ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ ២០១៧​និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ​២០១៨​នៃ​រដ្ឋបាល​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​១ រោច ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០១៨ រដ្ឋបាល​ខេត្ត​កែប​បាន​រៀបចំ​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ ២០១៧ និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ ២០១៨ ក្រោម​អធិបតីភាព លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ។ ពិធី​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី ជា​អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត លោក លោក លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបី មន្ត្រីរាជការ​សាលាខេត្ត លោក លោកស្រី​អភិបាល អភិបាលរងក្រុង ស្រុក  លោក លោកស្រី​ប្រធាន អនុប្រធាន​ការិយាល័យ​អង្គភាព​និង​មន្ទីរ​វិស័យ និង​អាជ្ញាធរ​មូលដ្ឋាន សរុប​ប្រមាណ ៥០០​នាក់​។​

​ថ្លែង​ក្នុង​សន្និបាត​នេះ លោក​កែន សត្ថា អភិបាលខេត្ត​កែប បាន​គូសបញ្ជាក់ថា​៖ ដើម្បី​ឲ្យ​ខេត្ត​កែប​ស័ក្តិសម​នឹង​ឈ្មោះ ខេត្ត​តារា​រះ​នា​ទិស​និរតី យើង​ត្រូវ​រៀបចំ​ផែនការ​អនុវត្ត​តាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​ការ​ដាក់​ឈ្មោះ​ជា​តារា​រះ​ក្នុង​ទិសនិរតី​នេះ គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ខេត្ត​ចំនួន​៤​ដែល​ជាប់​នឹង​ឆ្នេរសមុទ្រ រួមមាន​៖​ខេត្ត​កែប កំពត ព្រះសីហនុ និង​កោះកុង ។​

​ដោយឡែក សម្រាប់​ខេត្ត​កែប​ដែលជា​ខេត្ត​ទេសចរណ៍ សម្រាប់​សម្រាក ល​ម្ហែ កម្សាន្ត មាន​ឆ្នេរ​ស្រស់​ស្អាត​ដាច់​គេ និង​មាន​បរិស្ថាន​ស្អាត ប្រកប​ដោយ​ភាព​ទាក់ទាញ​ទៅលើ​ធនធានធម្មជាតិ​ស្រស់បំព្រង ហើយ​ខេត្ត​ទេសចរណ៍​របស់​យើង​ដាច់ខាត មិនឲ្យ​មាន​រោងចក្រ​សម្រាប់​បំពុល​បរិស្ថាន​នោះឡើយ ។

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ទៀតថា វិស័យ​ទេសចរណ៍ គឺជា​វិស័យ​មួយ​យ៉ាង​សំខាន់​ណាស់ ម្លោះ​ហើយ​យើង​ត្រូវ​រួមគ្នា​អនុវត្ត​ភារកិច្ច​តាម​តួនាទី តាម​ជំនាញ​ឲ្យបាន​ល្អ​ប្រសើរ ពិសេស​មន្ទីរ​ទេសចរណ៍​ត្រូវ​ខិតខំ​ជំរុញ​ផែនការ​របស់​ខ្លួន ដោយ​សហការ​ជាមួយ​មន្ទីរ​អង្គភាព​នានា និង​ដៃគូ​អភិវឌ្ឍ ព្រមទាំង​វិស័យ​ឯកជន វិស័យ​សាធារណៈ​ជាដើម ។ លោក​ថា ការ​ធ្វើ​បដិសណ្ឋារកិច្ច រមណីយដ្ឋាន​ស្អាត សណ្ឋាគារ​ស្អាត ផ្ទះសំណាក់​ស្អាត បរិស្ថាន​ស្អាត ផ្សារ​ស្អាត ស្តង់ដា​ស្អាត ប្រកបដោយ​អនាម័យ​ល្អ​។​នេះ​ជា​សូចនាករ​ដែល​យើង​ត្រូវ​ប្រឹងប្រែង​ទាំ​អស់​គ្នា​។​លោក​ក៏​បាន​លើកឡើង​ផងដែរ​ថា ខេត្ត​ទេសចរណ៍​ត្រូវការ​ចាំបាច់​បំផុត​គឺ​ផ្នែក​សន្តិសុខ​ជា​ចម្បង និង​សុវត្ថិភាព​ចំណីអាហារ ពិសេស​ហាម​ដាច់ខាត​កុំឲ្យ​មាន​ប្រើប្រាស់​សារធាតុ​គីមី​ដែល​ជា​កត្តា​បង្ក​ឲ្យ​ប៉ះពាល់​សុខភាព​ដល់​ភ្ញៀវ​ទេសចរណ៍​ដែល​គេ​មក​លម្ហែ កម្សាន្ត​ក្នុង​រមណីយដ្ឋាន​របស់​យើង ។ ម្យ៉ាងទៀត ត្រូវ​ជំរុញ​ដល់​ក្រុម​អាជីវករ​ទាំងអស់​កុំ​មាន​ការកេងបន្លំ​លើ​រង្វាស់​ទម្ងន់​(​ជញ្ជីង​ថ្លឹង​) ព្រោះ​វា​នាំ​ឲ្យ​បង្ក​ផលប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ដែល​គេ​មក​សម្រាក កម្សាន្ត​នៅ​តំបន់​ឆ្នេរកែប​។​

​ដូច្នេះ​យើង​ត្រូវ​ចូលរួម​សហការ​គ្នា​បំបាត់​នូវ​បញ្ហា​ខាងលើ​នេះ​ឲ្យបាន ដើម្បី​បញ្ចៀស​ការរិគន់​ពី​សំណាក់​មហាជន​។​យើង​ត្រូវ​រួម​គ្នា​គិត រួមគ្នា​ធ្វើ រួម​គ្នា​ទទួលខុសត្រូវ ដើម្បី​ជួយ​បង្កើន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​របស់​យើង​ឲ្យ​កាន់តែ​មាន​អទិភាព​ខ្ពស់ ដើម្បី​ឲ្យស្រប​ទៅ​នឹង​ឈ្មោះ​ខេត្ត​តារា​រះ​ក្នុង​ទិស​និរតី​៕
​សេង ណា​រិទ្ធ​

r180201g1 r180201g2 r180201g4 r180201g3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.