ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

សម្តេចតេជោ ហ៊ុន សែន ប្រកាសប្លក់ (block) តេឡេក្រាម ជនពូកែនាំរឿងជូនសម្តេច 

សម្តេចតេជោ ហ៊ុន សែន ប្រកាសប្លក់ (block) តេឡេក្រាម ជនពូកែនាំរឿងជូនសម្តេច 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

     
 
សម្តេចតេជោ ហ៊ុន សែន ប្រកាសប្លក់ (block) តេឡេក្រាម ជនពូកែនាំរឿងជូនសម្តេច 

 

(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធទីតាំងថ្មី សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ព្រមទាំងចែកសញ្ញាបត្រដល់និស្សិត ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនេះនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសប្លក់ (block) ចោលនូវតេឡេក្រាមជនណាដែលពូកែនាំរឿងជូនសម្តេច ព្រោះសម្តេចមានរឿងច្រើនណាស់ដែលត្រូវដោះស្រាយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «អ្នកខ្លះអេដ (add ) ចូលក្នុងតេលេក្រាមរបស់ខ្ញុំ ហើយនាំរឿងមក ខ្ញុំសុំលុបចោលហើយ ម្សិលមិញលុបចោលមួយ បើសិនជាអេដចូលមកជាមួយខ្ញុំ ខ្ញុំមិនអនុញ្ញាតឱ្យអេដទេ ក៏ប៉ុន្តែអ្នកខ្លះដែលបានអេដហើយ សុំកុំនាំរឿងមកឱ្យខ្ញុំ ខ្ញុំមានការច្រើនណាស់ ឥលូវគឺម្នាក់ដែលខ្ញុំលុបចោលពីម្សិលពេលដែលខ្ញុំទទួលភ្ញៀវ កំពុងតែដើរចូលទៅធម្មតាខ្ញុំឆេកមើលទោះបីជាខ្ញុំដើរទៅកាន់ការិយាល័យ ឃើញផ្ញើមកទៀត អានេះជំនួញដីធ្លីតែម្តង តិចវាយករឿងនេះ តិចវាយករឿងនោះ ក្នុងពេលអាជ្ញាធរគេដោះស្រាយ ហើយនាយករដ្ឋមន្ត្រីទៅដោះស្រាយអញ្ចឹង ចឹងសូមប្រកាសឱ្យហើយ សុំទោសទុកជាមុន ខ្ញុំនឹងប្លក់ (block) ចោល ចំពោះអ្នកណាដែលចូលមកជាមួយយើង ហើយនាំរឿងមកឱ្យយើង»។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា សម្តេចដឹងថាអ្នកទាំងអស់គ្នាចង់រកយុត្តិធម៍ ក៏ប៉ុន្តែបើមួយប្រទេសដាក់រឿងមកឱ្យនាយករដ្ឋមន្ត្រីដោះស្រាយ ទៅដោះស្រាយធ្វើមិច ហើយកន្លងទៅពេលឃើញរឿងមក សម្តេចតែងតែមើលថា រឿងកើតឡើងនៅខេត្តណា បញ្ជូនទៅឱ្យខេត្តនោះដោះស្រាយ ហើយយូរៗទៅ មានរឿងស្ទើរតែរាល់ថ្ងៃដាក់មក ចឹងប្លក់ចោលតែម្តងទៅ ហើយបន្ទាប់ទៀត សម្តេចនឹងចាប់ផ្តើមប្លក់ចោលជាបណ្តើរងថែមទៀត ដោយសារមានរឿងច្រើនពេក។

បន្ថែមពីនេះសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ជូនដែរថា រាល់ពេលធ្វើសារមកសម្តេច សុំកុំធ្វើវែងពេក ដោយសម្តេចមិនមានពេលច្រើនសម្រាប់ស្តាប់ និងមើលនោះទេ ដោយសារសម្តេចមានការងាររវល់ច្រើន ដូចនេះហើយរាល់ការផ្ញើសារទៅសម្តេច ធ្វើយ៉ាងណាឱ្យខ្លីខ្លឹមតែម្តង ព្រោះសម្តេចមិនមានពេលអាននោះទេ។ សម្តេចបានបញ្ជាក់ថា មានរឿងខ្លះដែលផ្ញើមកសម្តេចឱ្យជួយដោះស្រាយ គឺជារឿងដែលគេដោះស្រាយបានច្រើនហើយ ហើយដាក់ឱ្យសម្តេចជួយដោះស្រាយទៀត ចឹងមានតែប្លក់ចោលហើយ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.