ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត

​អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ បុគ្គលិក​សិក្សា​មក​ពី​សាលារៀន​នានា ទូ​ទាំង​ក្រុង​កំពង់ចាម​

​អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ បុគ្គលិក​សិក្សា​មក​ពី​សាលារៀន​នានា ទូ​ទាំង​ក្រុង​កំពង់ចាម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ បុគ្គលិក​សិក្សា​មក​ពី​សាលារៀន​នានា ទូ​ទាំង​ក្រុង​កំពង់ចាម​

​អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ បុគ្គលិក​សិក្សា​មក​ពី​សាលារៀន​នានា ទូ​ទាំង​ក្រុង​កំពង់ចាម​

«

(​កំពង់ចាម​) ៖ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២៣​នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង ឯកឧត្តម ហង្ស ច័ន្ទ​វរៈ ទីប្រឹក្សា​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ បុគ្គលិក​សិក្សា​មក​ពី​សាលារៀន​នានា ទូ​ទាំង​ក្រុង​កំពង់ចាម សរុប ៩៤៥​នាក់ នៅ​សាលសន្និសីទ​សាលាខេត្ត​។​

​គួរបញ្ជាក់​ថា ខេត្ត​កំពង់ចាម​មាន​គ្រឹះស្ថាន​សិក្សា​សរុប​ចំនួន ៥៣៧​កន្លែង ក្នុងនោះ មត្តេយ្យ​ដាច់​ដោយឡែកចំ​នួន ៦​កន្លែង បឋមសិក្សា ៤០៧ អនុវិទ្យាល័យ ៨១​កន្លែង និង​វិទ្យាល័យ ៤៣​កន្លែង​។ បុគ្គលិក​សិក្សា​សរុប​ចំនួន ៧.៩៤៧​នាក់ សិស្ស ២២៣.០៣៧​នាក់ ។ ដោយឡែក​នៅក្នុង​ក្រុង​កំពង់ចាម មាន​សាលា​ចំនួន ១៨(​វិទ្យាល័យ​៦ អនុវិទ្យាល័យ​២/១​ឥស្លាម បឋម​១១) បុគ្គលិក​អប់រំ​សរុប ៩១៥​នាក់ សាកលវិទ្យាល័យ ៧ និង​សាលា​បណ្តុះបណ្តាល​គ្រូ​ចំនួន ២​កន្លែង ដែល​មាន​គ្រូ​ចំនួន ១០១​នាក់ ស្រី ៤៨​នាក់​។​

​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា ថ្លែងថា លោកគ្រូ អ្នកគ្រូ គឺជា​ធនធាន​មនុស្ស​ដែល​សង្គម​ជាតិ​ត្រូវការ​ជា​ចាំបាច់ និង​ជា​ថ្នាល​បណ្តុះបណ្តាល​ដល់​ធន​ធាន​យុវជន​ជំនាន់​ក្រោយ ដើម្បី​បន្ត​ដឹកនាំ​អភិវឌ្ឍន៍​ប្រទេសជាតិ ឱ្យមាន​ការរីកចម្រើន​ទ្វេរ​ឡើង​។ ឯកឧត្តម អភិបាលខេត្ត ថ្លែងបន្ត​ថា ការជួបជុំ​ប្រកបដោយ​ភាពស្និទ្ធស្នាល និង​កក់ក្តៅ​នា​ថ្ងៃនេះ ក៏​ដោយសារ​កត្តា​ប្រទេសជាតិ​មាន​សុខ​សុខភាព​ពេញលេញ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ ប្រកបដោយ​គតិបណ្ឌិត​របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ដូចនេះ ដើម្បី​ជា​ការ​តបស្នង សូម​លោកគ្រូ អ្នកគ្រូ និង​បងប្អូន​ប្រជាពលរដ្ឋ​យើង​បន្ត​គាំទ្រ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ចូលរួម​គាំទ្រ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី កម្ពុជា នាពេល​អនាគត​៕

                 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.