ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

កម្ពុជា​ចំណាយ​ថវិកា​៨០​លាន​ដុល្លា​លើ​របប​សន្តិសុខ​សង្គម​ជូន​ដល់​បងប្អូន​អតីតយុទ្ធជន​ក្នុង​មួយឆ្នាំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ លោក វង សូ​ត រដ្ឋមន្ត្រី ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​មានប្រសាសន៍ថា សេដ្ឋកិច្ច​កម្ពុជា បានសម្រេច​កំណើន​យ៉ាង​ឆាប់រហ័ស ដោយ​រក្សា​កំណើន​ខ្ពស់​ជា​មធ្យម ៧,៧% ក្នុង​រយៈពេល​ពី​រទស​វត្សរ៍​ចុងក្រោយ​នេះ​ប្រកបដោយ​ចីរភាព សមធម៌ បរិយាប័​ន្ន ហើយ​ត្រូវបាន​ចាត់ទុក​ថា​ជា​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ដោយ​ធនាគារពិភពលោក ។ ស្របពេល​ដែល​មាន​កំណើន​សេដ្ឋកិច្ច ក្រសួង​សង្គមកិច្ច​បាន​ចំណាយ​ថវិកា ៨០​លាន​ដុល្លា​ក្នុង​ការផ្តល់​សេវា​លើ​របប​សន្តិសុខ​សង្គម ជូន​ដល់ បងប្អូន​អតីតយុទ្ធជន​នៅ​ទូទាំង ២៥ រាជធានី ខេត្ត តាម​ប្រព័ន្ធ​ធនាគារ​ដៃគូ ដែល​ប្រើប្រាស់​ថវិការដ្ឋ​ប្រមាណ​ជាង ៣២០ ពាន់​លាន​រៀល ស្មើនឹង ៨០ លាន​ដុល្លា​អាមេរិក ក្នុង​មួយ​ឆ្នាំ​។​

​នេះ​បើ​តាម​ការលើកឡើង​រប​ស់លោក​រដ្ឋមន្ត្រី ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៧ និង​ទិសដៅ​អនុវត្ត​បន្ត របស់​បេឡា​ជាតិ អតីត​យុទ្ធ​ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​០១​ខែ​កុម្ភៈ ឆ្នាំ​២០១៨​នៅ​សាលប្រជុំ​សាលាខេត្ត​កំពត​។

​នៅក្នុង​ឱកាស​នោះ​ដែរ លោក​រដ្ឋមន្ត្រី​បាន​លើកឡើង​ផង​ដែរ​ថា  កម្រិត​ជីវភាព​របស់​ប្រជាជន​កាន់តែ​មាន​ភាពល្អប្រសើរ ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​សូចនាករ​សង្គម នោះ​គឺ​ការកើនឡើង​នៃ​ផលិតផល ក្នុងស្រុក​សរុប ក្នុង​មនុស្ស​ម្នាក់​ពី ១០៤២ ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៣ ដល់​ប្រមាណ ១៤៣៥ ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៧​។

​អត្រា​ភាពក្រីក្រ​មាន​ការធ្លាក់ចុះ​ពី ៥៣,៥% ក្នុង​ឆ្នាំ​២០០៤ មក​ត្រឹម ១៣,៥% ក្នុង​ឆ្នាំ​២០១៤ និង​បន្ត​ធ្លាក់ចុះ​ថែមទៀត ហើយ​ជាមួយគ្នានេះ គម្លាត​នៃ​ប្រាក់ចំណូល​របស់​ប្រជាជន ក៏​មាន​ការធ្លាក់ចុះ​ជា​លំដាប់​ផងដែរ​។

​ការសម្រេច​នូវ​កំណើនសេដ្ឋកិច្ច និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ក្នុង​បរិការណ៍​អតិផរណា​ទាប និង​អត្រា​ប្តូរ​ប្រាក់​មាន​ស្ថិរភាព​ដូចខាងលើ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​លើ​ការកែសម្រួល និង​ដំឡើង​ប្រាក់បៀវត្ស​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ ក្នុង​គោលដៅ​ជាង ១ លាន​រៀល នៅ​ឆ្នាំ​២០១៨ នេះ ។ ជាក់ស្តែង​ប្រាក់​វិភាជន៍​គ្រួសារ ប្រាក់​បំណាច់​ឧបត្ថម្ភ​គ្រួសារ និង​កូន​ប្រចាំខែ ដូច​ប្រាក់​វិភាជន៍​គ្រួសារ​ប្រចាំខែ​របស់​មន្ត្រីរាជការ​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ ក្នុងនោះ​កូន​ទទួលបាន ១០.០០០៛ និង​ប្រពន្ធ​ទទួលបាន ១៥.០០០៛  និង​ប្រាក់​របប​សន្តិសុខ​សង្គម ប្រចាំខែ​ជូន​ដល់​អតីតយុទ្ធជន​ដែល​ទាប​បំផុត​មាន​ចំនួន ៤២០.០០០​រៀល ក្នុង​ឆ្នាំ​២០១៧  និង​ដំឡើង​ដល់ ៤៨០.០០០ ម៉ឺន​រៀល ក្នុង​ឆ្នាំ​២០១៨ នេះ​ផង​ដែរ​។​

​ដោយឡែក ចំពោះ​កម្មករ និយោជិត​ដែល​កំពុងតែ​បម្រើ​ការងារ​ក្នុង​វិស័យ​ឯកជន ក៏​ទទួលបាន​ឱកាស​ក្នុង​ការបង្កើន​ប្រាក់​ចំណូល​ផង​ដែរ ដោយ​ប្រាក់​ឈ្នួល​អ​ប្បរមា កម្មករ​និយោជិត ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​កើនឡើង​ដល់ ១៧០ ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៨ នេះ ដោយ​មិន​ទាន់​គិត​ទៅ​ដល់​ការទទួលបាន​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត ពី​ការអនុវត្ត​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​។​

​ជាងនេះទៅទៀត ក្រសួង​សង្គមកិច្ច​បាន​នឹង​កំពុង​ជំរុញ ការអនុវត្ត​ច្បាប់​ស្តីពី​យុត្តិធម៌​អនីតិជន រួម​ទាំង​គោលនយោបាយ​ចំពោះ​ជនពិការ​ក្រីក្រ​តាម​សហគមន៍ ជាពិសេស ឯកសារ​គោលនយោបាយ​ជាតិ ស្តី​ពី​មនុស្ស​វ័យចាស់ ២០១៧-២០២៣ ត្រូវបាន​ប្រកាស​ផ្សព្វផ្សាយ​ឱ្យ​ប្រើប្រាស់ កាលពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៨ កន្លងទៅ​។​
​លោក​រដ្ឋមន្ត្រី​មាន​ស្នើឲ្យ មន្ត្រី​បេឡា​ជាតិ​អតីតយុទ្ធជន​ទាំងអស់ ត្រូវ​ខិតខំ​ជំរុញ​ការដំឡើង​ប្រាក់​សោធន ជូន​អតីតយុទ្ធជន​ឱ្យបាន​ទាន់​ពេលវេលា ។ បង្កើន​កិច្ចសហការ​ជាមួយ​មន្ទីរ និង​ដៃគូ​ពាក់ព័ន្ធ ដើម្បី​លើកកម្ពស់​ការផ្តល់​សេវា​ជូន​អតីតយុទ្ធជន និង​គ្រួសារ​អតីតយុទ្ធជន ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។​ត្រូវ​ពិនិត្យ​យន្តការ​របស់​ក្រសួង ដើម្បី​ឱ្យ​ដំណើរការ​មាន​សង្គតិភាព​ទៅនឹង​ផែនការ និង​ទិសដៅ​របស់​ក្រសួង​។​
​ត្រូវ​ត្រៀម​លក្ខណៈ​គ្រប់គ្រង​ឱ្យបាន​ល្អ នូវ​កញ្ចប់​ថវិកា​របស់​អតីតយុទ្ធជន​ដែល​ត្រៀម​ផ្ទេរ​ពី​មន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា រាជធានី ខេត្ត នៅពេល​ខាងមុខ​នេះ​។​

​គួរបញ្ជាក់​ថា​៖ យោងតាម​ប្រសាសន៍ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត ពាក់ព័ន្ធ និង​ការងារ​(​ប​.​ជ​.​អ )​ខេត្ត​កំពត ប​ច្ច​ប្បន្ន​មាន​អតីតយុទ្ធជ​ន និង​គ្រួសារ​ដែល​កំពុង​ទទួល​របប​សន្តិសុខ​សង្គម​សរុប​ចំនួន​៨២៨៣​នាក់​ផង​ដែរ ខណៈ​ដែល​បច្ចុប្បន្ន​កម្ពុ​ជា​មាន​អតីត​យុទ្ធ​ដែល​កំពុង​ទទួល​របប​សន្តិសុខ​សង្គម សរុប​ចំនួន​៨៦៥១៧​នាក់​៕ សេង ណា​រិទ្ធ​

r180201g8 r180201g9 r180201g11 r180201g10

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.