ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

ម្តេចតេជោ ហ៊ុន សែន៖ រឿងមូលដ្ឋានកងទ័ពជើងទឹករាមនៅលើគោកសោះ គេមិនព្រមយល់ ដូច្នេះកម្ពុជាក៏មានសិទ្ធិមិនយល់ រឿងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ

ម្តេចតេជោ ហ៊ុន សែន៖ រឿងមូលដ្ឋានកងទ័ពជើងទឹករាមនៅលើគោកសោះ គេមិនព្រមយល់ ដូច្នេះកម្ពុជាក៏មានសិទ្ធិមិនយល់ រឿងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ម្តេចតេជោ ហ៊ុន សែន៖ រឿងមូលដ្ឋានកងទ័ពជើងទឹករាមនៅលើគោកសោះ គេមិនព្រមយល់ ដូច្នេះកម្ពុជាក៏មានសិទ្ធិមិនយល់ រឿងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ

 

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានរិះគន់បស្ចិមប្រទេសចំពោះការមិនទទួលយកការពន្យល់ជាបន្តបន្ទាប់របស់កម្ពុជា អំពីមូលដ្ឋានកងទ័ពជើងទឹករាម ដោយពួកគេនៅតែបន្តចោទអំពីវត្តមានកងទ័ពចិន នៅកម្ពុជា តាមរយៈការអភិវឌ្ឍមូលដ្ឋាននេះ។

សម្តេចតេជោ ហ៊ុន សែន បានព្រមានថា ពួកគេនៅតែធ្វើមិនយល់ចំពោះការពន្យល់របស់កម្ពុជាទៀតនោះ នោះកម្ពុជាក៏នឹងមិនយល់ចំពោះការពន្យល់របស់ពួកគេ លើរឿងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែនោះឡើយ។

ថ្លែងក្នុងឱកាស សំណេះសំណាលជាមួយកម្មករនិយោជិត​ជាង ២ម៉ឺននាក់ និងទស្សនាសមិទ្ធផលក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុង​ព្រះ​សីហនុ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣​នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ម្ង៉ៃៗ និយាយតែពីរឿងរាម ខ្ញុំបាននិយាយហើយថា រាមនៅលើគោក ប៉ុន្តែអ្វីដែលលំបាកនោះ គឺអានៅក្រោមទឹកនេះជានុយក្លេអ៊ែឬអត់? ខ្ញុំនិយាយ៣ដងក្នុងអាស៊ាន រឿងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ ខ្ញុំថានេះជាចំណុចចាប់ផ្តើម បើមិនគ្រោះថ្នាក់ដល់អាស៊ានទេ​ ក៏វាជាចំណុចចាប់ផ្តើម នៃការរត់ប្រណាំងសព្វាវុធ នៅក្នុងតំបន់ដែរ»។

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា៖ «កម្ពុជា នៅលើគោកសោះពន្យល់មិនព្រមយល់ បើអញ្ចឹងកម្ពុជាក៏មានសិទ្ធិមិនយល់ នូវការពន្យល់រប​ស់អ្នកទាំងឡាយផងដែរ»។

សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី បានបង្កើតសម្ព័ន្ធ AUKUS កាលពីឆ្នាំ២០២១ ដោយអាមេរិកនិងអង់គ្លេស នឹងជួយអូស្រ្តាលីផលិតនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ។ កិច្ចព្រមព្រៀងនេះ ត្រូវបានចិន រិះគន់ថា អាចជាអាចនឹងបង្កឱ្យមានការរត់ប្រណាំងសព្វាវុធ ខណៈប្រទេសមួយចំនួន ក្នុងនោះក៏មានដែរនៅអាស៊ាន បង្ហាញពីការព្រួយបារម្ភដោយខា្លចមានការបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែ។

ទន្ទឹមគ្នានឹងការផ្តល់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែឱ្យអូស្រ្តាលី សហរដ្ឋអាមេរិក ក៏បាន និងត្រៀមបញ្ជូននាវាមុជទឹករបស់ខ្លួន ទៅកាន់តំបន់ផ្សេងទៀតផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.