​ធ្វើអោយ​ក្រុង​ប៉ោយ​ប៉ែត​មាន​សុវត្ថិភាព​និង សន្តិសុខ​បាន​យ៉ាង​ល្អ ជា​ជំនឿ​ទុកចិត្ត​ពី​ប្រជា​ពលរដ្ឌ​។​លោក​ក៏​បាន​បង្ហាញ​នូវ​យុទ្ធសាស្ត្រ​ក្នុង​ការអភិវឌ្ឍន៍​ក្រុង​ប៉ោយ​ប៉ែត ជូន​អង្គពិធី​ផងដែរ ។​

​ដោយឡែក លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត​បន្ទាយមានជ័យ​បាន​មានប្រសាសន៍​អោយ​កងកម្លាំង​កងរាជអាវុធហត្ថ​ទាំងអស់ ត្រូវ​គោរព​វិន័យ​កងទ័ព​អោយបាន​មឺងម៉ាត់​និង​ត្រូវគោរ​ពរាប់​អាន ស្រឡាញ់ ប្រជា​ពលរដ្ឌ អោយ​អស់ពី​ដួងចិត្ត ។ ហើយ​ត្រូវ​គោរព​និង​អនុវត្ត​បទបញ្ជា​របស់​ថ្នាក់លើ​អោយ​បានល្អ​។​លោក​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​៖ ការផ្លាស់ប្ដូរ​មុខ​តំណែង​នា​ថ្ងៃនេះ​វា​ជា​រឿង​ធម្មតា​សម្រាប់​កងកម្លាំង​ប្រដាប់អាវុធ គឺ​ត្រូវតែ​មាន​ការវិវត្តន៍​ហើយ​ការផ្លាស់ប្ដូ​រនា​ថ្ងៃនេះ ពុំមែន​ជា​ការដកតំណែង​គឺជា​ការ​តម្លើង​ឋាន្ត​ន​រសក្ក័​និង​មុខតំណែង ដូចនេះ​សូម​អស់លោក​ដែល​បាន​ទទួល​មុខងារ​ថ្មី ត្រូវ​ខិតខំ​ប្រឹងប្រែង អនុវត្តន៍​តួនាទី​ថ្មី អោយបាន​ល្អ​។​

​ក្នុង​ពិធី​សំណេះសំណាល​នេះ​លោក​មេបញ្ជាការ​បាន​ប្រកាស​ជំហ ថា​មិន​គាំទ្រ​ដាច់ខាត​ចំពោះ​មន្ត្រី​អាវុធហត្ថ​ណា​ដែល​ប្រព្រឹត្ត​ខុស​ទៅ​នឹង​វិន័យ​កងយោធពល​ខេមរភូមិន្ទ ហើយ​លោក​មេ​បញ្ជា​ប្រឆាំង​ដាច់​គ្រប់​រូបភាព​បដិវត្តន៍​ពណ៌​គឺ​លោក​មេបញ្ជាការ បាន​បញ្ជា​ដល់​អង្គភាព​ក្រោឱ​វាទថា​បើ​មាន​លេចចេញ​នូវ បដិវត្តន៍​ពណ៌​ណាមួយ​ដែល​កើត​ចេញ​មក​ក្នុង​ន័យ​វាយប្រហារ មកលើ រាជរដ្ឌាភិបាលស្រប​ច្បាប់​បច្ទុប្បន្ន​នេះ ត្រូវ​បង្ក្រាប​ជាបន្ទាន់​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.