ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា

ប្លង់រឹងជាង១ម៉ឺនបណ្ណ បុរីឡេងណាវ៉ាត្រា ប្រគល់ជូនអតិថិជន នៅគម្រោងខេត្តបាត់ដំបង

ប្លង់រឹងជាង១ម៉ឺនបណ្ណ បុរីឡេងណាវ៉ាត្រា ប្រគល់ជូនអតិថិជន នៅគម្រោងខេត្តបាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)អតិថិជនជាង ២ពាន់នាក់បានអញ្ជើញមកទទួលប្លង់ដី និងផ្ទះ ដោយផ្ទាល់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានទិញនាពេលកន្លងមក នៅគម្រោងអភិវឌ្ឍន៍របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា សាខាខេត្តបាត់ដំបង។ ពិធីប្រគល់ជូនប្លង់រឹងជាង ១ម៉ឺនបណ្ណនេះបានធ្វើឡើងដោយផ្ទាល់ពីអ្នកឧកញ៉ានៅគម្រោងអភិវឌ្ឍន៍បុរីឡេងណាវ៉ាត្រា សាខាបាត់ដំបងដែលស្ថិតក្នុងភូមិ កគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ ២០២៣នេះ។

គម្រោងអភិវឌ្ឍន៍បុរីឡេងណាវ៉ាត្រា សាខាខេត្តបាត់ដំបងនេះ ត្រូវបានគេដឹងថា មានទាំងគម្រោងបុរីនិងគម្រោងដីឡូតិ៍ក្នុងនោះអ្នកឧកញ៉ាក៏បានធ្វើ resort ដ៏មានភាពទាក់ទាញ ខណៈដែលនៅក្នុងគម្រោងមួយថ្ងៃមួយថ្ងៃមានភ្ញៀវទេសចរណ៍ទៅចូលទស្សនាកំសាន្តជាច្រើននាក់ រៀងរាល់ថ្ងៃ ដែលចំណុចនេះគឺជាសកម្មភាពចលនាសេដ្ឋកិច្ច ទេសចរណ៍មួយយ៉ាងសំខាន់ចូលរួមអភិវឌ្ឍន៍ សង្គមជាតិ ជាមួយរដ្ឋាភិបាល ពិសេស នៅក្នុងខេត្តបាត់ដំបងដោយផ្ទាល់តែម្តងដែលធ្វើឲ្យមានសេដ្ឋកិច្ចកាន់តែរីកចម្រើន ហើយក៏ដូចជាការបង្កើតឲ្យមានកន្លែងកំសាន្តជាច្រើនសម្រាប់ប្រជាជនមានភាពសប្បាយរីករាយ។

ជាមួយគ្នានោះដែរគម្រោងរបស់ក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គឺជាក្រុមហ៊ុនខ្មែរមួយដ៏សកម្មដែលមានគោលការណ៍លក់ ដី និងផ្ទះនៅក្នុងតម្លៃធូរថ្លៃ ដែលធ្វើឱ្យអ្នកមានជីវភាពក្រោមមធ្យម និងមធ្យមមានឱកាសទិញបាននៅដីក៏ដូចជាលំនៅឋានរស់នៅដោយសមរម្យ។ លើសពីនេះអតិថិជនដែលបានទិញពីគម្រោងបុរី ឡេង ណាវ៉ាត្រា នាពេលកន្លងមក គឺមានឪកាស លក់ចេញចំណេញច្រើនទៀតផង។

នៅក្នុងឱកាសពិធីទទួលបណ្ណប្លង់រឹងកម្មសិទ្ធនោះ បងប្អូនដែលជាអតិថិជនបានសម្ដែងទឹកទឹកមុខសប្បាយរីករាយជាងខ្លាំង នៅពេលបានទទួលបណ្ណពិត ហើយបានជួបអ្នកឧកញ៉ា ឡេងណាវ៉ាត្រា ដែលជាម្ចាស់គម្រោងផ្ទាល់។

ថ្លែងនៅចំពោះមុខអតិថិជនជាច្រើនពាន់នាក់ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានសំដែងអំណរអរគុណដល់ពុកម៉ែបងប្អូនអតិជនជាខ្លាំង ដែលបានជឿជាក់គាំទ្រដល់គម្រោងបុរី ឡេង ណាវ៉ាត់ត្រា។ ទន្ទឹមគ្នានោះដែរ អ្នកឧកញ៉ាក៏បានធ្វើការសូមទោស ដល់អតិថិជនមួយចំនួនដែលក្រុមហ៊ុនមានការយឺតយ៉ាវក្នុងការផ្ដល់ប្លង់ ក៏ដូចជា ការសាងសង់ផ្ទះជាដើម តែទោះជាយ៉ាងណាក្ដី ក្រុមហ៊ុនបានប្ដេជ្ញាចិត្ត ពន្លឿន ការសាងសង់ ដើម្បីឲ្យទាន់តាមកិច្ចសន្យារ ដោយមិនឲ្យអតិថិជនខកបំណងឡើយ។

បន្ថែមទៅទៀត អ្នកឧកញ៉ាក៏ផ្ដាំផ្ញើទៅអតិថិជន ក៏ដូចជាពុកម៉ែបងប្អូនខ្មែរទាំងអស់សូមកុំជឿលើជនអគតិមួយចំនួនដែលកំពុងតែងតែដើរ បំប៉ោងព័ត៌មាន ក្នុងគោលបំណងចង់បំផ្លាញក្រុមហ៊ុនរបស់អ្នកឧកញ៉ាឲ្យដួលរលំ។

បណ្ណកម្មសិទ្ធជាង ១ម៉ឺនឡូតិ៍ បានធ្វើរួចរាល់ ដែលក្រុមហ៊ុនបានចែកជូននេះ គ្រាន់តែជាដំណាក់កាលដំបូងរបស់អតិថិជនក្នុងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានសាខាខេត្តបាត់ដំបង ប៉ុណ្ណោះ ហើយក្រុមហ៊ុននឹង បន្តចែកជូនជាបន្តបន្ទាប់ទៅតាមដំណាក់កាលនីមួយៗ។

សូមបញ្ជាក់ផងដែរថា បុរីឡេង ណាវ៉ាត្រា ឬ គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន ត្រូវបានដឹង និងទទួលស្គាល់ថា ជាក្រុមហ៊ុនបុរីដែលលក់ជូនអតិថិជនក្នុងតម្លៃធូថ្លៃជាងគេ នៅក្នុងប្រទេសកម្ពុជា។ អ្វីដែលកាន់តែពិសេសទៅទៀត គឺសំណង់របស់បុរី មានការធានាគុណភាព រហូតដល់ទៅ៤ឆ្នាំ ដែលនេះជាការធានាមួយមានរយៈវែងជាងគេ មិនធ្លាប់មាន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.